សេចក្តីថ្លែងការណ៍រួម ស្នើតុលាការពិចារណាឡើងវិញ និងទម្លាក់ចោលរាល់បទចោទប្រឆាំងនឹងសកម្មជនបរិស្ថាន

ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ យើង, ជាបណ្តាញ អង្គការសង្គមស៊ីវិល សហជីព សហគមន៍ ពិតជាមានការ​សោកស្តាយ និងព្រួយបារម្ម​យ៉ាងខ្លាំង ចំពោះការសម្រេច​សេចក្តីរបស់តុលាការសាលា​ដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២៤ ដែលបាន​ផ្តន្ទាទោស​ចំពោះក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ ចំនួន១០រូប

សេចក្តីថ្លែងការណ៍រួម ស្នើតុលាការពិចារណាឡើងវិញ និងទម្លាក់ចោលរាល់បទចោទប្រឆាំងនឹងសកម្មជនបរិស្ថាន Read More

ក្រុមសកម្មជនចលនាមាតាធម្មជាតិ ៥រូបត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនភ្លាមៗ

ក្រុមសកម្មជនចលនាមាតាធម្មជាតិ ៥រូប រួមមាន៖ លោក យីម លាងហុី លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនភ្លាមៗ បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសផ្តន្ទាទោស

ក្រុមសកម្មជនចលនាមាតាធម្មជាតិ ៥រូបត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនភ្លាមៗ Read More

តុលាការកំពូលបានបើកសវនាការករណី កញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពផ្សេងទៀត

នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ តំណាងសកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារកម្មករខ្មែរ (LRSU) នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ និងសមាជិក ៦រូប ត្រូវបានតុលាការកំពូលបានបើកវសនាការ លើបណ្តឹងសារទុក។ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោស កញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ចំណែកកញ្ញា ឈឹម សុខន អ្នកស្រី សុន ស្រីពេជ្រ អ្នកស្រី ហៃ …

តុលាការកំពូលបានបើកសវនាការករណី កញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពផ្សេងទៀត Read More

សកម្មជនសហជីព សង្គមស៊ីវិល សកម្មជននយោបាយ ចូលរួមរំលឹកខួប គោរពវិញាណក្ខន្ធ លោក ជា វិជ្ជា

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សហជីព សកម្មជន កម្មករ អង្គការសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយប្រមាណជា១០០នាក់ បានប្រមូលផ្តុំគ្នាដោយសន្តិវិធីនៅមុខរូបសំណាកលោក ជា វិជ្ជា ក្បែរវត្តលង្កា រាជធានីភ្នំពេញ ដើម្បីគោរពវិញ្ញាណក្ខន្ធរំលឹកខួបគម្រប់២០ ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា។ លោក ជា វិជ្ជា គឺជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។ ពួកគេបានចូលរួមដាក់កម្រង ផ្កានៅមុខរូបសំណាក និងថ្លែងស្នើឱ្យមានយុត្តិធម៌សម្រាប់លោក ជា វិជ្ជា និងសូមឱ្យបញ្ចប់និទណ្ឌភាពក្នុងសង្គម។ មន្រី្ដនគរបាលប្រមាណជា៤០ នាក់ …

សកម្មជនសហជីព សង្គមស៊ីវិល សកម្មជននយោបាយ ចូលរួមរំលឹកខួប គោរពវិញាណក្ខន្ធ លោក ជា វិជ្ជា Read More

ប្រជាពលរដ្ឋប្រមាណជា១០០នាក់ ឡើងមកតវ៉ានៅខាងមុខសាលាខេត្តក្រចេះ

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ មានប្រជាពលរដ្ឋប្រមាណជា១០០នាក់ តំណាង ២៤៧គ្រួសារ មកពីឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បាននាំគ្នាមកតវ៉ានៅខាងមុខសាលាខេត្តក្រចេះ ដើម្បីស្នើសុំឱ្យអភិបាលខេត្តជួយរកដំណោះស្រាយ និងសួរនាំពីមូលហេតុដែលមេភូមិ និងអនុភូមិ ដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋផ្សេងដែលគ្មានដីនៅទីនោះ ដើម្បីគាំទ្រឱ្យ​អាជ្ញាធរ​ដកហូតយកដី​ពួកគាត់​ទុកជាសម្បត្តិ​សាធារណៈ​របស់រដ្ឋវិញ។ នៅពេលកំពុងតវ៉ានោះ ​មានមន្ត្រីសាលាខេត្ត បានឱ្យពួកគាត់ទៅជួបមេឃុំវិញ ប៉ុន្តែពួកគាត់មិនព្រមទៅវិញនោះទេ ដោយពួកគាត់​បានអះអាង​ថា ៖ ពួកគាត់បានជួបលោកមេឃុំជាច្រើនដងមកហើយ មិនមានដំណោះស្រាយ ។ មួយសន្ទុះក្រោយមក មានលោកអភិបាលរងស្រុកចិត្របុរី និងលោកមេឃុំបុសលាវ មកជួបពួកគាត់ ហើយបានសន្យាថា …

