លក្ខខណ្ឌអប្បបរមា
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
ដោយសេរី និងយុត្តិធម៌ក្នុងឆ្នាំ២០២២
អង្គការសង្គមស៊ីវិលកម្ពុជាបង្កើតនូវអនុសាសន៍អំពីលក្ខខណ្ឌអប្បបរមាសម្រាប់ភាពស្របច្បាប់នៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ ដែលអនុលោមតាមគោលការណ៍សំខាន់ៗនៃការបោះឆ្នោតពិតប្រាកដដោយសេរី និងយុត្តិធម៌។ គោលការណ៍ទាំងនេះត្រូវបានដកស្រង់ចេញពីរដ្ឋធម្មនុញ្ញកម្ពុជា ច្បាប់ និងកតិកា សញ្ញាអន្តរជាតិ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស អនុសាសន៍ជាច្រើនដែលផ្តល់ដោយស្ថាប័នអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធផ្សេងៗទៀតរួមមាន ស្តង់ដារ IPU ស្តីពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ លក្ខខណ្ឌទាំងនោះឆ្លើយតបទៅនឹងស្ថានការណ៍នយោបាយបច្ចុប្បន្នសម្រាប់ដំណោះស្រាយរួបរួមផ្នែកនយោបាយ។
១- បរិយាកាសនយោបាយសេរី
ការស្ដារឡើងវិញនូវសេរីភាពនៃការបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី សមាគម និងសារព័ត៌មាន និងសិទ្ធិនយោបាយយ៉ាងហោចណាស់ចាប់ពីពេលនេះតទៅ និងក្រោយការបោះឆ្នោត៖
១.១ រដ្ឋាភិបាល និងតួអង្គនយោបាយដទៃទៀតរួមទាំងគណបក្សទើបតែបង្កើតថ្មី ឬគណបក្សបង្កើតឡើងវិញ ត្រូវបើកការសន្ទនាការផ្សះផ្សានយោបាយ ដើម្បីកាត់បន្ថយភាពតានតឹង និងលើកទឹកចិត្តឱ្យមានការជជែកវែកញែកជាសាធារណៈឱ្យកាន់តែទូលំទូលាយ។
១.២ រដ្ឋាភិបាលធានានូវសេរីភាពពីការភ័យខ្លាចដែលអនុញ្ញាតឱ្យប្រជាជនអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគេមុនពេល អំឡុងពេល និងក្រោយពេលបោះឆ្នោត។
២- សិទ្ធិនយោបាយ និងសិទ្ធិឈរឈ្មោះបោះឆ្នោត
ការស្ដារឡើងវិញនូវសិទ្ធិនយោបាយដែលអនុញ្ញាតឱ្យមានការចូលរួមយ៉ាងសកម្មនៅក្នុងជីវិតនយោបាយ និងឈរឈ្មោះបោះឆ្នោត៖
២.១ ដោះលែង និងទម្លាក់បទចោទប្រកាន់ក្រោមហេតុផលនយោបាយ ចំពោះអ្នកនយោបាយ និងសកម្មជនក្នុងសង្គម និងផ្តល់សិទ្ធិនយោបាយឱ្យអ្នកនយោបាយប្រឆាំងវិញដោយមិនមានការរើសអើង។
២.២ លើកលែងទោសឱ្យអ្នកនយោបាយដែលត្រូវបានផ្តន្ទាទោសដោយហេតុផលនយោបាយ។
២.៣ ផ្តល់សិទ្ធិឱ្យគ្រប់គណបក្សនយោបាយក្នុងការចូលរួមដោយសេរីក្នុងដំណើរការនយោបាយឡើងវិញ។
៣. ឆន្ទៈអ្នកបោះឆ្នោត និងសិទ្ធិបោះឆ្នោត
ការការពារនូវការឆន្ទៈរបស់អ្នកបោះឆ្នោតដែលបានផ្តល់ឱ្យអ្នកតំណាងដែលត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោត។ អ្នកតំណាងទាំងនោះប្រើប្រាស់អំណាចរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ និងទទួលបានភាពស្របច្បាប់តាមរយៈការបោះឆ្នោត ដើម្បីអនុវត្តអំណាចនោះ។
អ្នកតំណាងជាប់ឆ្នោត ដែលទទួលបានអាសនៈរបស់ខ្លួនដោយផ្ទាល់ ឬតាមរយៈតំណាងដោយ អាណត្តិនៃគណបក្សនយោបាយ មិនអាចបាត់បង់អសនៈ ដោយសារការរំលាយគណបក្សនយោបាយរបស់ពួកគេនោះទេ។ រាល់បទប្បញ្ញត្តិ ឬមាត្រាច្បាប់ស្តីពីគណបក្សនយោបាយ និងការបោះឆ្នោតដែលបាន វិសោធនកម្មជាឯកតោភាគីដោយគណបក្សកាន់អំណាច ចាំបាច់ត្រូវធ្វើវិសោធនកម្មសាជាថ្មី ដើម្បីឆ្លុះបញ្ចាំងពីនីតិរដ្ឋកាលមុនឆ្នាំ២០១៧ ហើយធានានូវបានការអនុវត្តនៃការសម្រេចចិត្តបែបទ្វេភាគីដោយគោរពនូវវិធាននៃការបោះឆ្នោត។
៤. សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
