សេចក្ដីថ្លែងការណ៍រួម
ទម្លាក់ចោលរាល់ការចោទប្រកាន់ និងដោះលែង
តំណាងសហគមន៍ដីធ្លី សកម្មជនការពារព្រៃឈើ ធនធានធម្មជាតិទាំងអស់
ថ្ងៃច័ន្ទ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១
យើងខ្ញុំទាំងអស់ ជាក្រុមអង្គការសង្គមស៊ីវិល សមាគម បណ្ដាញ សម្ព័ន្ធ សហជីព សហគមន៍មូលដ្ឋានទាំងជនជាតិដើមភាគតិច និងមែនភាគតិចដែលមានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ ការចាប់ និងឃុំខ្លួនតំណាងសហគមន៍ដីធ្លី សកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិ នាពេលថ្មីៗកន្លងមកនេះ និងទទូចស្នើសុំឱ្យទម្លាក់រាល់ការរាល់ចោទប្រកាន់ចោទប្រកាន់ទាំងឡាយ និងដោះលែងពួកគេទាំងនោះឱ្យមានសេរីភាពវិញដោយឥតលក្ខខ័ណ្ឌ។
ក្នុងរយៈកាលកន្លងមកនេះ មានតំណាងសហគមន៍ដីធ្លី សកម្មជនការពារព្រៃឈើ និងការពារធនធានធម្មជាតិ ជាច្រើននាក់ត្រូវបានរងការចោទប្រកាន់ និងចាប់ឃុំខ្លួន យ៉ាងអយុត្តិធម៌ ដោយពួកគាត់គ្រាន់តែប្រើប្រាស់សិទ្ធិសេរីភាពស្របច្បាប់ក្នុងការការពារដីធ្លី ព្រៃឈើ និងធនធានធម្មជាតិ ដោយសន្តិវិធី។
លោក ឆន ផល្លា ជាសកម្មជនការពារព្រៃឈើដ៏ឆ្នើមម្នាក់ប្រចាំខេត្តរតនគិរី ដែលបានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការពារព្រៃឈើ ដីធ្លី របស់សហគមន៍ជនជាតិដើមភាគតិច នៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនៈគិរី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ តាមដីការបង្គាប់ឲ្យចាប់ខ្លួនលេខ០៤/២០២១ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅពេលរូបលោកទៅពិនិត្យឯកសារបោះឆ្នោតនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។ លោកត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តរតនគិរី ដោយចោទប្រកាន់ពីបទ កាប់គាស់ រុករានដីព្រៃ ឆ្កាដុត ឈូសឆាយ ដើម្បីយកដីព្រៃមកធ្វើជាកម្មសិទ្ធិ តាមប្បញ្ញត្តិមាត្រា៦២ ចំណុច១ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ។ ការចោទប្រកាន់នេះ ធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការលះបង់កម្លាំងកាយ កម្លាំងចិត្តរបស់លោក និងជាការបំបាក់ស្មារតី ដោយលោកតែងតែចេញមុខយ៉ាងសកម្ម ក្នុងការចូលរួមការពារព្រៃឈើ ដីសហគមន៍ជនជាតិដើមភាគតិច និងការពារធនធានធម្មជាតិ នៅក្នុងសហគមន៍ឃុំសេដា ស្រុកលំផាត់ ខេត្តរតនៈគិរី ដើម្បីរក្សាទុកសម្រាប់អ្នកជំនាន់ក្រោយ ។
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ សាលាដំបូងខេត្តរតគិរីបានលើកយកសំណុំរឿង របស់លោកឆន ផល្លា មកធ្វើការជំនុំជម្រះជាសាធារណៈ និងប្រកាសសាលក្រម នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសម្រេចឲ្យរូបលោកត្រូវផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ដោយមិនមានពិន័យជាប្រាក់ តាមមាត្រា៩៧ ចំណុច៦ ច្បាប់ស្តីពីព្រៃឈើ ។
