សមាគមអាដហុកខេត្តរតនគិរី បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី “ផលវិបាកនៃការរៀបការវ័យក្មេង”

គម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា នៅ ខែសីហា ឆ្នាំ២០២៣ កន្លងមកនេះ សមាគមអាដហុកខេត្តរតនគិរី បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី “ផលវិបាកនៃការរៀបការវ័យក្មេង”

សមាគមអាដហុកខេត្តរតនគិរី បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី “ផលវិបាកនៃការរៀបការវ័យក្មេង” Read More

សមាគមអាដហុកខេត្តមណ្ឌលគិរី បានរៀបចំ កិច្ចប្រជុំបណ្តាញ និងវគ្គបណ្តុះបណ្តាលស្តីពី “ការការពារ និងការទប់ស្កាត់ការរៀបការនៅវ័យក្មេង”

គម្រោងការ ការពារ និងទប់ស្កាត់ ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា។ នៅខែសីហា ឆ្នាំ២០២៣ កន្លងមកនេះ សមាគមអាដហុកខេត្តមណ្ឌលគិរី បានរៀបចំ កិច្ចប្រជុំបណ្តាញ និងវគ្គបណ្តុះបណ្តាលស្តីពី “ការការពារ និងការទប់ស្កាត់ការរៀបការនៅវ័យក្មេង” ចំនួន ៤លើក ផ្សេងៗគ្នាស្ថិតក្នុង ខេត្តមណ្ឌលគិរី ដោយជោគជ័យ ។

សមាគមអាដហុកខេត្តមណ្ឌលគិរី បានរៀបចំ កិច្ចប្រជុំបណ្តាញ និងវគ្គបណ្តុះបណ្តាលស្តីពី “ការការពារ និងការទប់ស្កាត់ការរៀបការនៅវ័យក្មេង” Read More

សមាគមអាដហុកខេត្តរតនគិរី បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង”

គម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា។ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ កន្លងមកនេះ សមាគមអាដហុកខេត្តរតនគិរី បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង” នៅការិយាល័យអាដហុកប្រចាំខេត្តរតនគិរី ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដែលមានអ្នកចូលរួមសរុបចំនួន ១៥នាក់ ក្នុងនោះ(ស្ត្រី ៧នាក់)និង(ជនជាតិភាគតិច ១៣នាក់)។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាល៖ ១. ផ្តល់ចំណេះដឹងពាក់ព័ន្ធនឹងការរៀបការវ័យក្មេង ២.ដើម្បីទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងបង្កើនការផ្លាស់ប្តូរអាកប្បកិរិយាលើចំណេះដឹងពាក់ព័ន្ធនឹងការរៀបការវ័យក្មេង ៣. យល់ដឹងពីផលវិបាកនៃការរៀបការវ័យក្មេង។

សមាគមអាដហុកខេត្តរតនគិរី បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង” Read More

ក្រុមយុវជន​ស្រលាញ់​ធនធាន​ធម្មជាតិ ប្រមាណ​ជិត ២០នាក់ បានដើរក្បួន​ដង្ហែរ​ញត្តិកោះកុង​ក្រៅ ទៅក្រសួងពាក់ព័ន្ធ

នៅម៉ោង៩​ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្រុមយុវជន​ស្រលាញ់​ធនធាន​ធម្មជាតិ ប្រមាណ​ជិត ២០នាក់ បានដើរក្បួន​ដង្ហែរ​ញត្តិកោះកុង​ក្រៅពី​ក្បែរ​សកលវិទ្យា​ល័យភូមិន្ទភ្នំពេញ​ទៅ ទីស្តីការ​ក្រសួងទេស​ចរណ៍​ ក្រសួង​បរិស្ថាន និងខុទ្ទការ​ល័យសម្តេច​នាយក​រដ្ឋមន្រ្តី ដោយ​មាន​ការ​សម្រួល​ចរាចរណ៍​ពីអាជ្ញា​ប្រមាណ​ជាង ៥០នាក់។ ការដាក់​ញត្តិនេះ​ក្នុងគោលបំណង​ស្នើសុំឱ្យ៖

