សេចក្តីថ្លែងការណ៍រួម អាជ្ញាធរត្រូវ​ដោះលែង​ថ្នាក់ដឹកនាំ និងសមាជីក​សហជីព​ណាហ្គាវើលដ៏ និងគោរព​សិទិ្ធការងារ​របស់​និយោជិត

សេចក្តីថ្លែងការណ៍រួម

អាជ្ញាធរត្រូវ​ដោះលែង​ថ្នាក់ដឹកនាំ និងសមាជីក​សហជីព​ណាហ្គាវើលដ៏ និងគោរព​សិទិ្ធការងារ​របស់​និយោជិត

ថ្ងៃទី៤ ខែមករា ឆ្នាំ ២០២២

យើងខ្ញុំទាំងអស់គ្នា ជាក្រុមសង្គមស៊ីវិល សហភាពសហជីព សហព័ន្ធសហជីព និងសមាគម ដូចមាន​រាយនាមខាង​ក្រោម មានការ​ខកចិត្តជាខ្លាំង ចំពោះ​វិធានការ​របស់សមត្ថកិច្ច​ដែលដឹក​នាំដោយ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែលបាន ឃាត់ខ្លួន​ថ្នាក់ដឹកនាំ​សហជីព ប្រតិភូ​ចរចារ និងសកម្មជន​សហជីព​ទ្រទ្រង់​សិទិ្ធការងារ បុគ្គលិក កម្មករខ្មែរ​នៃក្រុមហ៊ុន​ណាហ្គាវើលដ៏ (LRSU) ចំនួន ៩ នាក់ ទាំងយប់ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ហើយបន្តចាប់​ខ្លួនយ៉ាងហិង្សា​មកលើ​អ្នកដឹកនាំ​សហជីព កញ្ញា ឈឹម​ ស៊ីថរ នៅរសៀលថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២ ។ យើងខ្ញុំ សូមអំពាវនាវ​ឱ្យមានការ​ដោះលែងអ្នកដឹកនាំ និងសមាជិក​សហជីព ដែលត្រូវ​បានចាប់ខ្លួន ជាបន្ទាន់ និងឥតលក្ខខណ្ឌ ។

យើងខ្ញុំទាំងអស់​គ្នាគាំទ្រដល់​ការអនុវត្ត​សិទ្ធិសេរីភាព​ជាមូលដ្ឋាន​របស់បងប្អូនបុគ្គលិក​និយោជិត​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍ក្នុងការ​ធ្វើកូដកម្ម​ដោយអហិង្សា ដែលសិទិ្ធនេះ​ត្រូវបាន​ធានាដោយ​រដ្ឋធម្មនុញ ច្បាប់ស្តីពីការ​ងារ ច្បាប់ស្តីពី​សហជីព និងផ្អែកតាម​លក្ខន្តិក:​របស់សហជីព ដែលបាន​ចុះបញ្ជីការ​នៅក្រសួងការ​ងារ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក្នុងនាមជា​ស្ថាប័ន​វិជ្ជាជីវៈ ឯករាជ្យ ដើម្បីការពារ​សិទ្ធិនិង​ផលប្រយោជន៍​ស្របច្បាប់​របស់កម្មករ​និយោជិត​នៅកន្លែង​ការងារ ។  យើងខ្ញុំមាន​ការខក​ចិត្តយ៉ាង​ខ្លាំង ចំពោះវិធាន​ការរបស់​អាជ្ញាធរ​មានសមត្ថកិច្ច ដែលមិន​បានអនុវត្ត​តួនាទី និងកាតព្វកិច្ច​របស់ខ្លួន​ឱ្យស្រប​តាមច្បាប់ក្នុង​ការចូលរួម​ការពារ​សុវត្ថិភាព​ក្រុមកូដករ​ដែលធ្វើកូដកម្ម​ដោយអហិង្សា ប៉ុន្តែបែរ​ជាធ្វើការ​ចាប់ខ្លួន​ថ្នាក់ដឹកនាំ និងសមាជិក​សហជីព​ណាហ្គាវើល ទាំងនៅ​ពេលយប់ និងចោទប្រកាន់​អ្នកទាំង​នោះដោយ​មិនត្រឹមត្រូវ​ទៅវិញ ។

