ពលការិនីខ្មែរ២នាក់ ចាញ់បោកក្រុមហ៊ុននាំយកទៅលក់នៅម៉ាឡេស៊ីត្រូវបានជួយសង្រ្គោះ

Untitled-1ដោយមាន​កិច្ចសហការ រវាង​សមាគម​អាដហុក​ជាមួយ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅប្រទេស​ម៉ាឡេស៊ី ពលការិនី​២នាក់ ដែល​មាន​ឈ្មោះ ១. អ ហ ភេទស្រី អាយុ៣៣ឆ្នាំ និងឈ្មោះ  ហ សន​អាយុ២៦ឆ្នាំ រស់នៅ​ភូមិ​មេសាង ឃុំ​ព្រៃរំដេង ស្រុក​មេសាង ខេត្ត​ព្រៃវែង ត្រូវបាន​ជួយសង្រ្គោះ។aUntitled-1

ពលការិនី​រងគ្រោះ​ទាំង២នាក់ បានចេញ​ទៅធ្វើការ​តាមរយៈ​ក្រុមហ៊ុន ១៦៨ មែនផៅរ័រ សិបផ្លាយ ខូ អិល ធី ឌី  កាលពី​ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០១៥ តាមច្រក​ប្រទេសថៃ ។បន្ទាប់​ពីទៅដល់ ប្រទេស​ម៉ាឡេស៊ី​ទើប​ដឹងថា ពួកខ្លួន​ត្រូវគេ​យក​ទៅលក់ ទើបសំរេចចិត្ត​រត់គេច​ខ្លួន រហូតដល់​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន ដាក់​ពន្ធនាគារ​នៅប៉ាឡាន់តិច ។​ ក្រោយពី​គ្រួសារ​ជនរងគ្រោះ​បានមក​ស្នើសុំ​អន្តរាគមន៍​ពីសំណាក់​សមាគម​អាដហុក​ប្រចាំខេត្ត​ព្រៃវែង ។ សមាគម​អាដ​ហុកបាន​ធ្វើអន្តរាគមន៍​ទៅក្រសួង​ការបរទេស និង​សហប្រត្តិបត្តិការ​អន្តរជាតិ ក៏ដូចជា​អន្តរាគមន៍​ដោយផ្ទាល់​ទៅស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី ទើបពលការិនី​រងគ្រោះ​ទាំងពីរនាក់​ត្រូវបាន​ជួយ​សង្រ្គោះ ហើយនិង​វិលត្រឡប់​តាមជើង​យន្តហោះ Air Asia មកដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦​​វេលា​ម៉ោង១៦​រសៀល​ខាង​មុខនេះ ។

ពត៌មានលំអិតទំនាក់ទំនង

អ្នកស្រី ឆន សុគន្ធា ប្រធានផ្នែកស្រ្តី និងកុមារសមាគមអាដហុក ០១២​៣៤៤​៧១៩/០១៦​៨៧៣ ២០៩