ល.រ | បរិយាយ – តុលាការរាជធានី-ខេត្ត | របាយការណ៍ឆ្នាំ២០២២-២០២៣(១៧៥ករណី) | របាយការណ៍ឆ្នាំ២០២៤(៧៧ករណី) | ||
ករណី | ភាគរយ | ករណី | ភាគរយ | ||
១ | រារាំងមិនឲ្យចូល ឬបណ្តេញចេញពីបន្ទប់សវនាការ (សាធារណៈជន) | ១៤២ | ៨១.១ | ១៧ | ២២.១ |
២ | រារាំងមិនឲ្យចូល ឬបណ្តេញចេញពីបន្ទប់សវនាការ (អ្នកសារព័ត៌មាន) | ១១៦ | ៦៦.៣ | ០៧ | ៩.១ |
៣ | មិនបានពន្យល់លំអិតអំពីសិទ្ធិមានមេធាវី ឬសិទ្ធិការពារខ្លួន | ៦៩ | ៤០ | ២៧ | ៣៥ |
៤ | មិនបានពន្យល់លំអិតអំពីសិទ្ធមិនឆ្លើយ | ៩៥ | ៥៤ | ៣៥ | ៤៥ |
៥ | មិនបានពន្យល់លំអិតអំពីសិទ្ធិមិនបង្ខំឲ្យសារភាពកំហុស | ៩៤ | ៥៤ | ៤២ | ៥៥ |
៦ | មិនបានពន្យល់លំអិតអំពីសិទ្ធិការសន្មត់ទុកជាមុនថាគ្មានកំហុស | ៩៤ | ៥៤ | ៥២ | ៦៨ |
៧ | ជនជាប់ចោទពាក់ឯកសណ្ឋានពន្ធនាគារអំឡុងពេលសវនាការ | ១៣២ | ៧៥.៤ | ២៣ | ៣០ |
៨ | ជនជាប់ចោទជាប់ខ្នោះដៃអំឡុងពេលសវនាការ | ៧២ | ៤១ | ០២ | ៣ |
៩ | ព្រះរាជអាជ្ញាស្រែកសម្លុត នៅពេលជនជាប់ចោទមិនឆ្លើយ | ០៧ | ៤ | ០៩ | ១២ |
១០ | ចៅក្រមជំនុំជម្រះបានប្រាប់ឲ្យជនជាប់ចោទសុំទោស/ទទួលកំហុស | ៨១ | ៤៦.៣ | ០៣ | ៣.៩ |
១១ | ចៅក្រម/តំណាងអយ្យការសម្តែងអាកប្បកិរិយាសម្លុតគំរាមជនជាប់ចោទ | ១៨ | ១០.៣ | ០៩ | ១២ |
១២ | ចៅក្រម/តំណាងអយ្យការចាកចេញពីបន្ទប់អំឡុងពេលសវនាការ | ៨២ | ៤៧ | ១៥ | ១៩.៥ |
១៣ | ចៅក្រម/តំណាងអយ្យការប្រើទូរស័ព្ទអំឡុងពេលសវនាការ | ៣៣ | ១៩ | ២៤ | ៣១.១៦ |
១៤ | តុលាការលើកពេលប្រកាសសាលក្រម | ១៧០ | ៩៧ | ២០ | ២៦ |
១៥ | តុលាការលើកពេលប្រកាសសាលក្រមដោយមិនបញ្ជាក់កាលបរិច្ឆេទ | ៩៤ | ៥៤ | ០២ | ២.៦ |
១៦ | តុលាការបានបន្ថែមបទល្មើសថ្មីនៅពេលប្រកាសសាលក្រម | ១៣៧ | ៧៨ | ០១ | ១.៣ |
អនុសាសន៍
- ក្រសួងយុត្តិធម៌ ពិនិត្យដាក់វិធានការណ៍ច្បាស់លាស់ ចំពោះការអនុវត្តន៍របស់ចៅក្រម និងតំណាងអយ្យការទាំងឡាយណាដែលផ្ទុយនឹងគោលបំណង មាត្រា២០៨ និងមាត្រា២០៩ នៃនីក្រមតិវិធីព្រហ្មទណ្ឌឆ្នាំ២០០៧បានចែងអំពីថេរវេលានៃការឃុំខ្លួនបណ្តោះអាសន្ន ។ បើយោងរបាយការណ៍បានបង្ហាញថា នៅតែមានការឃុំខ្លួន បណ្តោះអាសន្នមានថិរវេលាលើសពី៦ខែ រហូតដល់ជាង១៨ខែមានចំនួន៤២ករណី(៥៤.៥៤%) ក្នុងចំណោម៧៧ករណី បើធៀបរបាយការណ៍ចុងឆ្នាំ២០២៣កើន៨.៨៣% (៨០ករណី នៃករណីសរុប១៧៥)។