អាជ្ញាធរ ត្រូវតែបញ្ឈប់​ការបំភិត​បំភ័យ និងគម្រាម​កំហែងថ្នាក់ដឹកនាំ និងសមាជិក​សហជីព ដោយបញ្ឈប់​ការប្រើប្រាស់​ការចោទ​ប្រកាន់តាម​ផ្លូវតុលាការ ឬ ការបន្ទរសារ​បំភិតបំភ័យ​តាមរយៈ​សារព័ត៌មាន​ដែលគាំទ្រ​រាជរដ្ឋាភិបាល ។ សមាជិក​សហជីព​ណាហ្គាវើល ប្រើប្រាស់​សិទ្ធិសេរីភាព​ក្នុងការធ្វើកូដកម្ម​អហិង្សា​ដែលធានា​ដោយច្បាប់​ជាតិ និងដែល​សមាជិក​ទាំងនោះយល់​ថាការអនុវត្ត​សិទិ្ធនោះ​ជម្រើសចុង​ក្រោយ ដើម្បីជំរុញ​អោយភាគី​និយោជក​ចូលតុចរចារ ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ដោយសន្តិវិធី ។ ការធ្វើកូដកម្ម​ដោយសន្តិ​វិធីមិន​មែនជា​បទល្មើស​នោះទេ ។

យើងខ្ញុំក៏​សង្កេត​ឃើញថា ក្នុងចំណោម​អ្នកដែល​ត្រូវបាន​ចាប់ខ្លួន ក៏ដូចជាអ្នក​ដែលចូលរួមក្នុង​កូដកម្ម​អហិង្សា គឺជាស្ត្រី ។ យោងតាម​ច្បាប់ជាតិ​ ក៏ដូចជា​អនុសញ្ញា​អន្តរជាតិស្តីពី​សិទិ្ធស្ត្រី បានផ្តល់​សិទិ្ធសេរីភាព​ដល់ស្ត្រី ក្នុងការបញ្ចេញ​មតិ ប្រមូលផ្តុំ និងជួបជុំគ្នា​ដោយ​អហិង្សា ហើយនិង​បង្កើតសហជីព​ស្របច្បាប់ ។ និយោជិត​ជាស្ត្រីទាំងនោះ ជាអ្នកសម្រេច​ចិត្ត​ដោយខ្លួនឯង​ថាតើគួរក្រោក​ឈរឡើង​ដើម្បីសិទិ្ធកម្មករ​របស់ពួក​គេឬទេ ។ ដូចនេះ​ការលើក​ឡើងថាអ្នក​ទាំងនោះត្រូវ​បានគេញុះញង់ឱ្យ​ធ្វើសកម្មភាព​ទាំងនោះ គឺជាការ​មិនគោរពនូវ​សិទិ្ធស្វ័យ​សម្រេច និងភាពស្មើគ្នា​របស់កម្មករ​និយោជិត​ជាស្ត្រី​ទាំងនោះ ។

