នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្នែកសិទ្ធិមនុស្ស និងសិទ្ធិដីធ្លី នៃសមាគមអាដហុក បានបើកវគ្កផ្សព្វផ្សាយ អំពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ វគ្គផ្សព្វផ្សាយនេះ ធ្វើនៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានអ្នកចូលរួមជាយុវជនចំនួន ៥៦នាក់ ក្នុងនោះស្ត្រី ៣៥នាក់ (៦២.៥០%) មកពីសាកលវិទ្យាល័យចំនួន៥ និងមកពីសង្គមស៊ីវិល ដែលមានមូលដ្ឋានស្ថិតនៅក្នុងខេត្តកំពង់ចាម។
គោលបំណងវគ្កផ្សព្វផ្សាយ៖ ផ្តល់ចំណេះដឹងដល់យុវជនឲ្យបានយល់ដឹងអំពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ (ស.ល.ន) និងសារៈសំខាន់នៃ ស.ល.ន សម្រាប់សង្គមជាតិ ជាពិសេសយុវជនទាំងអស់នោះនឹងអាចចែករំលែកចំណេះដឹងទាំងនោះ ដល់មិត្តភក្តិ សាច់ញាតិ និងឪពុកម្តាយរបស់ពួកគេ។
វាគ្មិនធ្វើបទបង្ហាញរួមមាន៖ លោក នី សុខា ប្រធានសមាគមអាដហុក ធ្វើបទបង្ហាញអំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ លោក ព្រហ្ម សុផល ប្រធានផ្នែកសិទ្ធិមនុស្ស និងសិទ្ធិដីធ្លី ធ្វើបទបង្ហាញអំពីទំនាក់ទំនងរវាងសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងសសរស្តម្ភសំខាន់ៗទាំងបីនៃនីតិរដ្ឋ។