កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមអាដហុកបានរៀបចំ “កិច្ចសន្ទនាថ្នាក់ខេត្ត”

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គម្រោងពង្រឹង និងការពារសិទ្ធិមនុស្សនៅតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជានៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (“សមាគមអាដហុក”) បានរៀបចំ “កិច្ចសន្ទនាថ្នាក់ខេត្ត” ដល់សមាជិកសហគមន៍ដីធ្លី ជនជាតិដើមភាគតិច និងអ្នកការពារសិទ្ធិមនុស្ស ក្នុងខេត្តកោះកុង។ កិច្ចសន្ទនានេះមានគោលបំណងឱ្យសហគមន៍មូលដ្ឋាន និងអ្នកការពារសិទ្ធិមនុស្សបានជួបជុំគ្នា ចែករំលែកការប្រឈម និងបញ្ហាពាក់ព័ន្ធនឹងជម្លោះដីធ្លីរបស់ពួកគេ ដើម្បីផ្តល់អនុសាសន៍ និងរៀបចំផែនការតស៊ូមតិផងដែរ។ សមាគមអាដហុកសូមថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ដែលបានចូលរួមក្នុងកិច្ចសន្ទនានេះ។