ក្នុងចំណោម​សមាជិកសហ​ជីព​ចំនួន ៩ នាក់ ដែលត្រូវ​បានចាប់ខ្លួន​ទាំងពេលយប់ មានសមាជិក​ចំនួន ៨នាក់ ដែលរួមមាន លោកស្រី ឈឹម សុខន កញ្ញា សុន ស្រីពេជ្យ អ្នកស្រី ហៃ សុភាព អ្នកស្រី រីសុវណ្ណឌី  អ្នកស្រី រិន ផល្លា កញ្ញា អេង ស្រីបូ អ្នកស្រី ស៊ុន ស្រីមុំ និងអ្នកស្រី ឃ្លាំង សុបិន្ត ត្រូវបាននគរ​បាល​ព័ទ្ធចាប់ឃាត់ខ្លួន​នៅទីតាំង​ការិយាល័យ​របស់សហជីព ហើយ ១នាក់ ទៀត ឈ្មោះ កញ្ញាទូច សិរីមាស ត្រូវបានឃាត់ខ្លួន​នៅពេលដែល​កញ្ញាចាកចេញ​ពីទីកន្លែង​ធ្វើកូដកម្ម​ខាងមុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ។​ ការឃាត់ខ្លួន​អ្នកទាំង​ ៩នាក់ បានធ្វើទ្បើង​ក្រោយពេល​ដែលបងប្អូន​កម្មករនិយោ​ជិតសរុប​ជិត ពីរពាន់នាក់ បានធ្វើកូដកម្ម​ដោយអហិង្សា​អស់រយៈពេល ១៣​ ថ្ងៃ ដើម្បីទាមទារ​ឱ្យក្រុមហ៊ុន​ណាហ្គាវើលដ៏​ទទួល​យក​បុគ្គលិក រួមទាំង​ថ្នាក់ដឹក​នាំសហជីព  និងប្រត្តិភូ​បុគ្គលិក សរុប ៣៦៥ នាក់ ចូលធ្វើការវិញ ។

មួយថ្ងៃបន្ទាប់ពីការ​ឃាត់អ្នកទាំង​នោះ នៅថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២២ ​ស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ បានលើកទ្បើងថា ការចាប់ខ្លួន​ត្រូវបាន​ធ្វើឡើងក្រោយ​ពេលដែល​រដ្ឋបាលរាជ​ធានី​ភ្នំពេញ​បានប្រកាស​ជាច្រើន​ដងថា សកម្មភាព​តវ៉ារបស់​សហជីពគឺ​ខុសច្បាប់ ដែលធ្វើឲ្យប៉ះ​ពាល់​សណ្តាប់ធ្នាប់​សារធារណៈ និងសុវត្ថិភាព​សង្គម ហើយការ​ឃាត់ខ្លួន​នេះគឺធ្វើទ្បើង​ដោយអនុលោម​ទៅតាម​មាត្រា ៤៩៤ និង ៤៩៥ ក្រមព្រហ្មទណ្ឌ ។

បន្ទាប់ពីការ​សាកសួរ ថ្នាក់ដឹកនាំ និងសកម្មជន​សហជីពចំនួន ៦នាក់រួមមាន  លោកស្រី ឈឹម សុខន អ្នកស្រី ឃ្លាំង សុបិន្ត អ្នកនាង សុន ស្រីពេជ្រ​ អ្នកស្រី រីសុវណ្ណឌី អ្នកស្រី ហៃ សុភាព និង កញ្ញាទូច សិរីមាស ត្រូវបាន​បញ្ជូនខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញកាល​ពីវេលាម៉ោង ៥ ល្ងាច ថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ ២០២២ ដើម្បីបន្ត​នីតិវិធី​របស់​តុលាការ ​។​

នៅរសៀលថ្ងៃ​ច័ន្ទ ទី ០៣ ខែមករា ព្រះរាជអាជ្ញាអម​សាលាដំបូង​រាជធានី​ភ្នំពេញ សេង ហ៊ាង សម្រេច​ចោទប្រកាន់​ពីបទ “ញុះញង់បង្ក​ឱ្យមានភាព​វឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខ​សង្គម” យោងតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ទៅលើថ្នាក់​ដឹកនាំ និងសមាជិក​សហជីពចំនួន ៩នាក់ ដែលរួមមាន​អ្នកទាំង ៦ ដែលកំពុងសាក​សួរនៅសាលា​ដំបូងរាជ​ធានីភ្នំពេញ និងថ្នាក់ដឹកនាំ​សហជីព ៣នាក់ ផ្សេងទៀត គឺកញ្ញា ឈឹម ស៊ីថរ លោក សុខ ណារិទ្ធ និងលោក សុខ គង្គា ។ អ្នកទាំង ៦ ត្រូវបានតុលាការ​ឃុំខ្លួនបណ្តោះ​អាសន្នរង់ចាំ​សវនាការ នៅពន្ធនាគារ ម២ កាលពីល្ងាច​ថ្ងៃច័ន្ទ ហើយអ្នក​ដឹកនាំសហជីព​ចំនួន ៣នាក់ទៀត ត្រូវបានចាប់ខ្លួន​នៅថ្ងៃទី៤ ខែមករា ។ ប្រសិនបើត្រូវ​បានតុលាការ​ផ្តន្ទាទោស អ្នកទាំងនោះអាចនឹង​ប្រឈមមុខ​ជាប់ពន្ធនាគារ​ពី ៦ខែ ដល់ ២ឆ្នាំ ។

