សេចក្តីថ្លែង​ការណ៍រួម ស្តីពីការ​ធ្វើកូដកម្ម​របស់កម្មករ​និយោជិត​ក្រុមហ៊ុន​ណាហ្គាវើលដ៍

សេចក្តីថ្លែង​ការណ៍រួម
ស្តីពីការ​ធ្វើកូដកម្ម​របស់កម្មករ​និយោជិត​ក្រុមហ៊ុន​ណាហ្គាវើលដ៍

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១

យើងខ្ញុំ​ទាំងអស់​គ្នា ជាតំណាង​អង្គការ​សង្គមស៊ីវិល សហភាព​សហជីព សហព័ន្ធ​សហជីព និង​សមាគម​ដែលធ្វើ​ការដើម្បី​លើកកម្ពស់​សិទ្ធិការងារ និងសិទ្ធិ​មនុស្សនៅ​ក្នុង​ប្រទេស​កម្ពុជា សូមបង្ហាញ​ពីសាមគ្គីភាព​រឹងមាំ​ជាមួយ​កម្មករនិយោជិត​ដែលកំពុង​តែធ្វើកូដកម្ម​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍ លីមីធីត ដែលកំពុង​ប្រើប្រាស់​សិទ្ធិជា​មូលដ្ឋាន​ក្នុងការ​ធ្វើកូដកម្ម​ដោយ​សន្តិវិធី​ស្របតាម​ច្បាប់ស្តីពី​ការងារ ច្បាប់ស្តីពី​សហជីព និងផ្អែក​តាមលក្ខន្តិក:​របស់សហជីព​ដែលបាន​ចុះបញ្ជិការ​នៅក្រសួង​ការងារ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ យើងមាន​ការខកចិត្ត​យ៉ាខ្លាំង​ចំពោះដីកា​សម្រេច​ចាត់ចែង​ជាបណ្តោះ​អាសន្ន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលបាន​ប្រកាសថា​កូដកម្ម​នេះគឺជា​កូដកម្ម​ខុសច្បាប់។ យើងអំពាវ​នាវ​ដល់ក្រុមហ៊ុន​ណាហ្គាវើលដ៍​ឱ្យជួបចរចា​ជាមួយ​កម្មករនិយោជិត និងតំណាង​របស់​កម្មករនិយោជិត​ដោយផ្ទាល់ ប្រកបដោយ​ភាពស្មោះត្រង់ និងវិជ្ជាជីវៈដើម្បី​ដោះស្រាយ​វិវាទនេះ។