- ក្រសួងយុត្តិធម៌ពិនិត្យ និងដាក់ពិន័យរដ្ឋបាលធ្ងន់ធ្ងរចំពោះចៅក្រម និងតំណាងអយ្យការទាំងឡាយណាដែលមានការយឺតយ៉ាវចំពោះពេលវេលាបំពេញភារកិច្ចការងារ បើកសវនាការជំនុំជម្រះ។ យោងតាមរបាយការណ៍បាន បង្ហាញថា តុលាការ(ចៅក្រម) នៅតែបន្តភាពយឺតយ៉ាវក្នុងការចាប់ផ្តើមសវនាការជាក់ស្តែងខុសពីម៉ោងដែលបានកំណត់នៅក្នុងដីកា ចាប់ពី មួយម៉ោងកន្លះ រហូតដល់ជាងបីម៉ោង។
- ក្រសួងយុត្តិធម៌ ពិនិត្យដាក់វិធានការណ៍ច្បាស់លាស់ ចំពោះការអនុវត្តន៍របស់ចៅក្រម និងតំណាងអយ្យការទាំង ឡាយណា ដែលមានការយឺតយ៉ាវក្នុងការចេញលិខិតអញ្ជើញមេធាវី និងភាគីចូលរួមក្នុងសវនាការជំនុំជម្រះ។
- ក្រសួងយុត្តិធម៌ ពិនិត្យដាក់វិធានការណ៍ច្បាស់លាស់ ចំពោះការអនុវត្តន៍របស់ចៅក្រម និងតំណាងអយ្យការទាំង ឡាយណាដែលខកខាន មិនបានអញ្ជើញមេធាវីចូលរួមអមកូនក្តី ស្តាប់ចម្លើយកូនក្តីនៅតំណាក់កាលព្រះអាជ្ញា។
- ក្រសួងយុត្តិធម៌ ពិនិត្យដាក់វិធានការណ៍ច្បាស់លាស់ ចំពោះការអនុវត្តន៍របស់ចៅក្រម និងតំណាងអយ្យការទាំងឡាយណាដែលខកខានមិនបានជូនដំណឹងអំពីដីកាសម្រេច ដូចជាដីកាសន្និដ្ឋាស្ថាពរនិងដីកាដំណោះស្រាយ។
- ចៅក្រម-តំណាងអយ្យការ ពិចារណាក្នុងការប្រើពាក្យ និយាយពីភាពមានឬគ្មានទោសដល់ជនជាប់ចោទមុនពេល ចេញសាលក្រម ជាពិសេសដូចជា ប្រាប់ឲ្យជនជាប់ចោទទទួលកំហុស និងប្រាប់ឲ្យដើមបណ្តឹងដកពាក្យបណ្តឹង។
- ចៅក្រមពិនិត្យ-ពិចារណា អំពីសិទ្ធិរបស់ជនជាប់ចោទដូចជា ជនជាប់ចោទមានពាក់ឯកសណ្ឋានពន្ធនាគារ និងដៃជាប់ខ្នោះ ក្នុងអំឡុងពេលសវនាការជំនុំជម្រះ។
- ចៅក្រមពន្យល់ប្រាប់ជនជាប់ចោទ-ជនរងគ្រោះ ឲ្យបានច្បាស់លាស់ អំពីសិទ្ធិដែលត្រូវទទួលបានដូចជា សិទ្ធិមានមេធាវី សិទ្ធិមិនឆ្លើយ សិទ្ធិមិនបង្ខំឲ្យសារភាពកំហុស និងសិទ្ធិសន្មត់ទុកជាមុនថា គ្មានកំហុស សិទ្ធិដឹងពីបទចោទ សិទ្ធិដឹងការបរិច្ឆេទ-ទីកន្លែងប្រព្រឹត្តបទល្មើសជាដើម។
- ក្រសួងយុត្តិធម៌ ពិនិត្យដាក់វិធានការណ៍ច្បាស់លាស់ ចំពោះគ្រប់សាលាដំបូង ក្នុងការបើកចំហរដល់សាធារណៈជន និងអ្នកសាពត៌មានបានចូលស្តាប់សវនាការសាធារណៈ ដោយគ្មានការហាមឃាត់ និងបណ្តេញចេញ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
- លោក យិន ម៉េងលី អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី ០៨៦ ៤០៨ ៦៦៦
ទាញយក សង្ខេបរបាយការណ៍ឃ្លាំមើលសវនាការ-2024
ទាញយក របាយការណ៍ឃ្លាំមើលតុលាការ_Oct23 – Sep24