ប្រជាពលរដ្ឋ និងយុវជន មួយក្រុម ដាក់ញត្តិស្មើទៅរដ្ឋមន្ត្រី នៃក្រសួងព័ត៌មាន ស្នើពិនិត្យឡើងវិញ និងអនុញ្ញាតឱ្យបើកដំណើរការសារព័ត៌មាន VOD និងសារព័ត៌មានឯករាជ្យផ្សេងទៀតឡើងវិញ ។
ការដាក់ញត្តិនេះ ធ្វើឡើងនៅវេលាម៉ោង៧:៣០ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដោយចាប់ផ្តើម ដើរដង្ហែចេញពីហាងCaffe Amazon ទល់មុខមន្ទីពេទ្យកាល់ម៉ែត្រ ឆ្ពោះទៅក្រសួងព័ត៌មាន ដោយមានអ្នកចូលរួមប្រមាណជា ១០នាក់ មកពីក្លឹបយុវជនបៃតង(GYC) ក្លឹបអភិវឌ្ឍន៍សមត្ថភាពយុវជនខ្មែរ(KYCD) ក្លឹបយុវជន ដើម្បីការយល់ដឹង(YA) និងក្លឹបយុវជនអភិវឌ្ឍន៍សង្គម ដើម្បីប្រជាធិបតេយ្យ(YSDD)។ ពេលទៅដល់ក្រសួងព័ត៌មាន យើងឃើញមានមន្ត្រីរដ្ឋបាល ២រូប ចេញមកទទួលញត្តិ ដោយប្រាប់ថា ឆ្លើយតបនូវសប្តាហ៍ក្រោយ ។
ប្រជាពលរដ្ឋ និងយុវជន មួយក្រុម ដាក់ញត្តិស្មើទៅរដ្ឋមន្ត្រី នៃក្រសួងព័ត៌មាន ស្នើពិនិត្យឡើងវិញ និងអនុញ្ញាតឱ្យបើកដំណើរការសារព័ត៌មាន VOD និងសារព័ត៌មានឯករាជ្យផ្សេងទៀតឡើងវិញ ។ Read More