ចំណែកករណីលោក ផុន សុផល តំណាងសហគមន៍ដីធ្លីឃុំជាំក្រវៀន ស្រុកមេម៉ត ខេត្តត្បូងឃ្មុំត្រូវបានសមត្ថកិច្ចចាប់ខ្លួនរូបលោក នៅចំនុចច្រកចូលក្រុមហ៊ុន យិះជៀ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីរូបលោក ត្រលប់ពីចូលរួមកិច្ចប្រជុំឆ្លុះបញ្ជាំងសកម្មភាពការងារប្រចាំឆ្នាំ២០២០ ជាមួយសមាគមសម្ព័ន្ធកសិករកម្ពុជា ដែលធ្វើឡើងនៅសហគមន៍ថ្មធំព្រែកត្របែក ភូមិអណ្តូងត្របែក ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ការចាប់ខ្លួននេះធ្វើឡើងតាមរយៈដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៣ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ដោយចោទប្រកាន់ពីបទសមគំនិតក្នុងអំពើញុះញង់ឲ្យប្រព្រឹត្ត អំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមប្បញ្ញត្តិមាត្រា៤៩៤ មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកមក្ពុជា ដែលប្រព្រឹត្តតាមបណ្តាញសង្គមហ្វេសប៊ុក ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ លោកត្រូវបាននាំខ្លួនពីខេត្តព្រះសីហនុ មកឃុំខ្លួនបណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយមិនបានផ្តល់ព័ត៌មានដល់ក្រុមគ្រួសាររបស់គាត់ ឱ្យស្របទៅតាមនីតិវិធីឡើយ ក្រោយមកទើបក្រុមគ្រួសារបានដឹងព័ត៌មានតាមរយៈ មន្ត្រីពន្ធនាគារដែលបានទាក់ទងទៅពួកគាត់ ។
សំណុំរឿងរបស់ លោក ផុន សុផល ត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំ បើកសវនាការជាសាធារណៈកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ដោយសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយះពេល១(មួយ)ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល។ ដោយមិនសុខចិត្តនិងសេចក្តីសម្រេច របស់សាលាដំបូងខេត្តត្បូងឃ្មុំ ទើបរូបលោកប្រគល់ជូនមេធាវីក្នុងការធ្វើបណ្តឹងឧទ្ធរណ៍មកសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំបន្ត ហើយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ត្រូវបានសាលាឧទ្ធរណ៍លើកយកសំណុំរឿងនេះមកសវនាកាជាសាធារណៈនិងបានប្រកាសសាលដីកានៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដោយសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តត្បូងឃ្មុំ ទុកនៅដដែល ។ លោក ផុនសុផល ជាតំណាងសហគមន៍ដីធ្លីជាំក្រវៀន ខេត្តត្បូងឃ្មុំ តែងតែធ្វើសកម្មភាព ក្នុងការជួយជ្រោមជ្រែងការពារសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងសហគមន៍ និងតែងតែឈឺឆ្អាលចូលរួមតស៊ូមតិដោយអហិង្សា ពីបញ្ហាអយុត្តិធម៌សង្គម និងព្រឹត្តិកាណ៍សង្គមនានា ស្របតាមច្បាប់សិទ្ធិមនុស្សជាតិ និងអន្តរជាតិ ។
សំណុំរឿងរបស់លោក ចាន់ ធឿន ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត ពីជនល្មើសកាប់ឈើ ប៉ាក យ៉ាងគួ គឺជាកូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងជាឈ្មួញរកស៊ីឈើដុះស្លែ នៅក្នុងតំបន់ព្រៃឡង់ បានដាក់ពាក្យបណ្ដឹងលើសមាជិកសកម្មរបស់បណ្តាញសហគមន៍ព្រៃឡង់។ដោយមិនសុខចិត្តនិងសេចក្តីសម្រេច របស់សាលាដំបូងខេត្តកំពង់ធំ ទើបរូបលោកប្រគល់ជូនមេធាវីក្នុងការធ្វើបណ្តឹងឧទ្ធរណ៍មកសាលាឧទ្ធរណ៍ខេត្តកំពង់ធំបន្តទៀត។ លោក ចាន់ ធឿន ជាសមាជិកសកម្មរបស់បណ្ដាញសហគមន៍ព្រៃឡង់ ខេត្ដកំពង់ធំ គាត់បានចូលរួមសកម្មភាពការពារព្រៃឈើ ជាពិសេសការឃ្លាំមើលស្ថានភាពព្រៃឈើក្នុងតំបន់ព្រៃឡង់ និងសហគមន៍ព្រៃឈើ។
