សេចក្តីថ្លែងការណ៍រួម​របស់សមាគម អង្គការ​សង្គមស៊ីវិល ស្តីពី ការទាមទារ​រាជរដ្ឋាភិបាល​កម្ពុជាឲ្យ​បិទ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ​​គ្រប់រូប​ភាពជា​អចិន្ត្រៃយ៍

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

 

សេចក្តីថ្លែងការណ៍រួមរបស់សមាគម អង្គការសង្គមស៊ីវិល
ស្តីពី
ការទាមទាររាជរដ្ឋាភិបាលកម្ពុជាឲ្យបិទការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង
​​គ្រប់រូបភាពជាអចិន្ត្រៃយ៍

                        យើងខ្ញុំ ជាសមាគម អង្គការសង្គមស៊ីវិល​ដែលធ្វើការ​លើវិស័យ​គ្រឿងស្រវឹង សុខភាព យុវជន សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ ធនធានធម្មជាតិ សូម​ស្វាគមន៍​​ចំពោះចំណាត់​ការរបស់រាជ​​​​​​រដ្ឋាភិបាល​​កម្ពុជា​ ជាពិសេសក្រសួងព័ត៌មាន​ដែលបានផ្អាក​ការផ្សព្វ​ផ្សាយ​​ពាណិជ្ជ​​កម្ម​គ្រឿងស្រវឹង​តាមទូរទស្សន៍ វិទ្យុគ្រប់ប្រព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយ​តាមអន​ឡាញ​ទាំង​អស់ រហូត​ដល់ថ្ងៃទី​៣០ ​ខែមេសា ឆ្នាំ២០២១កន្លងមក​នេះ រួមទាំងហាម​ឃាត់ការ​លក់ដូរ និងពិសាគ្រឿង​ស្រវឹង​គ្រប់ប្រភេទ​នៅក្នុ​ង​ប្រទេស​ អំឡុងពេល​នៃ ការរឹតបន្តឹង​វិធានការរ​ដ្ឋបាលរបស់​អាជ្ញាធរ​ស្របជាមួយ​វិធានការ​​​សុខាភិបាល​ដើម្បីបង្ការ និង​ទប់​ស្កាត់​ការ​​ឆ្លង​រីករាល​ដាល​​នៃជំងឺកូវីដ១៩។ បច្ចុប្បន្ន​ជំងឺកូវីដ១៩​​ នៅប្រទេសកម្ពុជា បង្កជាក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង ព្រោះជំងឺ​នេះកំពុង​តែរីករាល​ដាលនិង​ គំរាមកំហែង​ដល់អាយុ​ជីវិត ប្រជាពល​រដ្ឋខ្មែរ ដោយ​មាន​អត្រា​អ្នក​ឆ្លងប្រចាំថ្ងៃកាន់​តែមានចំនួន​កើនឡើង​ខ្ពស់ ជាក់ស្តែង​នៅ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១កន្លងមកនេះ​មានអ្នក​ឆ្លងកូវីដ១៩ រហូតដល់ ៨៤១នាក់​ ហើយរហូត​មកដល់ពេល​នេះអ្នកស្លាប់​ដោយសារ​ជំងឺកូវីដ១៩ សរុបជាង ១០០នាក់។

                ​ដោយហេតុថា​ការប្រើប្រាស់​គ្រឿងស្រវឹង​ជាហានិភ័យ​ខ្ពស់ក្នុងការ​ឆ្លងជំងឺកូវីដ១៩ ព្រមទាំង​បង្កផល​ប៉ះពាល់អវិជ្ជមាន​យ៉ាងច្រើន​ដល់សុខភាព​និង​សុខុមាល​ភាព​សង្គម ដូចជាគ្រោះថ្នាក់​ចរាចរណ៍ អំពើហិង្សា និងជាបន្ទុក​ជំងឺជាង​ ២០០មុខ នេះបើ​តាម​ការបញ្ជាក់​ដោយរបាយការណ៍​របស់អង្គការ​សុខភាព​ពិភពលោកឆ្នំា២០១២។ ហេតុនេះសមាគម អង្គការ​សង្គម​ស៊ីវិល​ស្នើរា​ជរដ្ឋា​ភិបា​លកម្ពុជា បិទការផ្សព្វ​ផ្សាយ​​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹងតាមស្ថានីយ៍​ទូរទស្សន៍ ស្ថានីយ៍វិទ្យុគ្រប់​ប្រព័ន្ធ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាមអនឡាញ ព្រមទាំង​ការផ្សព្វផ្សាយ​ជាផ្ទាំងប៉ាណូធំៗតាមដង​ផ្លូវទាំង​អស់ ជា​អចិន្ត្រៃយ៍ ដើម្បីលើក​ស្ទួយសុខភាព​ និង សុខុមាលភាព​សង្គម ព្រមទាំង​ជីវភាពរ​ស់នៅរ​បស់​ប្រជាពលរដ្ឋ​។ អង្គការសង្គមស៊ីវិល​ក៏សូម​លើកទឹកចិត្ត​ផងដែរ​ដល់រាជរដ្ឋាភិបាល​កម្ពុជាឲ្យ​បន្តរឹតត្បិត​ទៅលើការ​លក់ដូរ និងប្រើប្រាស់​គ្រឿងស្រវឹង​ដែលកត្តា​បង្កហានិភ័យ​ខ្ពស់ដល់ការ​ឆ្លងមេរោគកូវីដ១៩។

                ការបិទការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ជាអចិន្ត្រៃយ៍នឹង​ជួយកាត់​បន្ថយការ​ឆ្លងរីករាល​ដាល​ នៃជំងឺកូវីដ១៩ ផង និងជួយ​ដល់​ប្រជាពលរដ្ឋ​បន្ទាប់​ពីជំងឺ​កូវីដ១៩ផុតរលត់​ផង​ ក្នុងការកាត់​បន្ថយការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ដើម្បីលើក​កម្ពស់សុខភាព និងសុខុមាល​ភាពសង្គម ក៏ដូចជា​សន្សំថវិកា ដោះ​ស្រាយ​វិបត្តិបំណុល ក៏ដូចជា​ការកាត់​បន្ថយ​កំណើន​នៃភាព​ក្រីក្រ​នៅក្នុងសង្គម។​

                                                                                                           ថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥

                                                                                                            រាជធានីភ្នំពេញ, ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១

សេចក្តីថ្លែងការណ៍រួមនេះចូលរួមគាំទ្រដោយ៖

១. គណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព ​(HACC)

២. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)

៣. សម្ព័ន្ធភាព សុខភាពនិងការអភិវឌ្ឍន៍ (HEAD)

៤. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)

៥. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC-Cambodia)

៦.​ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ( ADHOC )

៧. អង្គការ គាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)

៨. អង្គការកម្មវិធីអភិវឌ្ឍន៍យុវជន (YRDP)

៩.គណកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌ នៅកម្ពុជា (COMFREL)

១០.មជ្ឈមមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

១១. សមាគមបណ្តាញយុវជនកម្ពុជា  (CYN)

១២. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

១៣.​អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)

១៤. សម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ (YCUD)

១៥. សម្ព័ន្ធដើម្បីសុចរឹតភាព និងគណនេយ្យភាពសង្គម (CISA)

១៦. អង្គការសមាគមធាងត្នោត (STT Cambodia)

១៧. សមាគមយុវជនខ្មែរ (KYA)

១៨. អង្គការសិទិ្ធមនុស្សដើម្បីតម្លាភាព និងសន្តិភាព (HROTP)

១៩. វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API)

២០. ​អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់(ACT)

២១. អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (BCV)

២២. អង្គការចលនាដើម្បីសុខភាពកម្ពុជា​(CMH)

២៣. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)​

២៤. អង្គការយុវសន្តិភាព(YFP)

២៥. សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)

២៦. អង្គការភូមិខ្ញុំ (MVI)

២៧. អង្គការអ្នកអភិវឌ្ឍន៍សហគមន៍ (NAS)

២៨.​  ក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)

២៩.​ អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធនជលផល(FACT)

៣០. អង្គការក្រុមទ្រទ្រង់ភូមិ(VSG)

៣១. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)

៣២. សហភាពផ្ទះសាមគ្គី (SH)

៣៣. សហភាពសហជីពកម្ពុជា (CCU)

៣៤. អង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS)

៣៥.សមាគមកម្ពុជាកំចាត់រោគរបេង (CATA)

៣៦. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)

៣៧. អង្គការភាពជាដៃគូសង្គមស៊ីវិលកម្ពុជា (CCSP)

៣៨.  Adventist Development & Relief Agency (ADRA)

ព័ត៌មានបន្ថែមសូមទាក់ទងៈ

  • លោកវេជ្ជបណ្ឌិត ទឹម វរ៉ា   នាយកប្រតិបត្តិណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព (HACC) លេខទូរស័ព្ទ ០៧៧ ២៧៥ ២២៧
  • លោកបណ្ឌិត ប៉ា ចាន់រឿន  ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) លេខទូរស័ព្ទ ០១២ ៧៦៦៣ ៣៦៤
  • លោក យង់ គិមអេង        ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center) ទូរស័ព្ទលេខ​​ ០១៦ ៨២៨ ២១១