ក្រុមយុវជន​ស្រលាញ់​ធនធាន​ធម្មជាតិ ប្រមាណ​ជិត ២០នាក់ បានដើរក្បួន​ដង្ហែរ​ញត្តិកោះកុង​ក្រៅ ទៅក្រសួងពាក់ព័ន្ធ Read More

សាលាដំបូងខេត្តកោះកុងសម្រេចឃុំខ្លួនប្រជាពលរដ្ឋ៩រូប

សាលាដំបូងខេត្តកោះកុងសម្រេចឃុំខ្លួនប្រជាពលរដ្ឋ៩រូប សាលា​ដំបូង​ខេត្តកោះកុង នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានសម្រេចឃុំខ្លួន​បណ្តោះអាសន្នប្រជាពល​រដ្ឋ៩រូប ក្នុងនោះ​ស្ត្រីម្នាក់​មានកូន​​តាមម្តាយមួយរូបទៅពន្ធនាគារខេត្ត​កោះកុង ខណៈដែល​ដោះលែង​ស្ត្រីមួយ​រូបតាមសំណើរ​សុំនៅក្រៅឃុំ​ដោយមាន​កូនតូច​នៅតាម​ម្តាយ ដោយ​​ដាក់​ឲ្យស្ថិត​ក្រោមការ​ត្រួតពិនិត្យ​តាមផ្លូវតុលាការ ដោយ​ប្រកាន់​ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ ។ ចំណែកស្ត្រីមួយរូប​ទៀតដែល​កំពុងជាប់ឃុំមានកូនតាមម្តាយ ដែលមិន​ត្រូវបានដោះលែងឲ្យក្រៅឃុំដែរនោះ គឺលោកស្រី ផាវ ញ៉ឺង ជាសកម្មដីធ្លី​ដ៏សកម្ម​ម្នាក់​នៅ​សហគមន៍​១៧៥ និងកូនប្រុសតូចម្នាក់អាយុជាង០១ឆ្នាំ ដែលសហគមន៍ពួកគាត់កំពុងទាមទារសុំឲ្យអាជ្ញាធរចុះបញ្ជីបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ ។

សាលាដំបូងខេត្តកោះកុងសម្រេចឃុំខ្លួនប្រជាពលរដ្ឋ៩រូប Read More

បើកវគ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពចំណាកស្រុក និងអំពើជួញដូរមនុស្ស”

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា គម្រោងសិទិ្ធស្រ្តី និងកុមារបានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពចំណាកស្រុក និងអំពើជួញដូរមនុស្ស” កាលពីថ្ងៃទី១៤ និងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន និងភូមិកំពត់ ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ ដោយមានអ្នកចូលរួមសរុប ៦០នាក់។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីផ្តល់ចំណេះដឹងសម្រាប់សហគមន៍ស្វែងយល់ពីកិច្ចការពារអំពើជួញដូរមនុស្ស កេងប្រវ័ញ្ជកំម្លាំងពលកម្ម និងសុវត្ថិភាពចំណាកស្រុក នៅកម្ពុជា និងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខសុវត្ថិភាព។ ដើម្បីជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋសិក្សាស្វែងយល់អំពីច្បាប់ជួញដូរ ល្បិចមេខ្យល់ ការជួញដូរមនុស្ស និងការធ្វើចំណាកស្រុកយល់ដឹង និងស្វែងរកសេវាឱ្យជួយគាំទ្រ …

បើកវគ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពចំណាកស្រុក និងអំពើជួញដូរមនុស្ស” Read More

វីដេអូខ្លីអប់រំស្តីពី “សិទ្ធិសេរីភាពបញ្ចេញមតិ”

វីដេអូនេះ ផលិតដោយក្រុមការងារនៃ #សមាគមអាដហុក ក្នុងគោលបំណងផ្សព្វផ្សាយឱ្យពលរដ្ឋបានយល់ដឹងអំពី #សិទ្ធិសេរីភាពបញ្ចេញមតិ  តាមរយៈវីដេអូខ្លីនេះ។