យោងតាមជំពូក១៥ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានសមាជិក គណៈកម្មការចំនួន ៤រូប ដែលត្រូវបានជ្រើសរើសដោយគណបក្សកាន់អំណាច និង ៤រូបទៀតត្រូវបានជ្រើសរើសដោយគណបក្សប្រឆាំងដែលមានអាសនៈនៅក្នុងរដ្ឋសភា និង ១រូបបានពីការទទួលយកដោយគណបក្សទាំងពីរ។ គណបក្សប្រឆាំងសំខាន់ចាំបាច់ត្រូវបានអនុញ្ញាតឱ្យពិនិត្យ និងជ្រើសរើសសមាជិក ៤រូប។
៥- កងកម្លាំងប្រដាប់អាវុធនិងតុលាការឯករាជ្យ និងអព្យាក្រឹត
ពង្រឹងការអនុវត្តច្បាប់គណបក្សនយោបាយ ច្បាប់លក្ខន្តិកៈនៃមន្រ្តីយោធា នៃកងយុទ្ធពលខេមរៈភូមិន្ទ និងច្បាប់ស្តីការបោះឆ្នោត ដើម្បីធានាថា យោធា ប៉ូលីស និងតុលាការ មិនប្រកាន់និន្នាការនយោបាយ។ សមាជិកមន្ត្រីយោធា ប៉ូលីស និងមន្រ្តីតុលាការ មិនត្រូវទទួលបានការតែងធ្វើជាមន្ត្រីនៃគណបក្សនយោបាយណាមួយឡើយ រួមទាំងការតែងតាំងក្នុងមុខដំណែង ឬផ្តល់សិទ្ធិអំណាចចាត់ចែងការងារនៅគ្រប់រចនាសម្ព័ន្ធគណបក្សនយោបាយ។ ពួកគេមិនត្រូវអនុវត្តសកម្មភាពដែលគាំទ្រគណបក្សនយោបាយ ឬប្រឆាំងនឹងគណបក្សនយោបាយមួយផ្សេងទៀតឡើយ។
៦. តួនាទីរបស់អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិល អាចអនុវត្តសិទ្ធិ និងតួនាទីរបស់ពួកគេដោយសេរីនៅក្នុងសង្គមប្រជាធិបតេយ្យ៖
៦.១ អង្គការសង្គមស៊ីវិលអាចសហការគ្នាដោយគ្មានឧបសគ្គផ្នែកច្បាប់ ក្នុងការរៀបចំសកម្មភាព ឬសម្ព័ន្ធរួមគ្នា សហការគ្នាក្នុងការឃ្លាំមើល និងបង្ហាញរបាយកាណ៍ការបោះឆ្នោត និងបង្ហាញចេញនូវទស្សនៈរបស់ខ្លួនចំពោះសកម្មភាព ឬសេចក្តីសម្រេចចិត្តរបស់រាជរដ្ឋាភិបាលដោយគ្មានការយាយី។
៦.២ ការវាយតម្លៃ ដ៏សំខាន់មួយអំពីដំណើរការនៃការបោះឆ្នោតដែលមានលក្ខណៈប្រជាធិបតេយ្យ គឺត្រូវពិនិត្យមើលលំហសម្រាប់អ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ដែលបានបំពេញការងារស្របច្បាប់របស់ពួកគេដោយគ្មានការយាយី និងការបំភិតបំភ័យពីសំណាក់រដ្ឋាភិបាល និងអាជ្ញាធរ។
៦.៣ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អាចទទួលបានអាជ្ញាប័ណ្ណបើកការិយាល័យ និងស្ថានីយរបស់ពួកគេ។
សម្រាប់ព័ត៌មានបន្ថែម៖
- លោកបណ្ឌិត ប៉ា ចាន់រឿន ០១២ ៧៦៦ ៣៦៤
- លោក យ៉ង់ គីមអេង ០១៦ ៨២៨ ២១១
- អ្នកស្រី ចាន់ រ៉ាមី ០១២ ៦៦៣ ៩៣៧
- អ្នកស្រី ឆន សុគន្ធា ០៩៣ ៨៣១ ៩៩០
- លោក នី សុខា ០៨៦ ៣៧៤ ៦៦៦
- លោក គឹម ឈន ០១២ ៩៤២ ០១៩
ស្ថាប័នដែលគាំទ្រលក្ខខ័ណ្ឌអប្បបរមាខាងលើមានដូចជា៖
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)
- សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)
- សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC-Association)
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា(CHRAC)
- សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
- សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
- មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
- មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-CENTER)
- បណ្តាញយុវជនកម្ពុជា (CYN)
- អង្គការតម្លាភាពកម្ពុជា (TIC)
- សមាគមធាងត្នោត (STT)
- អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
- វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
- អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
- គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា (ខុមហ្វ្រែល)
- សម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ (YCUD)
- អង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
- បណ្តាញពហុវិស័យនៃប្រជាជនមូលដ្ឋាន (CGCN)
- សហជីពកម្មករចំណីអាហារ និងសេវាកម្ម (CFSWF)
- គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
- សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
- អង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS)
- ក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)
- សមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ (KILA)
- “អង្គការស្ពានសន្តិភាព (PBO)
- សម្ព័ន្ធជំរឿនខ្មែរ និងការពារសិទ្ធិមនុស្ស (លីកាដូ)
- មជ្ឈមណ្ឌលសិទ្ធិមនុស្ស (ម.ស.ម.ក)
- អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក)
- សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
- សម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT)
- សមាគមយុវជនខ្មែរ (KYA)
- អង្គការសហគមន៍អភិវឌ្ឍន៍មិត្តជនបទ
- អង្គការស្តារកម្ពុជា
- អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
- អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
- សមាគមសម្ព័នយុវជនជនបទ (CYRA)
- មជ្ឍមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ (CCPCR)
- មជ្ឍមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
- សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJa)
- អង្គការយុវសន្តិភាព (YFP)
- សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(CCAWDU)
- សហភាពការងារកម្ពុជា (CLC)
- សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូណាហ្គា វើលដ៍ (LRSU)
- សម្ព័ន្ធសហជីពកម្ពុជា (CATU)
- សហព័ន្ធសហជីពឯករាជ្យ
- សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (T.W.U.F)
- សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា (BWTUC)
- សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌ័កាត់ (NIFTUC)
- សម្ព័ន្ធសហជីពសេរីស្រ្តីកាត់ដេរ (CFTUWT)
- សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
- សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
- សមាគមជំរុញកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIERA)
- សហគមន៍ដីធ្លី ១៩៧ (កោះកុង)
- សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
- សហគមន៍ដីធ្លីជីខក្រោម
- សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
- សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
- សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
- សហគមន៍ដីធ្លីខេត្តប៉ៃលិន
- សហគមន៍ឡពាង (កំពង់ឆ្នាំង)
- សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
- សហគមន៍ភ្នំក្រោម (សៀមរាប)
- សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)