សមាគមអាដហុកប្រចាំខេត្តកោះកុងបានចុះបើវគ្គកម្មវិធីស្រ្តី ស្តីពីហិង្សាភេទ អំពើជួញដូរមនុស្ស និងសុវត្ថិភាពចំណាកស្រុក

កាលនៅថ្ងែទី២៤ ខែមេសា ឆ្នាំ២០២៣ ម៉ោង ៨:០០ នាទី សមាគមអាដហុក​ប្រចាំខេត្តកោះកុង​បានចុះបើវគ្គ​កម្មវិធីស្រ្តី ស្តីពីហិង្សា​ភេទ អំពើជួញ​ដូរ​មនុស្ស និងសុវត្ថិភាព​ចំណាកស្រុក ស្ថិតនៅ ភូមិកណ្កោល ឃុំ កណ្កោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

សមាគមអាដហុកប្រចាំខេត្តកោះកុងបានចុះបើវគ្គកម្មវិធីស្រ្តី ស្តីពីហិង្សាភេទ អំពើជួញដូរមនុស្ស និងសុវត្ថិភាពចំណាកស្រុក Read More

ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់វីអូឌី (VOD)

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់វីអូឌី (VOD) ពាក់ព័ន្ធនឹងជុំវិញ ការផ្សាយព័ត៌មាន កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ និងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់កំហិតឱ្យសារព័ត៌មានសំឡេងប្រជាធិបតេយ្យត្រូវតែសុំទោសរដ្ឋាភិបាល និងកូនប្រុសច្បងរបស់លោកមកត្រឹម២៤ម៉ោងវិញ ជុំវិញការផ្សាយព័ត៌មានថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រទេសតួកគី (Turkey) ។

ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់វីអូឌី (VOD) Read More

លោក ស៊ុំ ចន្ទគា អ្នកសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ

“ អ្នកជួយដល់រដ្ឋាភិបាល ឃ្លាំមើលនៅពេលដែលការអសកម្មណាមួយរបស់រដ្ឋាភិបាល ឬក៏មន្ត្រីភ្ងាក់ងាររដ្ឋដែលគាត់មិនបានបំពេញកាតព្វកិច្ចគ្រប់ជ្រុងជ្រោយ ដូចរដ្ឋាភិបាលដែលបានទទួលយកនូវយន្តការសិទ្ធិមនុស្សបានផ្តល់សច្ចាប័នហ្នឹងទេយើងតែងតែប្រាប់គាត់អំពីបញ្ហាទាំងអស់នឹងជូនគាត់។ ” លោក ស៊ុំ ចន្ទគា អ្នកសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ ត្រូវបាន សាលាដំបូងខេត្តបន្ទាយមានជ័យ ឲ្យចូលបំភ្លឺពីបទ “ ញ៉ុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ” កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក។ យូធូប អាដហុក៖https://youtu.be/_dm7UOomjpM

លោក ស៊ុំ ចន្ទគា អ្នកសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ Read More