នៅរសៀលថ្ងៃច័ន្ទនេះ ខណៈដែល​ថ្នាក់ដឹកនាំ និងសមាជិក​សហជីពទាំង ៦ នាក់ កំពុងត្រូវ​បានសាកសួរ​នៅសាលា​ដំបូងរាជធានី​ភ្នំពេញ សមាជិកសហជីព​ប្រមាណ ៤០០ នាក់ បានបន្ត​ធ្វើកូដកម្ម​អហិង្សា​នៅមុខ​ណាហ្គាវើលដ៏​ទីពីរ ហើយសមាជិកចំនួន ១៧​​ នាក់ (ប្រុស ១នាក់ និងស្រី ១៦នាក់) បន្ថែមទៀត ត្រូវបាន​ឃាត់ខ្លួន និងបញ្ជូនខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរ​បាលរាជធានី​ភ្នំពេញ ជាទីកន្លែង​ដែលសមាជិក​ជាស្ត្រីមានផ្ទៃពោះ​បីខែម្នាក់​ត្រូវបាន​ដោះលែង​វិញនៅ​ពេល​ក្រោយ​មក ។

យើងខ្ញុំជាក្រុមសង្គមស៊ីវិល សូមស្នើសុំ​ដល់អាជ្ញាធរ​មានសមត្ថកិច្ច សូមមេត្តាទម្លាក់​ចោលបទចោទ និងដោះលែង​ថ្នាក់ដឹកនាំ និងសមាជិក​សហជីពទាំង ៦នាក់ និងប្រើប្រាស់​តួនាទីជា​មន្ត្រីរាជការ​សាធារណៈ​ប្រកបដោយ​វិជ្ជាជីវៈ ការទទួល​ខុសត្រូវខ្ពស់ អព្យាក្រិត និងមិនលំអៀង​ទៅរកភាគីណា​មួយនៅក្នុងតំណើរការ​ស្វែងរក​ដំណោះស្រាយ​ករណីវិវាទ​ការងារមួយនេះ ។​ ទទ្ទឹមនិង​នេះដែរ​យើងខ្ញុំទាំង​អស់គ្នា​ស្នើសុំដល់​សាលាដំបូងរាជធានី​ភ្នំពេញ សូម​លុបចោល​ដីកាសម្រេច​ចាត់ចែង​ជាបណ្តោះ​អាសន្ន​របស់សាលា​ដំបូងរាជធានី​ភ្នំពេញ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលបាន​ប្រកាស​ថាកូដកម្មនេះ​គឺជាកូដកម្ម​ខុសច្បាប់ ។