សំណុំរឿងរបស់លោក ខេម សុឃី និងលោក សូ ថាល់ ជាសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ខេត្ដព្រះវិហារ ត្រូវបានសាលាដំបូងខេត្តព្រះវិហារ បើកសវនាការជាសាធារណៈ ដោយសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយះពេល ៦ខែ(ប្រាំមួយ)ខែ និងពិន័យជាប្រាក់ចំនួន ៤លានរៀល។ ដោយមិនសុខចិត្តនិងសេចក្តីសម្រេច របស់សាលាដំបូងខេត្តព្រះវិហារ ទើបរូបលោកប្រគល់ជូនមេធាវីក្នុងការធ្វើបណ្តឹងមកសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំបន្ត ទើបត្រូវបានសាលាឧទ្ធរណ៍លើកយកសំណុំរឿងនេះមកសវនាកាជាសាធារណៈ និងបានប្រកាសសាលដីកា ដោយសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តព្រះវិហារទុកនៅដដែល និងបន្ដប្ដឹងទៅតុលាការកំពូលបន្ដទៀត។ លោក ខេម សុឃី និងលោក សូ ថាល់ គឺជាសមាជិកសកម្មរបស់បណ្ដាញសហគន៍ព្រៃឡង់ខេត្ដព្រះវិហារ បានចូលរួមការពារធនធានធម្មជាតិ និងព្រៃឈើនៅតំបន់ព្រៃឡង់។
ក្រៅពីករណីខាងលើនេះ ក្រុមយុវជនសកម្មក្នុងការចូលរួមការពារបរិស្ថាន ដែលត្រូវបានដោះលែងនាពេលថ្មីៗកន្លងមកនេះ រួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក លី ច័ន្ទតារាវុធ លោក យឹម លាងហី កញ្ញា ស៊ុន រដ្ឋា ទាំងដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ ដោយមិនទាន់មានការទម្លាក់ចោលរាល់ការចោទប្រកាន់នៅឡើយ និងរួមទាំងសកម្មជនសហគមន៍ដីធ្លី ព្រៃឈើ ធនធានធម្មជាតិដូចជា សមាជិក សកម្មជនបណ្ដាញសហគមន៍ព្រៃឡង់ នៅតាមបណ្តាខេត្តនានាជាច្រើននាក់ផ្សេងទៀត ក៏ត្រូវរងការចោទប្រកាន់ និងឃុំខ្លួនជាបន្តបន្ទាប់ ដោយគ្រាន់តែចូលរួមយ៉ាងសកម្មក្នុងការអនុវត្តន៍សិទ្ធិរបស់ពួកគេដោយអហិង្សា ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់អន្តរជាតិ ដែលប្រទេសកម្ពុជាជាហត្ថលេខី។
យើងខ្ញុំទាំងអស់គ្នាជាអង្គការសង្គមស៊ីវិល សមាគម បណ្ដាញ សម្ព័ន្ធ សហជីព សហគមន៍ សង្កេតឃើញថា មានការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ ការចោទប្រកាន់ពីស្ថាប័នតុលាការ ការចាប់ខ្លួនសកម្មជនដីធ្លី បរិស្ថាន អ្នកការពារធនធានធម្មជាតិ ជាច្រើននាក់ ដោយភាគច្រើនពួកគេត្រូវរងការចោទប្រកាន់ពី បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទល្មើសផ្សេងៗទៀត ដែលមានលក្ខណៈនយោបាយ ដើម្បីបំបិទសំឡេងរិះគន់របស់អ្នកទាំងនោះ ។
ចំពោះការការចាប់ និងឃុំខ្លួន សកម្មជនសកម្មទាំងអស់ខាងលើនេះ គឺជាការគម្រាមកំហែង បំភិតបំភ័យ និងធ្វើទុក្ខបុកម្នេញដោយផ្ទាល់ និងប្រយោលចំពោះ សកម្មជនបម្រើកិច្ចការសង្គមទូទាំងប្រទេស ដែលតែងតែជួយការពារសិទ្ធិពលរដ្ឋក្នុងសហគមន៍ ការពារព្រៃឈើ និងធនធានធម្មជាតិ យ៉ាងសកម្ម ។
