សាររំលែកទុក្ខចំពោះគ្រួសារលោក ថោង ច័ន្ទតារា

លោក ថោង ច័ន្ទតារា កើត​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៧៥ នៅខេត្ត​ស្វាយរៀង និង​ចូលបម្រើ​ការងារ​ លើក​កម្ពស់​សិទ្ធិមនុស្ស ជាមួយ​សមាគម​ការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា ហៅកាត់ថា សមាគម​អាដហុក កាល​ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដែលមាន​តួនាទីជាអ្នក​សម្រប​សម្រួល ប្រចាំ​ខេត្តកោះកុង។ ជាអកុសល ​លោក ថោង ច័ន្ទតារា បានទទួល​មរណ​ភាព នៅថ្ងៃព្រហ​ស្បត្តិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ …

សាររំលែកទុក្ខចំពោះគ្រួសារលោក ថោង ច័ន្ទតារា Read More

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​នៃក្រុម​ហ៊ុនណាហ្គាវើលដ៍ ចូល​សវនាការ​នៅសាលា​ដំបូង​រាជធានី​ភ្នំពេញ

ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរនៃក្រុម​ហ៊ុនណា​ហ្គាវើលដ៍ បានចូល​សវនា​ការ​នៅសាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល កញ្ញា ស្នើសុំ​នៅក្រៅ​ឃុំ ។ សវនាការ​ថ្ងៃនេះ បញ្ច​ប់នៅម៉ោង​១០និង១៨នាទី​ព្រឹក ជាលទ្ធផល ចៅក្រម​បានសម្រេច​មិនអនុញ្ញាត​ឲ្យ កញ្ញា ឈឹម ស៊ីថរ នៅក្រៅ​ឃុំបណ្តោះ​អាសន្នទេ ។

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​នៃក្រុម​ហ៊ុនណាហ្គាវើលដ៍ ចូល​សវនាការ​នៅសាលា​ដំបូង​រាជធានី​ភ្នំពេញ Read More

វីដេអូខ្លីអប់រំស្តីពី សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌

វីដេអូនេះ ផលិតដោយក្រុមការងារនៃ #សមាគមអាដហុក ក្នុងគោលបំណងផ្សព្វផ្សាយឱ្យពលរដ្ឋបានយល់ដឹងអំពី #សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងការស្វែរកការជួយអន្តាគមន៍ពីស្ថាប័នពាក់ព័ន្ធផ្សេងៗ តាមរយៈវីដេអូខ្លីនេះ។

វីដេអូខ្លីអប់រំស្តីពី សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ Read More

ការប៉ះទង្គិចគ្នារវាងក្រុមអាជ្ញាធរ និងកងសន្តិសុខខណ្ឌទួលគោកជាមួយក្រុមកូដករណាហ្គាវើលដ៍ នៅពេលដែលតំណាងសហជីពទាមទារដល់ក្រសួងការងារ និងទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យមានការដោះស្រាយ

យ៉ាង​ហោច​ណាស់មាន​កូដករ ២នាក់​បានដួល​សន្លប់ និង​អ្នកខ្លះ​ទៀត​រងរបួសស្រាល បន្ទាប់ពីមានការរារាំងពីសំណាក់ក្រុមអាជ្ញាធរ និង​កងសន្តិសុខខណ្ឌ​ទួលគោក ទៅលើក្រុមកូដករ​ណាហ្គាវើលដ៍ ស្ថិត​នៅត្រង់​ចំណុច​គល់ស្ពាន​អាកាស ៥មករា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ​នេះ នៅ​ពេលដែល​ថ្នាក់ដឹក​នាំសហភាព​សហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន និងសមាគម ធ្វើការ​ក្នុងវិស័យ​សិទ្ធិការងារ​នៅក្នុង​ព្រះរាជា​ណាចក្រកម្ពុជា បូករួមទាំង​កូដករ​បានដើរ​ហែរក្បួន ដើម្បី​យកលិខិត​ចេញពីក្រសួង​ការងារ​ទៅដាក់​នៅទីស្តីការ​គណៈ​រដ្ឋមន្ត្រី ។

ការប៉ះទង្គិចគ្នារវាងក្រុមអាជ្ញាធរ និងកងសន្តិសុខខណ្ឌទួលគោកជាមួយក្រុមកូដករណាហ្គាវើលដ៍ នៅពេលដែលតំណាងសហជីពទាមទារដល់ក្រសួងការងារ និងទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យមានការដោះស្រាយ Read More