ប្រជាសហគមន៍ជាង ៥០នាក់ បន្តទាមទារឲ្យមានការដោះលែងលោក ថេង សាវឿន និងសហការរី ២រូបទៀត

ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ ជាថ្ងៃទី២ ដែលប្រជាសហគមន៍បានបន្តការទាមទារឲ្យមានការដោះលែង លោក ថេង សាវឿន ប្រធានសមាគមសម្ព័នសហគមន៍កសិករកម្ពុជា និងសហការរីលោក ២រូបទៀត រួមមាន លោក ញឹល ភាព និង លោក ថាន់ ហាច ។

ប្រជាសហគមន៍ជាង ៥០នាក់ បន្តទាមទារឲ្យមានការដោះលែងលោក ថេង សាវឿន និងសហការរី ២រូបទៀត Read More

របាយការណ៍សង្ខេប ស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០២២

របាយការណ៍សង្ខេប ស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០២២ នៅថ្ងៃនេះ ​សមាគមការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា អាដហុក (ADHOC)   ​ចេញផ្សាយ​​នូវ​របាយការណ៍​មួយ​​ដែលមាន​​ចំណងជើងថា​ ​ ស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០២២ ដែលនឹង​បង្ហាញអំពី​ស្ថានភាពសិទ្ធិមនុស្ស  សិទ្ធិដីធ្លី សិទ្ធិស្រ្តិ និងកុមារ ដែលបានកើត​មានឡើងចាប់​ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២។

របាយការណ៍សង្ខេប ស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០២២ Read More

សមាគម អង្គការសង្គមស៊ីវិល ធ្វើពិធីរំលឹកខួប ១១ឆ្នាំ នៃការបាញ់សម្លាប់លោក ឈុត វុទ្ធី

នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ សមាគម អង្គការសង្គមស៊ីវិល ធ្វើពិធីរំលឹកខួប ១១ឆ្នាំ នៃការបាញ់សម្លាប់លោក ឈុត វុទ្ធី ជាអតីតប្រធានអង្គការការពារធនធានធម្មជាតិ និងជាសកម្មជនការពារព្រៃឈើដ៏ឆ្នើម ១រូប ស្ថិតនៅសហភាពផ្ទះសាមគ្គី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមាគម អង្គការសង្គមស៊ីវិល ធ្វើពិធីរំលឹកខួប ១១ឆ្នាំ នៃការបាញ់សម្លាប់លោក ឈុត វុទ្ធី Read More

ក្រុមយុវជនស្រលាញ់បរិស្ថានជាង ២០នាក់ ដាក់ញត្តិស្នើសុំក្រសួងយុត្តិធម៌បន្តជំរុញឲ្យស្ថាប័នអយ្យការធ្វើការស៊ើបអង្កេតដោយឯករាជ្យក្នុងករណីឃាតកម្មលើលោក ឈុត វុទ្ធី

ការដាក់ញត្តិនេះ​ធ្វើឡើង​នៅ​ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលជា​ថ្ងៃខួប ១១ឆ្នាំ នៃការបាញ់​សម្លាប់លោក ឈុត វុទ្ធី ដោយមាន​យុវជន​ប្រមាណជាង ២០នាក់ បានដង្ហែញត្តិ​ចេញពីសួនវត្ត​បទុមវត្តី ឆ្ពោះទៅ ក្រសួងយុត្តិធម៌ ក្នុងគោលបំណង ស្នើសុំ​ក្រសួង​យុត្តិធម៌​បន្ត​ជំរុញ​ឲ្យស្ថាប័ន​អយ្យការ​ធ្វើការស៊ើបអង្កេត​ដោយឯករាជ្យ​ក្នុងករណី​ឃាតកម្មលើ​លោក ឈុត វុទ្ធី ដើម្បីឈាន​ទៅរកការ​កំណត់​អ្នកផ្តើមគំនិត និងអ្នក​ពាក់ព័ន្​មក​ទទួល​ខុសត្រូ​វតាមផ្លូវច្បាប់។ ​

ក្រុមយុវជនស្រលាញ់បរិស្ថានជាង ២០នាក់ ដាក់ញត្តិស្នើសុំក្រសួងយុត្តិធម៌បន្តជំរុញឲ្យស្ថាប័នអយ្យការធ្វើការស៊ើបអង្កេតដោយឯករាជ្យក្នុងករណីឃាតកម្មលើលោក ឈុត វុទ្ធី Read More

ក្រុម​ស្ត្រីថ្ងៃសុក្រ បាន​កោរសក់ នៅមុខ​ស្ថានទូត សហភាព​អ៊ឺរ៉ុប និង​ស្ថានទូត​អាមេរិក ដើម្បី​ថ្លែងពីទុក្ខ​លំបាកទៅខាងស្ថាន​ទូតឲ្យបាន​ដឹង និង ស្វែងរក​ការអន្តាគមន៍​ដោះលែង​គ្រួសារ​ពួកគាត់

ការ​ធ្វើពិធី​កោរសក់ នៅព្រឹក​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នេះ ក្រោយ​ពេលខាង​ពន្ធនាគារ បាន​បញ្ជូន ប្តីរបស់​ពួកគាត់​ពីភ្នំពេញ ទៅពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្តត្បូង​ឃ្មុំ ជិតព្រំប្រទល់​ប្រទេស​វៀតណាម ។ បើតាមការ​បញ្ជាក់ពី​ពួកគាត់​ក្រុមស្តី្រ​ថ្ងៃសុក្រ ធ្វើពិធី​កោរសក់​ថ្លែងពីទុក្ខលំបាក​នេះ ធ្វើឡើងក្នុង​គោលបំណង បន់ស្រន់​សូមឱ្យមាន​យុត្តិធម៌ ចំពោះ​ប្តីរបស់​គាត់ និង​សុំឱ្យប្រទេស​កម្ពុជាមានការ​គោរពសិទ្ធិមនុស្ស ដោយ​ពួកគាត់មិនមាន​ជំនឿទៅ​លើប្រព័ន្ធតុលាការ​នោះឡើយ និង​ថ្លែងពីទុក្ខ​លំបាក​ក្រុមគ្រួសារ​របស់ពួក​គាត់ ស្នើសុំឱ្យស្ថាន​ទូតទាំងពីរ ជួយអន្តរាគមន៍​ទៅរាជរដ្ឋាភិបាល ជួយ​ដោះលែង​ប្តីពួកគាត់​ឱ្យមាន​សេរីភាព​ឡើងវិញ ។ តំណាង​ស្ថានទូត​ទាំងពីរ​នេះ បានសម្តែង​ពីការសោក​ស្តាយយ៉ាង​ខ្លាំង ដោយសារ​មិនមាន​ការដោះលែង ថែមទាំង​បញ្ចូនពួក​គាត់ឱ្យឃ្លាតឆ្ងាយ​ពីគ្រួសារ ហើយតំណាង​ស្ថានទូត​ទាំងពីរ​បន្តតាមដាន និងលើក​យកបញ្ហា​ខាងលើនេះមក​ជជែកពេល​មានជំនួប​ជាមួយ​រដ្ឋាភិបាល …

ក្រុម​ស្ត្រីថ្ងៃសុក្រ បាន​កោរសក់ នៅមុខ​ស្ថានទូត សហភាព​អ៊ឺរ៉ុប និង​ស្ថានទូត​អាមេរិក ដើម្បី​ថ្លែងពីទុក្ខ​លំបាកទៅខាងស្ថាន​ទូតឲ្យបាន​ដឹង និង ស្វែងរក​ការអន្តាគមន៍​ដោះលែង​គ្រួសារ​ពួកគាត់ Read More