ប្រជាពលរដ្ឋប្រមាណជា១០០នាក់ ឡើងមកតវ៉ានៅខាងមុខសាលាខេត្តក្រចេះ Read More

សមាជិកគ្រួសារចំនួន១១នាក់ របស់អតីតសមាជិកគណបក្សសង្គ្រោះជាតិស្នើសុំឱ្យដោះលែងសាច់ញាតិរបស់ពួកគាត់

នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ សមាជិកគ្រួសារចំនួន១១នាក់ របស់អតីតសមាជិក គណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំបាន ប្រមូលផ្តុំគ្នាដោយសន្តិវិធីនៅខាងមុខស្ថានទូតបារាំងដើម្បីស្នើសុំឱ្យដោះលែងសាច់ញាតិរបស់ពួកគេដែលជាប់ចោទពីបទរួមគំនិតក្បត់ និងញុះញង់ និងបញ្ឈប់ការប្រើប្រាស់​ប្រព័ន្ធតុលាការគាបសង្កត់លើសកម្មជនសង្គម និងនយោបាយ។ នៅក្បែរទីតាំងតវ៉ា កងសន្តិសុខ និងនគរបាល​ប្រមាណ១៤នាក់ បានថតរូប និងឃ្លាំមើលពួកគេ។ តំណាងស្រ្ដីថ្ងៃសុក្រចំនួន៣នាក់ ត្រូវបានអនុញ្ញាតឱ្យចូលជួបមន្រ្តីនៅក្នុងស្ថានទូតផងដែរ។

សមាជិកគ្រួសារចំនួន១១នាក់ របស់អតីតសមាជិកគណបក្សសង្គ្រោះជាតិស្នើសុំឱ្យដោះលែងសាច់ញាតិរបស់ពួកគាត់ Read More

ប្រជាពលរដ្ឋប្រមាណជា ១០០នាក់ មកពី ២៤៧ គ្រួសារ ដែលនឹងរងផលប៉ះពាល់ពីការបណ្តេញចេញដោយអាជ្ញាធរបានផ្ទុះការតវ៉ាស្ថិតនៅភូមិទូលតាឃីន និងទួលដំរីលាប

នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ នេះ ប្រជាពលរដ្ឋ​ប្រមាណជា ១០០នាក់ មកពី ២៤៧ គ្រួសារ ដែលនឹងរងផល​ប៉ះពាល់​ពីការបណ្តេញ​ចេញដោយ​អាជ្ញាធរ​ខេត្ត ចំនួន៧ភូមិ រួមមានភូមិព្រែក​តាអាំ ភូមិព្រែក​តាថឹង ភូមិបុសលាវក្រោម ភូមិតាលុស ភូមិព្រះគន្លង ភូមិព្រែកកូវ និងភូមិពោធិ៍ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បានផ្ទុះការតវ៉ាស្ថិតនៅភូមិទូលតាឃីន និងទួលដំរីលាប។

ប្រជាពលរដ្ឋប្រមាណជា ១០០នាក់ មកពី ២៤៧ គ្រួសារ ដែលនឹងរងផលប៉ះពាល់ពីការបណ្តេញចេញដោយអាជ្ញាធរបានផ្ទុះការតវ៉ាស្ថិតនៅភូមិទូលតាឃីន និងទួលដំរីលាប Read More

សង្គមស៊ីវិល សហគមន៍ ប្រារព្ធទិវា សិទ្ធិមនុស្ស អន្តរជាតិ លើកទី៧៥

ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីលាន​ប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ ក្រុមអង្គការ​សង្គម​ស៊ីវិល សមាគម និងសហជីព ប្រមាណ ២៨ស្ថាប័ន បានប្រារព្ធពិធី អបអរសាទរខួបលើកទី៧៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ

សង្គមស៊ីវិល សហគមន៍ ប្រារព្ធទិវា សិទ្ធិមនុស្ស អន្តរជាតិ លើកទី៧៥ Read More

ក្រុមស្ត្រីថ្ងៃសុក្រជាង ១០នាក់ដើរដង្ហែទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការ

ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៨នឹង៣០នាទីព្រឹក ក្រុមស្ត្រីថ្ងៃសុក្រ ប្រមាណជាង១០នាក់ បានមកជួបជុំគ្នាស្ថិតនៅស្ថានីប្រេងសូគីម៉ិច ក្បែរស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទាមទារឱ្យមានការដោះលែង អ្នកទោសនយោបាយ និងអ្នកទោសមនសិការ។ សកម្មភាពពួកគាត់ថ្ងៃនេះដើរដង្ហែ ក្នុងដៃមានកាន់បដាដោយសរសេរពាក្យថា “ដោះលែងអ្នកទោសនយោបាយ”និង “ដោះលែងឪពុកខ្ញុំ គាត់គ្មានកំហុសទេ” […] រួមជាមួយនឹងរូបថត និងមានការស្រែកទាមទារផងដែរ ការដង្ហែនេះ ត្រូវបានតាមឃ្លាំមើលពីសំណាក់កងសន្តិសុខប្រមាណជា២០នាក់ រហូតទៅដល់ផ្សារថ្មី និងត្រូវបានរំសាយនៅម៉ោង១០នឹង៣០នាទីព្រឹកនេះ ៕

ក្រុមស្ត្រីថ្ងៃសុក្រជាង ១០នាក់ដើរដង្ហែទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការ Read More

លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា សមាគមអាដហុក ថ្លែងថា “ពិតណាស់ហើយ កិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ពុំមែនកើតឡើងដោយសារតែការឧប្បត្ដិហេតុ ឬក៏កើតឡើងដោយសារតែការជប់ពីព្រះឥន្ធ ព្រះព្រហ្ម ទេវតាណានោះទេ…..!”

ការថ្លែងនេះធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ ដែលតំណាងសមាគម សហគមន៍ សហព័ន្ធសហជីព និងអង្គការមិនមែនរដ្ឋាភិបាល បានប្រារព្ធពីធីអបអរសាទរខួបលើកទី ៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣តុលា ក្រោមប្រធានបទ៖«លើកកម្ពស់ស្មារតី និងកាតព្វកិច្ចរបស់ភាគីហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុកប៉ារីស៍»

លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា សមាគមអាដហុក ថ្លែងថា “ពិតណាស់ហើយ កិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ពុំមែនកើតឡើងដោយសារតែការឧប្បត្ដិហេតុ ឬក៏កើតឡើងដោយសារតែការជប់ពីព្រះឥន្ធ ព្រះព្រហ្ម ទេវតាណានោះទេ…..!” Read More

សាលាឧទរណ៍ភ្នំពេញ សម្រេចតម្កល់សាលក្រម​សាលាដំបូង​រាជធានីភ្នំពេញទុកជាបានការ លើសំណុំ​រឿងថ្នាក់​ដឹកនាំ​សហជីព​ណាហ្គាវើលដ៍

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ សាលាឧទ្ធរណ៍ភ្នំពេញ បាន​បើកសវនាការ​លើបណ្តឹងឧទ្ធរណ៍​របស់មេធាវីការពារ​ក្តីជូនថ្នាក់ដឹកនាំ​សហជីព​ណាហ្គាវើលដ៍ លើសេចក្តី​សម្រេច​ទាំងមូល​របស់សាលា​ដំបូង កាលពីថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០២៣ មកលើកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព​ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​​កម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) និងថ្នាក់ដឹក​នាំសហជីព ៨រូបទៀត ដោយចោទពីបទ ” ញុះញុង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រព្រឹត្តិកាលពីអំឡុងឆ្នាំ២០២១ ដែលមានជនជាប់ចោទ ១-ឈ្មោះ ឈឹម ស៊ីថរ ២-ឈ្មោះ ឃ្លាំង សុបិន្ត ៣-ឈ្មោះ ឈឹម …

សាលាឧទរណ៍ភ្នំពេញ សម្រេចតម្កល់សាលក្រម​សាលាដំបូង​រាជធានីភ្នំពេញទុកជាបានការ លើសំណុំ​រឿងថ្នាក់​ដឹកនាំ​សហជីព​ណាហ្គាវើលដ៍ Read More

ប្រជុំបណ្តាញ “អ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន និង តំណាងសហគមន៍ថ្នាក់ខេត្ត”

កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា “សមាគមអាដហុក” បានប្រជុំបណ្តាញ “អ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន និង តំណាងសហគមន៍ថ្នាក់ខេត្ត”

ប្រជុំបណ្តាញ “អ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន និង តំណាងសហគមន៍ថ្នាក់ខេត្ត” Read More