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ កម្មករ​និយោជិត​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍ លីមីធីត ជាង ១៣០០ នាក់ ព្រមទាំង​សមាជិក​របស់សហជីព​ទ្រទ្រង់សិទ្ធិ​ការងារ​បុគ្គលិកកម្មករ​ខ្មែរនៃក្រុមហ៊ុន​ណាហ្គាវើលដ៍ បានចាប់​ផ្តើមធ្វើ​កូដកម្ម​ដើម្បីទាមទារ​ឱ្យក្រុមហ៊ុន​ទទួលយក​កម្មករនិយោជិត​ចំនួន​៣៦៥នាក់ ដែលបាន​បញ្ឈប់ពី​ការងារ​ក្នុងចំណោម​កម្មករនិយោជិត​១៣២៩នាក់ ដែលបាន​បញ្ឈប់ពី​ការងារ​រួមគ្នាដោយ​បង្ខំតាំង​ពីខែមេសា ឆ្នាំ២០២១។ ក្នុងចំណោម​កម្មករនិយោជិត​៣៦៥នាក់នេះ ក៏មានថ្នាក់​ដឹកនាំ​ទាំងអស់​របស់សហជីព​មូលដ្ឋាន រួមទាំងប្រធាន​សហជីព​គឺកញ្ញា ឈឹម ស៊ីថរ និង​ប្រតិភូបុគ្គលិក។ បន្ទាប់ពីកូដកម្ម​នេះបានចាប់​ផ្តើមរួចហើយ អ្នកតំណាង​សាលាដំបូង​រាជធានីភ្នំពេញ​បានអាន​ដីកាសម្រេច​ចាត់ចែង​ជាបណ្តោះ​អាសន្ន​ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដោយប្រកាស​ថាកូដកម្មនេះ​គឺជាកូដកម្ម​ខុសច្បាប់ ដោយបាន​បង្គាប់ឱ្យ​កូដករ​ចូលធ្វើការងារ​វិញ។ បើយោងតាម​ដីកាសម្រេច​នេះ កូដករ​ណាមួយ​ដែលមិន​ចូលធ្វើការងារ​វិញត្រូវចាត់​ទុកថាបាន​ប្រព្រឹត្ត​កំហុសធ្ងន់ ដែលបើក​ផ្លូវឱ្យក្រុម​ហ៊ុនណាហ្គាវើលដ៏​បញ្ឈប់ពួក​គាត់ពីការងារ​ផងដែរ។ ភាគី​សហជីព​មិនបាន​ទទួលដំណឹង​អំពីសេចក្តីសម្រេច​របស់តុលាការ​រហូតដល់ម៉ោង​ប្រហែល ៩ និង៣០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ ដីកាសម្រេចចាត់​ចែងជាបណ្តោះ​អាសន្ន​នេះបានចេញ​ដោយភាគី​សហជីពគ្មាន​ឱកាសឆ្លើយ​តបទៅនឹង​សំណើរ​របស់ភាគីក្រុមហ៊ុន​ណាហ្គាវើលដ៍​ឱ្យហាមឃាត់​កូដកម្មមុនពេល​តុលាការបាន​ធ្វើសេចក្តីសម្រេចទេ។ បើយោងតាមកថាខណ្ឌទី៤ នៃមាត្រា៥៤៨ នៃក្រមនីតិវិធី​រដ្ឋប្បវេណី​តម្រូវឱ្យតុលាការ​ឆ្លងកាត់កាល​បរិច្ឆេទ​នៃការទាញ​ហេតុផល​ដោយផ្ទាល់មាត់ ឬតាមកាល​បរិច្ឆេទ​នៃការសួរ​មុនពេលចេញ​ដីកាសម្រេច​ចាត់ចែង​ជាបណ្តោះ​អាសន្ន។ ក្នុងកាលៈទេសៈ​ដែលតុលាការ​បានចេញដីកា​សម្រេច​ចាត់ចែង​ជាបណ្តោះអាសន្ន​មុនពេលកូដកម្ម​បានកើតឡើង តុលាការ​គួរតែកោះ​ហៅភាគីសហជីព​សម្រាប់ការ​ទាញហេតុផល​ដោយផ្ទាល់មាត់ ឬការការបំភ្លឺណា​មួយមុនពេល​ធ្វើសេចក្តីសម្រេច។

ទន្ទឹមនេះដែរ នៅពេលរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាល​រាជធានីភ្នំពេញ​បានចេញ​លិខិតជូន​ថ្នាក់ដឹក​នាំសហជីព​ទ្រទ្រង់សិទ្ធិការងារ​បុគ្គលិកខ្មែរ​នៃក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោយបង្គាប់​ឱ្យពួកគាត់​បញ្ចប់នូវ “បាតុកម្ម” ដោយចោទ​ប្រកាន់ថា​ភាគីសហជីព​មិនបាន​អនុវត្តត្រឹមត្រូវតាម​មាត្រា៥ នៃច្បាប់ស្តីពី​ការធ្វើ​បាតុកម្ម​ដោយសន្តិវិធី។ ប៉ុន្តែ​បើយោងតាម​ចំណុច ៣-១-២ នៃផ្នែកទី១ នៃសៀវភៅណែនាំ​អនុវត្តច្បាប់ស្តីពី​ការធ្វើបាតុកម្ម​ដោយសន្តិវិធី ដែលបាន​ចេញផ្សាយដោយ​ក្រសួងមហា​ផ្ទៃតាមរយៈ​សេចក្តីសម្រេច​លេខ ២៣៣៧/១០ បានចែង​ឱ្យបានច្បាស់​ថា ច្បាប់ស្តីពី​ការធ្វើ​បាតុកម្មដោយសន្តិវិធី​មិនអាច​អនុវត្ត​ចំពោះការ​ប្រមូលផ្តុំទាក់​ទង​នឹងវិវាទ​ការងារ​ដែលធ្វើឡើង​នៅខាង​ក្រៅ ឬអែបប្របរបង​សហគ្រាសបាន​ឡើយ។ ដូច្នេះ រដ្ឋបាល​រាជធានីភ្នំពេញ​មិនគួរព្យាយាម​រំលាយកូដកម្ម​ដោយយោង​ទៅលើច្បាប់​ដែលមិន​អាចអនុវត្ត​ចំពោះ​ករណី​នេះបានទេ។

