ក្រុមយុវជនចលនាមាតាធម្មជាតិ និងយុវជនស្រលាញ់បរិស្ថាន ជួបជុំគ្នាដើម្បីស្ទង់មតិសេរីពលរដ្ឋ និងស្នើដល់រាជរដ្ឋាភិបាលឆ្លើយតបជាមួយបញ្ហាបរិស្ថាន និងធនធានធម្មជាតិ

កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ​ ក្រុមយុវជន​ចលនាមាតា​ធម្មជាតិ និងយុវជន​ស្រលាញ់​បរិស្ថាន​ចំនួន ៧នាក់ បានមកជួប​ជុំគ្នា​នៅខាងមុខ​វិទ្យាល័យ បឹងត្របែក និងសាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដ​សេដ្ឋកិច្ច ជាថ្ងៃទី២នៃ​ការស្ទង់មតិ បន្ទាប់ពីថ្ងៃទី១ ធ្វើនៅខាងមុខទីស្តីការ គណៈរដ្ឋមន្ត្រី កាលពីម្សិ​លមិញ។ ការធ្វើស្ទង់​មតិរបស់​ក្រុមយុវជននេះ តាមរយៈនៃការផ្តល់ជាស្ទីកគ័រ ១សន្លឹក ឱ្យទៅអ្នកដែលកំពុងធ្វើដំណើរតាមផ្លូវ និងសួរសំណួរ បើគាត់ចូលចិត្តរួមចំណែកការពារបរិស្ថាន និងធនធានធម្មជាតិ គឺការពារជីវិត ឲ្យពួកគេបកស្ទីគ័រ មួយសន្លឹកបិទលើក្រដាស់ ស ។

ក្រុមយុវជនចលនាមាតាធម្មជាតិ និងយុវជនស្រលាញ់បរិស្ថាន ជួបជុំគ្នាដើម្បីស្ទង់មតិសេរីពលរដ្ឋ និងស្នើដល់រាជរដ្ឋាភិបាលឆ្លើយតបជាមួយបញ្ហាបរិស្ថាន និងធនធានធម្មជាតិ Read More

ប្រជាសហគមន៍រងគ្រោះដីធ្លី ៥ខេត្តមកតាមដានញត្តិនៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់

ប្រជា​សហគមន៍​រងគ្រោះ​ដីធ្លីប្រមាណ​ជាង ១០០នាក់ មកពី ៥ខេត្ត កាល​ពីនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ​បានឡើង​មកតាមដាន​ញត្តិរបស់​ពួកគាត់ ក្រោយ​ពីបានដាក់​នៅថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៣កន្លងទៅ។ រួមមាន​សហគមន៍​មកពី៖ សហគមន៍៨៤៣ សហគមន៍១២៩ សគមន៍ព្រលាន សហគមន៍១៩៧ ខេត្តកោះកុង, សហគមន៍ចំនួន ៣ស្រុក គឺស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ, សហគមន៍ចំនួន៣ សហគមន៍រស្មីសាមគ្គី សហគមន៍ត្រពាំងជោរ សហគមន៍អមលាំង ខេត្តកំពង់ស្ពឺ, សហគមន៍មកពី ភូមិសែនជ័យ ឃុំកន្ទួត …

ប្រជាសហគមន៍រងគ្រោះដីធ្លី ៥ខេត្តមកតាមដានញត្តិនៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ Read More

ប្រជាពលរដ្ឋ និងយុវជន មួយក្រុម ដាក់ញត្តិស្មើទៅរដ្ឋមន្ត្រី នៃក្រសួងព័ត៌មាន ស្នើពិនិត្យឡើងវិញ និងអនុញ្ញាតឱ្យបើកដំណើរការសារព័ត៌មាន VOD និងសារព័ត៌មានឯករាជ្យផ្សេងទៀតឡើងវិញ ។

ការដាក់ញត្តិនេះ ធ្វើឡើងនៅវេលាម៉ោង៧:៣០ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដោយចាប់ផ្តើម ដើរដង្ហែចេញពីហាងCaffe Amazon ទល់មុខមន្ទីពេទ្យកាល់ម៉ែត្រ ឆ្ពោះទៅក្រសួងព័ត៌មាន ដោយមានអ្នកចូលរួមប្រមាណជា ១០នាក់ មកពីក្លឹបយុវជនបៃតង(GYC) ក្លឹបអភិវឌ្ឍន៍សមត្ថភាពយុវជនខ្មែរ(KYCD) ក្លឹបយុវជន ដើម្បីការយល់ដឹង(YA) និងក្លឹបយុវជនអភិវឌ្ឍន៍សង្គម ដើម្បីប្រជាធិបតេយ្យ(YSDD)។ ពេលទៅដល់ក្រសួងព័ត៌មាន យើងឃើញមានមន្ត្រីរដ្ឋបាល ២រូប ចេញមកទទួលញត្តិ ដោយប្រាប់ថា ឆ្លើយតបនូវសប្តាហ៍ក្រោយ ។

ប្រជាពលរដ្ឋ និងយុវជន មួយក្រុម ដាក់ញត្តិស្មើទៅរដ្ឋមន្ត្រី នៃក្រសួងព័ត៌មាន ស្នើពិនិត្យឡើងវិញ និងអនុញ្ញាតឱ្យបើកដំណើរការសារព័ត៌មាន VOD និងសារព័ត៌មានឯករាជ្យផ្សេងទៀតឡើងវិញ ។ Read More

សាលា​ដំបូង​ខេត្ត​កំពង់ធំ បានបើក​សវនាការ​ជំនុំជំរះករ​ណីតំណាង​សហគមន៍​ជនជាតិ​ដើមភាគ​តិចកួយ ២រូប

