សេចក្តីប្រកាសព័ត៌មានស្តីពី ការដាក់លិខិតរួមគ្នារបស់អង្គការសង្គមស៊ីវិល ស្នើសុំកិច្ចអន្តរាគមន៍ពី សម្តេចអគ្គមហាសេន បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាន ទៅខុទ្ទកាល័យ នាយករដ្ឋមន្រ្តី

សន្និ​សីទ​សារ​ព័ត៌មាន​ស្តីពី ការ​ដាក់​លិខិត​រួមគ្នា​របស់​អង្គការ​សង្គម​ស៊ីវិល​ ស្នើសុំ​កិច្ចអន្តរាគមន៍​ពី សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្រ្តី​នៃព្រះ​រាជាណា​ចក្រ​កម្ពុជា​ លើ​សេចក្តី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន ទៅ​ខុទ្ទកា​ល័យនាយក​រដ្ឋមន្រ្តី

ភ្នំពេញ​ថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ​២០២២ – អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣៣​នឹង​រៀប​ចំធ្វើ​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​បរិវេណ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី នៅថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ២០២២ វេលា​ម៉ោង ៩:០០​ព្រឹក ​ស្តីពី ការស្នើ​សុំឱ្យ​ពន្លឿន​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទិ្ធ​ទទួល​ព័ត៌មាន ​។

គោល​បំណង​សំខាន់​នៃការ​ដាក់​លិខិត គឺដើម្បី​ស្នើ​សុំកិច្ច​អន្តរាគមន៍​ដ៏ខ្ពង់ខ្ពស់ពី សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី ដើម្បី​បញ្ចប់ដំណើរ​ការ​នៃការ​តាក់តែង​សេចក្តី​ព្រាងច្បាប់​ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន ដោយ​មាន​ការ​ដាក់​បញ្ចូល​ធាតុ​ចូល​ពីអង្គការ​សង្គម​ស៊ីវិល និងដាក់ជូនទៅរដ្ឋសភាដើម្បីពិភាក្សា និងអនុម័តឱ្យបានឆាប់រហ័ស ​។

អង្គការសង្គមស៊ីវិល បាននិងកំពុងចូលរួម​យ៉ាង​សកម្ម​ក្នុង​ការធានាឱ្យសម្រេច​បាននូវ​កម្ម​វិធីកំណែទម្រង់របស់រាជរ​ដ្ឋាភិបាលកម្ពុជា​ ជាពិសេស​ទៅ​លើការ​លើក​កម្ពស់​​ សិទ្ធិទទួលព័ត៌មាន ដើម្បីចូលរួម​ការលើកកម្ពស់​សិទ្ធិ​មនុស្ស និងលទ្ធិប្រជាធិបតេយ្យ​សម្រាប់​ការ​អភិវឌ្ឍ​​​លើគ្រប់​វិស័យ។

ទាញយកសេចក្តីប្រកាសព័ត៌មាន

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់​ទង៖ 

លោក ឡាំ សុជាតិ នាយក​ប្រតិ​បត្តិនៃ​​​​​វិទ្យា​ស្ថាន​តស៊ូមតិ និង​គោល​នយោ​បាយ (API)

ទូរសព្ទ៖ ​០១២​ ៧១៨ ​៦១១/០៩៨ ៧១​៨​ ៦​១២

អ៊ី​មែល៖ socheat.lam@apiinstitute.org

លោក ណុប វី នាយក​ប្រតិ​បត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា)

ទូរ​ស័ព្ទ៖ ០១២​ ៥១៩ ២៦១

អ៊ី​មែល៖ ed@camboja.net

លោក អុិត សូធឿត នាយក​នៃ​នាយកដ្ឋាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)

ទូរ​ស័ព្ទ៖ ០១២​ ៨១៩ ៥៤៥

អ៊ី​មែល៖ isothoeuth@vodhotnews.com

កញ្ញា ស្រី សុធាវី នាយិកា​នៃអង្គការ​ក្រុម​ការងារ​ដើម្បី​ដោះ​ស្រាយ​ទំនាស់ (ACT)

ទូរសព្ទ៖ ០១៧​ ៩៩ ០៣ ៧១

អ៊ី​មែល៖ director@act-kh.org