កូដកម្មនេះ​បានធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​ណាហ្គាវើលដ៍ មិនបាន​ចូលរួមចរចា​ជាមួយសហជីព ឬកម្មករ​និយោជិត​ដោយ​ភាពស្មោះត្រង់ ព្រមទាំង​ការបរាជ័យ​របស់ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ និងសាលា​រាជធានីភ្នំពេញ​ក្នុងការ​ ផ្តល់ដំណោះស្រាយ​ជូនកម្មករ​និយោជិត។ សិទ្ធិក្នុង​ការចរចា​ជាសមូលហភាព និងសិទ្ធិក្នុង​ការធ្វើកូដកម្ម​ត្រូវបាន​ធានាដោយ​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រកម្ពុជា និងអនុសញ្ញា​ស្នូលអន្តរជាតិ​លេខ ៨៧ និង ៩៨ របស់​អង្គការ​ពលកម្ម​អន្តរជាតិ ដែលប្រទេសកម្ពុជា​បានផ្តល់​សច្ចាប័ន​រួចហើយ។ ក្រុមប្រឹក្សា​ធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា​ធ្លាប់បាន​សម្រេចចិត្ត​ថាសន្ធិសញ្ញាអន្តរជាតិ​ដែលបាន​ផ្តល់សច្ចាប័ន និងទទួល​ស្គាល់ដោយ​ប្រទេសកម្ពុជា​អាចអនុវត្ត​បានចំពោះ​ច្បាប់របស់​ព្រះរាជាណាចក្រកម្ពុជា។

យើងសូម​រំលឹកផងដែរ​ថា កាលពីខែមករា ឆ្នាំ២០២០ កម្មករនិយោជិត​របស់ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ធ្វើកូដកម្មទាម​ទារឱ្យក្រុមហ៊ុន​ដំឡើងប្រាក់​ឈ្នួលរបស់​ពួកគាត់ និងទទួល​យកប្រធានសហជីព​កញ្ញា ឈឹម ស៊ីថរ ចូលធ្វើ​ការងារវិញ។ នៅពេលនោះ ក្រុមហ៊ុន​ណាហ្គាវើលដ៍​បានឆ្លើយ​តបទៅ​កូដកម្មនេះ​ដោយស្នើសុំឱ្យ​សាលាដំបូង​រាជធានីភ្នំពេញ​ប្រកាសថា​កូដកម្មនោះ​គឺជាកូដកម្ម​ខុសច្បាប់ និងបង្គាប់ឱ្យ​កម្មករនិយោជិតចូល​ធ្វើការងារវិញ​ក្នុង៤៨ ម៉ោងចាប់ពី​ថ្ងៃចេញ​សេចក្តី​សម្រេច​នោះតទៅ។ ក្នុងនាម​ជាអង្គការ​សង្គមស៊ីវិល សហជីព និងសមាគម​ដែលធ្វើការ​ដើម្បីលើក​កម្ពស់ និងការពារ​សិទ្ធិការងារ និងសិទ្ធិមនុស្ស​នៅក្នុង​ប្រទេសកម្ពុជា យើងសង្កេត​ឃើញថា ការឆ្លើយ​តបរបស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំពោះកូដកម្ម​ក្នុងខែមករា ឆ្នាំ២០២០ និងកូដកម្ម​បច្ចុប្បន្នគ្រាន់​តែជាការ​ប៉ុនប៉ងក្នុង​ការបំបិទ​សំឡេងរួម​របស់សហជីព និងកម្មករ​និយោជិត​តែប៉ុណ្ណោះ។ សាលាដំបូងរាជធានីភ្នំពេញ​មិនគួរទទួល​យកនូវសំណើរ​របស់ក្រុមហ៊ុន​ណាហ្គាវើលដ៍​ឱ្យចេញដីកាសម្រេច​ចាត់ចែងជា​បណ្តោះអាសន្និទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជនុងង្ងាន់អង្e resolutiononនោះទេ ហើយ​សេចក្តីសម្រេច​នេះធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់សិទ្ធិ និងសេរីភាព​ជាមូលដ្ឋាន​ដែលធានា​ដល់កម្មករ​និយោជិតរបស់​ក្រុមហ៊ុនណាហ្គា​វើលដ៍​ដោយរដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំ២០២១នេះ អង្គការ​ពលកម្មអន្តរជាតិ​ក៏បាន​អំពាវនាវ​ឱ្យរដ្ឋាភិបាល​កម្ពុជាចាត់វិធាន​ការ​ចាំបាច់​ដើម្បីធានានូវ​ការប្រើប្រាស់​សិទ្ធិក្នុង​ការធ្វើកូដ​កម្មដោយ​ស្របច្បាប់ និងប្រកប​ដោយ​សន្តិវិធី​ដែរ។