វីដេអូខ្លីអប់រំស្តីពី “សិទ្ធិសេរីភាពបញ្ចេញមតិ” Read More

ពលរដ្ឋរងគ្រោះដីធ្លីប្រមាណ ១០០នាក់ ប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកណ្តាល ដើម្បីតាមដានញត្តិរបស់ពួកគាត់

ការប្រមូល​ផ្តុំនេះ ធ្វើឡើងនា​ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដោយមាន​ប្រជាពលរដ្ឋ​មកពីទំនប់៩៤ ភូមិអំពៅព្រៃ ភូមិស្វាយព្រៃ និងភូមិ​ជ្រៃរយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងភូមិអាចម៍កុក សង្កាត់កំពង់​សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងបំណងតាម​ដានញត្តិ​ដែល​ពួកគាត់​បានដាក់ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ដោយស្នើសុំឲ្យ​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​ខេត្តកណ្តាល ជួយកាត់​ឆ្វៀល​ដីប្រជាពល​រដ្ឋចេញ​ពីការ​អភិវឌ្ឍន៍របស់​គម្រោង​អាកាសយាន្តដ្ឋានអន្តរជាតិ​តេជោ (ព្រលានយន្តហោះថ្មី) និង​ជួយផ្តល់ប័ណ្ណ​កម្មសិទ្ធិដីធ្លី។

ពលរដ្ឋរងគ្រោះដីធ្លីប្រមាណ ១០០នាក់ ប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកណ្តាល ដើម្បីតាមដានញត្តិរបស់ពួកគាត់ Read More

បើកវគ្គផ្សព្វផ្សាយស្តីពី “ការទប់ស្តាត់ការរៀបការវ័យក្មេង និងហិង្សាផ្អែកលើយ៉េនឌ័រ”

គម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជាបានបើកវគ្គផ្សព្វផ្សាយស្តីពី “ការទប់ស្តាត់ការរៀបការវ័យក្មេង និងហិង្សាផ្អែកលើយ៉េនឌ័រ” បានប្រព្រឹត្តទៅក្នុងភូមិចំនួន ៤ គឺភូមិប៉ាជន់ធំ ប៉ាអរ អូម និងភូមិក្រូច ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ក្នុងខែ ឧសភា ឆ្នាំ២០២៣។

បើកវគ្គផ្សព្វផ្សាយស្តីពី “ការទប់ស្តាត់ការរៀបការវ័យក្មេង និងហិង្សាផ្អែកលើយ៉េនឌ័រ” Read More

សមាគមអាដហុកប្រចាំខេត្តកោះកុងបានចុះបើវគ្គកម្មវិធីស្រ្តី ស្តីពីហិង្សាភេទ អំពើជួញដូរមនុស្ស និងសុវត្ថិភាពចំណាកស្រុក

កាលនៅថ្ងែទី២៤ ខែមេសា ឆ្នាំ២០២៣ ម៉ោង ៨:០០ នាទី សមាគមអាដហុក​ប្រចាំខេត្តកោះកុង​បានចុះបើវគ្គ​កម្មវិធីស្រ្តី ស្តីពីហិង្សា​ភេទ អំពើជួញ​ដូរ​មនុស្ស និងសុវត្ថិភាព​ចំណាកស្រុក ស្ថិតនៅ ភូមិកណ្កោល ឃុំ កណ្កោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

សមាគមអាដហុកប្រចាំខេត្តកោះកុងបានចុះបើវគ្គកម្មវិធីស្រ្តី ស្តីពីហិង្សាភេទ អំពើជួញដូរមនុស្ស និងសុវត្ថិភាពចំណាកស្រុក Read More

វីដេអូខ្លីអប់រំស្តីពី សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌

វីដេអូនេះ ផលិតដោយក្រុមការងារនៃ #សមាគមអាដហុក ក្នុងគោលបំណងផ្សព្វផ្សាយឱ្យពលរដ្ឋបានយល់ដឹងអំពី #សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងការស្វែរកការជួយអន្តាគមន៍ពីស្ថាប័នពាក់ព័ន្ធផ្សេងៗ តាមរយៈវីដេអូខ្លីនេះ។

វីដេអូខ្លីអប់រំស្តីពី សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ Read More