សេចក្តីថ្លែងការណ៍រួមនេះគាំទ្រដោយ៖

  1. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
  2. សហគមន៍អមលាំង (កំពង់ស្ពឺ)
  3. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
  4. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
  5. សហគមន៍បឹងប្រាំ (បាត់ដំបង)
  6. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
  7. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
  8. សម្ព័ន្ធសហជីពកម្ពុជា (CATU)
  9. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  10. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  11. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
  12. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
  13. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
  14. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)
  15. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
  16. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
  17. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
  18. សមាគមបណ្ដាញយុវជនកម្ពុជា (CYN)
  19. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL)
  20. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
  21. សហគមន៍ដីធ្លីជីខលើ (កោះកុង)
  22. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
  23. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
  24. សម្ព័ន្ធសហជីពសេរីស្រ្តីកាត់ដេរ (CFTUWT)
  25. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
  26. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
  27. សហគមន៍ដកពរ (កំពង់ស្ពឺ)
  28. អង្គការសមធម៌កម្ពុជា (EC)
  29. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
  30. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
  31. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
  32. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
  33. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
  34. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
  35. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
  36. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
  37. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
  38. សហគមន៍ដីធ្លីខេត្តប៉ៃលិន
  39. សហគមន៍អូរដំដែក (កំពង់ធំ)
  40. អង្គការស្ពានសន្តិភាព (PBO)
  41. សហគមន៍ភ្នំក្រោម (សៀមរាប)
  42. សហគមន៍ភ្នំត្នោត (កំពត)
  43. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
  44. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
  45. សហគមន៍ព្រៃឡង់ (កំពង់ធំ)
  46. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
  47. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
  48. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
  49. អង្គការសមាគមធាងត្នោត (STT)
  50. សហភាពផ្ទះសាមគ្គី (SH)
  51. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
  52. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
  53. សហគមន៍ដីធ្លីតានី (សៀមរាប)
  54. សហភាពសហជីពកម្ពុជា (CCU)
