ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៨ព្រឹក តុលាការកំពូលបានប្រកាសសាលដីការសុំនៅក្រៅឃុំរបស់ កញ្ញា ឈឹម ស៊ីថរ ដែលបានបើកសវនាការកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ តុលាការកំពូលប្រកាសទុកជាអត់បានការបណ្តឹងសារទុក្ខសុំនៅក្រៅឃុំរបស់មេធាវី ដោយមូលហេតុជនជាប់ចោទ មិនបានផ្ទេរសិទ្ធិឲ្យមេធាវី។ ថ្ងៃនេះផងដែរ មានអ្នកមកគាំទ្រប្រហែលជា ៣០នាក់ ក៏មានការចូលរួមឃ្លាំពីសមាគមអាដហុក អង្គការលីការដូរ ការង្គការសង់ត្រាល់ និងក្រុមស្លៀកពាក់ស៊ីវិលប្រមាណជា ១០នាក់បានថតរូបអ្នកគាំទ្រផងដែរ។ គួរបញ្ជាក់ថា កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបាននគរបាលអន្តោប្រវេសន៍ ឃាត់ខ្លួនក្រោយពីត្រលប់ពីប្រទេសអូសស្រ្តាលីអស់រយៈពេល ១២ថ្ងៃ …
តុលាការកំពូលបានប្រកាសលើបណ្តឹងសារទុក្ខសុំនៅក្រៅឃុំរបស់ កញ្ញា ឈឹម ស៊ីថរ ទុកជាអត់បានការ Read More