យើងសង្ឈឹម​ថាសមាជិកសហជីព​ទ្រទ្រង់សិទ្ធិ​ការងារបុគ្គលិក​ខ្មែរនៃក្រុមហ៊ុន​ណាហ្គាវើលដ៍ នឹងមិន​ត្រូវបាន​បំបិទមាត់​ដោយសារ​តែចំណាត់ការ ឬការ​បំភិត​បំភ័យណា​មួយយ​នោះទេ។ វិវាទ​នេះអាច​ដោះស្រាយ​បានលុះត្រា​តែក្រុមហ៊ុនចូល​តុចរចា​ជាមួយ​កម្មករនិយោជិត និងតំណាង​របស់ខ្លួន​ដោយភាព​ស្មោះត្រង់​ដើម្បីស្វែង​រកដំណោះ​ស្រាយ​ដែលភាគី​ទាំងសង​ខាង​អាចទទួល​យកបាន​តែប៉ុណ្ណោះ ហើយប្រព័ន្ធ​តុលាការ​មិនគួរប្រើប្រាស់​ជាឧបករណ៍​ដើម្បីបំបិទ​សំឡេង​របស់​លកម្មករនិយោជិតទេ។ យើងសូម​អំពាវនាវ​ដល់ក្រុម​ហ៊ុនណាហ្គាវើលដ៍ ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និងអាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ឱ្យខិតខំប្រឹង​ប្រែងជាបន្ទាន់​ដើម្បីដោះស្រាយ​វិវាទនេះ​ដោយ​សន្តិវិធី។

សេចក្តីថ្លៃងការណ៍នេះគាំទ្រដោយ៖

១.​សមាគមបណ្ដាញយុវជនកម្ពុជា (CYN)

២.សម្ព័ន្ធសហជីពកម្ពុជា (CATU)

៣.​សហព័ន្ធសហជីពឯករាជ្យ (INTUFE)

៤.សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)​

៥.​សហព័ន្ធ​សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

៦.សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)

៧.សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ (IDEA)

៨.​សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)

​៩.​សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)

១០.សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)

១១.សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (C.CAWDU)

១២.សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ (CIWA)

១៣.សម្ព័ន្ធសហជីពសេរីស្រ្តីកាត់ដេរ (CFTUWT)

១៤.សហជីពឯករាជ្យកំលាំងសាម្គីកម្មករ (WSSIU)

១៥.​សហភាពផ្ទះសាមគ្គី (SH)

១៦. សមាគមមន្រ្តីរាជការស៊ីវិលឯករាជ្យ (CICA)

១៧. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)

១៨. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)

១៩.មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL)

២០.សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)

២១.គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)

២២.មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

២៣. អង្គការសមាគមធាងត្នោត (STT)

២៤. អង្គការសម្ព័ន្ធភាពការពារសិទ្ធមនុស្សកម្ពុជា (CHRAC)

២៥. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

២៦. សហគមន៍ដីធ្លី ១៩៧ (កោះកុង)

២៧. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)

២៨. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)

២៩. សហគមន៍បឹងប្រាំ (បាត់ដំបង)

៣០. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)

៣១. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)

៣២. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)

៣៣. សហគមន៍ដីធ្លីជីខលើ (កោះកុង)

៣៤. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)

៣៥. សហគមន៍ដក់ពរ (កំពង់ស្ពឺ)

៣៦. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)

៣៧. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ

៣៨. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)

៣៩. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)

៤០. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)

៤១. សហគមន៍ដីធ្លី (ប៉ៃលិន)

៤២. សហគមន៍ឡពាង (កំពង់ឆ្នាំង)

៤៣. សហគមន៍អូរចាំស្រីត្រដក់ពង (កំពង់ធំ)

៤៤. សហគមន៍អូរដំដែក (កំពង់ធំ)

៤៥. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)

៤៦. សហគមន៍ពាមរស់ (កំពង់ស្ពឺ)

៤៧. សហគមន៍ភ្នំត្នោត (កំពត)

៤៨. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)

៤៩. សហគមន៍ព្រៃឡង់ (កំពង់ធំ)

៥០. សហគមន៍ព្រៃពាយ (កំពត)

៥១. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ​ (ព្រះវិហារ)

៥២. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)

៥៣. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)

៥៤. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)

៥៥. សហគមន៍ដីធ្លីតានី (សៀមរាប)

៥៦. សហគមន៍ដីធ្លីតានូន (កោះកុង)

៥៧. សហគមន៍ថ្មដា (ពោធិ៍សាត់)

៥៨. សហគមន៍ទន្លូង (ត្បូងឃ្មុំ)

៥៩. អង្គការសមធម៌កម្ពុជា (EC)

៦០. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)

៦១. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)