  55. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
  56. អង្គការតម្លាភាពកម្ពុជា(TI)
  57. សហជីពឯករាជ្យកំលាំងសាម្គីកម្មករ (WSSIU)
  58. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
  59. អង្គការក្លាហាន
  60. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
  61. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
  62. សហគមន៍ចង្កុំទី១ ខេត្តត្បូងឃ្មុំ
  63. សហគមន៍ខ្នងក្រពើលិច ខេត្តត្បូងឃ្មុំ
  64. សហគមន៍កសិករមូលដ្ឋាន ខេត្តត្បូងឃ្មុំ
  65. សហគមន៍យើងខ្ញុំ ខេត្តត្បូងឃ្មុំ
  66. សហគមន៍ចង្គុំកណ្តាល ខេត្តត្បូងឃ្មុំ
  67. សហគមន៍កំប្រើស ខេត្តត្បូងឃ្មុំ
  68. សហគមន៍ត្រពាំងព្រីង ខេត្តត្បូងឃ្មុំ
  69. សហគមន៍ប្រឡោះ ខេត្តត្បូងឃ្មុំ
  70. សហគមន៍ប្រម៉ារួបរួម ខេត្តក្រចេះ
  71. សហគមន៍សំបុក ខេត្តក្រចេះ
  72. បណ្ដាញក្រុមស្រ្តីដើម្បីសហគមន៍ត្រពាំងព្រីង ខេត្តត្បូងឃ្មុំ
  73. បណ្ដាញសហគមន៍ស្រី្តជនបទរមាសហែក ខេត្តស្វាយរៀង
  74. – បណ្ដាញសហគមន៍ស្រី្តចេកមាស ខេត្តស្វាយរៀង
  75. ក្រុមស្រ្តីដើម្បីមានជ័យ ខេត្តស្វាយរៀង
  76. សហគមន៍ក្រុមស្រ្តីដកពរ ខេត្តតាកែវ
  77. សហគមន៍ក្រុមស្រ្តីជោគជ័យ ខេត្តតាកែវ
  78. ក្រុមស្រ្តីរួមគ្នាដើម្បីស្រ្តីស្ពានឆេះ ព្រះសីហនុ
  79. សម្ព័ន្ធចលនាក្រុមស្រ្តី៨៤៣ ខេត្តកោះកុង
  80. សម្ព័ន្ធយុវកសិករជនបទ កោះកុង
  81. ក្រុមយុវកសិករព្រះវិហារ ខេត្តព្រះវិហ៊ារ
  82. បណ្ដាញយុវជនតំបែមានជ័យ ខេត្តត្បូងឃ្មុំ
  83. សហគមន៍អភិរក្សព្រៃកំពង់អំពិល ខេត្តស្វាយរៀង
  84. សហគមន៍សិទ្ធិប្រស្រែ ខេត្តព្រៃវែង
  85. សហគមន៍ដីធ្លីចុងអំពិល ខេត្តព្រៃវែង
  86. សហគមន៍ស៊ាងឃ្វាង ខេត្តព្រៃវែង
  87. សហគមន៍កសិករជ្រៃឡើង ខេត្តព្រៃវែង
  88. សហគមន៍ភូមិខ្ញុំ ខេត្តកណ្ដាល
  89. សហគមន៍ថ្មធំអណ្ដូងទឹកព្រែកត្របែក ខេត្តព្រះសីហនុ
  90. សហគមន៍អូរកម្ពុជា ខេត្តព្រះសីហនុ
  91. សហគមន៍ក្បាលហុងទឹក ខេត្តព្រះសីហនុ
  92. សហគមន៍ព្រែកត្រែង ខេត្តព្រះសីហនុ
  93. សហគមន៍ពង្រក់ ខេត្តកំពត
  94. សហគមន៍វាលវែង ខេត្តកំពត
  95. សហគមន៍កសិករអង់ស្វាយ ខេត្តកំពត
  96. សហគមន៍កសិករការពារសិទ្ធិដីធ្លី ១២៩ ខេត្តកោះកុង
  97. សហគមន៍កសិករការពារសិទ្ធិដីធ្លី៨៤៣ ខេត្តកោះកុង
  98. សហគមន៍កសិករក្រីក្រ៧៦៦ ខេត្តកោះកុង
  99. សហគមន៍កសិករការពារសិទ្ធិដីធ្លីនាពិស្សី ខេត្តកោះកុង
  100. សហគមន៍កសិករការពារសិទ្ធិដីធ្លីចំបកត្រាង ខេត្តកំពង់ស្ពឺ
  101. សហគមន៍កសិករការពារដីព្រៃឈើឧត្តមស្រែខ្ពស់ ខេត្តកំពង់ស្ពឺ
  102. សហគមន៍ដីធ្លីលើកស្ទួយសិទ្ធមនុស្ស ខេត្តកណ្ដាល
  103. សហគមន៍ត្រើយស្លា ខេត្តកណ្ដាល
  104. សហគមន៍តទល់ ខេត្តកណ្ដាល
  105. សហគមន៍អំពៅព្រៃ ខេត្តកណ្ដាល
  106. សហគមន៍កុតារៀ ខេត្តតាកែវ
  107. សហគមន៍សាមគ្គី ខេត្តតាកែវ
  108. សហគមន៍ភូមិកណ្តាល ខេត្តតាកែវ
  109. សហគមន៍ត្រពាំងក្រសាំង ខេត្តតាកែវ
  110. សហគមន៍កន្លែងខ្លា ខេត្តតាកែវ
  111. សហគមន៍សំបូរ ខេត្តព្រះវិហារ
  112. សហគមន៍ឬស្សីស្រុក ខេត្តព្រះវិហារ
  113. សហគមន៍ជោគជ័យ ខេខេត្តព្រះវិហារ
  114. សហគមន៍កាឡោត ខេត្តព្រះវិហារ
  115. សហគមន៍ដីធ្លីអូររំដួល ខេត្តព្រះវិហារ
  116. សហគមន៍ភ្នំកេរ្តិ៍សាមគ្គី ខេត្តព្រះវិហារ
  117. សហគមន៍បុស្ស ខេត្តព្រះវិហារ
  118. សហគមន៍តស៊ូមានរិទ្ធ ខេត្តព្រះវិហារ
  119. សហគមន៍ត្រពាំងរលួស ខេត្តព្រៃវែង