ចាប់ពីថ្ងៃទី០១ ដល់០២ ខែសីហា ឆ្នាំ២០២៤ គម្រោងគាំទ្រអង្គការសង្គមស៊ីវិលនៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (“សមាគមអាដហុក”) និងអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងសុខុមាលភាពផ្លូវចិត្តសម្រាប់អ្នកការពារសិទ្ធិមនុស្ស” ដល់អ្នកការពារសិទ្ធិមនុស្ស សមាជិកសហគមន៍ដីធ្លី និងអង្គការសង្គមស៊ីវិល។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង លើកកម្ពស់សុខមាលភាពផ្លូវចិត្ត និងចងក្រងបណ្តាញក្នុងចំណោមអ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី និងបរិស្ថាន រួមទាំងអង្គការសង្គមស៊ីវិលនៅកម្ពុជាផងដែរ។