សហគមន៍​ជនជាតិ​ដើមភាគ​តិចកួយ​២រូប មានឈ្មោះ ហេង សាភេន និង ចាន់ ឡាយភាគ ត្រូវបាន​តុលាការបើកសវនាការ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង​៩និង១០​នាទីព្រឹក​ម្សិលមិញ ដោយចោទ​ប្រកាន់ពីបទ “ប្រើហិង្សា​លើអ្នកកាន់​កាប់អចលនវត្ថុដោយ​សុច្ចរិត” ភាគីដើម​ចោទ គឺជាតំណាង​ក្រុមហ៊ុន សម្បត្តិផ្លេធឺនឹម Coltd អវត្តមាន​ក្នុងសវនាការ ។

សាលា​ដំបូង​ខេត្ត​កំពង់ធំ បានបើក​សវនាការ​ជំនុំជំរះករ​ណីតំណាង​សហគមន៍​ជនជាតិ​ដើមភាគ​តិចកួយ ២រូប Read More

សាលាដំបូងរាជធានីភ្នំពេញបានបន្តសវនាការលើកទី៥ លើថ្នាក់ដឹកនាំ និងសកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារកម្មករខ្មែរ

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ សាលា​ដំបូងរាជធានី​ភ្នំពេញបាន​បន្តសវនាការ​លើកទី៥ លើថ្នាក់ដឹកនាំ និងសកម្មជន​សហជីព​ទ្រទ្រង់សិទ្ធិការងារ​កម្មករខ្មែរ នៃក្រុមហ៊ុន​ណាហ្គាវើលដ៍ ៩រូប  រួមមាន៖ ១.កញ្ញា ឈឹម ស៊ីថរ ២.កញ្ញា ឈឹម សុខន ៣.អ្នកស្រី រី សុវណ្ណឌី ៤.អ្នកស្រី សុន ស្រីពេជ្រ ៥.អ្នកស្រី ហៃ សុភាព ៦.អ្នកស្រី ឃ្លាំង សុបិន្ត ៧.កញ្ញា ទូច សិរីមាស …

សាលាដំបូងរាជធានីភ្នំពេញបានបន្តសវនាការលើកទី៥ លើថ្នាក់ដឹកនាំ និងសកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារកម្មករខ្មែរ Read More

ក្រុម​ស្ត្រីថ្ងៃសុក្រ បាន​កោរសក់ នៅមុខ​ស្ថានទូត សហភាព​អ៊ឺរ៉ុប និង​ស្ថានទូត​អាមេរិក ដើម្បី​ថ្លែងពីទុក្ខ​លំបាកទៅខាងស្ថាន​ទូតឲ្យបាន​ដឹង និង ស្វែងរក​ការអន្តាគមន៍​ដោះលែង​គ្រួសារ​ពួកគាត់

ការ​ធ្វើពិធី​កោរសក់ នៅព្រឹក​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នេះ ក្រោយ​ពេលខាង​ពន្ធនាគារ បាន​បញ្ជូន ប្តីរបស់​ពួកគាត់​ពីភ្នំពេញ ទៅពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្តត្បូង​ឃ្មុំ ជិតព្រំប្រទល់​ប្រទេស​វៀតណាម ។ បើតាមការ​បញ្ជាក់ពី​ពួកគាត់​ក្រុមស្តី្រ​ថ្ងៃសុក្រ ធ្វើពិធី​កោរសក់​ថ្លែងពីទុក្ខលំបាក​នេះ ធ្វើឡើងក្នុង​គោលបំណង បន់ស្រន់​សូមឱ្យមាន​យុត្តិធម៌ ចំពោះ​ប្តីរបស់​គាត់ និង​សុំឱ្យប្រទេស​កម្ពុជាមានការ​គោរពសិទ្ធិមនុស្ស ដោយ​ពួកគាត់មិនមាន​ជំនឿទៅ​លើប្រព័ន្ធតុលាការ​នោះឡើយ និង​ថ្លែងពីទុក្ខ​លំបាក​ក្រុមគ្រួសារ​របស់ពួក​គាត់ ស្នើសុំឱ្យស្ថាន​ទូតទាំងពីរ ជួយអន្តរាគមន៍​ទៅរាជរដ្ឋាភិបាល ជួយ​ដោះលែង​ប្តីពួកគាត់​ឱ្យមាន​សេរីភាព​ឡើងវិញ ។ តំណាង​ស្ថានទូត​ទាំងពីរ​នេះ បានសម្តែង​ពីការសោក​ស្តាយយ៉ាង​ខ្លាំង ដោយសារ​មិនមាន​ការដោះលែង ថែមទាំង​បញ្ចូនពួក​គាត់ឱ្យឃ្លាតឆ្ងាយ​ពីគ្រួសារ ហើយតំណាង​ស្ថានទូត​ទាំងពីរ​បន្តតាមដាន និងលើក​យកបញ្ហា​ខាងលើនេះមក​ជជែកពេល​មានជំនួប​ជាមួយ​រដ្ឋាភិបាល …

ក្រុម​ស្ត្រីថ្ងៃសុក្រ បាន​កោរសក់ នៅមុខ​ស្ថានទូត សហភាព​អ៊ឺរ៉ុប និង​ស្ថានទូត​អាមេរិក ដើម្បី​ថ្លែងពីទុក្ខ​លំបាកទៅខាងស្ថាន​ទូតឲ្យបាន​ដឹង និង ស្វែងរក​ការអន្តាគមន៍​ដោះលែង​គ្រួសារ​ពួកគាត់ Read More