យើងខ្ញុំទាំងអស់ ស្នើសុំឱ្យរាជរដ្ឋាភិបាលធានាសិទ្ធិសេរីភាពជាមូលដ្ឋាន ជាពិសេសសិទ្ធិសេរីភាពបញ្ចេញមតិ ការជួបជុំ និងសិទិ្ធសេរីភាពជាមូលដ្ឋានផ្សេងទៀត ផ្អែកតាមរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងជាពិសេសស្នើសុំឱ្យទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងឡាយដោយមិនមានលក្ខណ្ឌ ទៅលើសកម្មជនសង្គម បរិស្ថាន និងដីធ្លីទាំងអស់ ដែលដោះលែងរួចនាពេលថ្មីនេះ និងទទូចស្នើសុំឲ្យមានការដោះលែងសកម្មជន កំពុងជាប់ឃុំដែលរងការចោទប្រកាន់ទាំងអស់ នាពេលកន្លងមកឱ្យពួកគាត់មានសេរីភាពវិញ ដោយមិនមានលក្ខណ្ឌផងដែរ ដើម្បីឱ្យពួកគាត់បានជួបជុំក្រុមគ្រួសារ និងបានបន្ត រួមចំណែកបម្រើក្នុងការជួយកិច្ចការងារសង្គមបច្ចុប្បន្ន និងទៅអនាគត៕
សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ ៖
១ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
២ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៣ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ (LICADHO)
៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៥ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៦ អង្គការវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
៧ គណ:កម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
៨ អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP)
៩ មជ្ឍមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
១០ សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា CTWUF
១១ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)
១២ សហព័ន្ធសហជីពកម្ពុជា (CATU)
១៣ សមាគមបណ្ដាញយុវជនកម្ពុជា (CYN)
១៤ អង្គការសមាគមធាងត្នោត (Sahmakum Teang Tnaut- STT)
១៥ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ( CHRAC )
១៦ អង្គការគាំទ្របច្ចេកវិទ្យាជនបទក្នុងប្រទេសកម្ពុជា(RCTSO)
១៧ មជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍សង្កម (PDP CENTER)
១៨ យុវកសិករដើម្បីសកម្មភាពសង្គម (YPS)
១៩ សម្ព័ន្ធភាពប្រជាជនដើម្បីអធិបតេយ្យភាពស្បៀងនៅអាស៊ី (PCFS-ASIA)?
២០ សម្ព័ន្ធកសិករអាស៊ី(APC)
២១ សមាគមសម្ព័ន្ធយុវជនបទកម្ពុជា(CYRA)
២២ អង្គការសមធម៌កម្ពុជា (EC)
២៣ អង្គការពន្លកខ្មែរ (PKH)
២៤ សម្ព័ន្ធដើម្បីសុចរិភាព និងគណនេយ្យភាពសង្គម (CISA)
២៥ អង្គការតម្លាភាពកម្ពុជា (TI Cambodia)
២៦ សមាគមកសិករដើម្បីឣភិវឌ្ឍនជីវភាព (FALD)
២៧ សមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា(CICA)
២៨ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
២៩ សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា (CIPA ) និងសមាជិក ៣៧ ស្ថាប័ន បណ្ដាញ
៣០ សហគមន៍ដីធ្លីស្ពានឆេះ ខេត្តព្រះសីហនុ
៣១ សហគមន៍ដីធ្លីអូរកម្ពុជា ខេត្តព្រះសីហនុ
៣២ សហគមន៍ដីធ្លីព្រែកត្រែង ខេត្តព្រះសីហនុ
៣៣ សហគមន៍ដីធ្លីអណ្ដូងថ្ម ខេត្តព្រះសីហនុ
៣៤ សហគមន៍ដីធ្លីអូរត្រជាក់ចិត្ត ខេត្តព្រះសីហនុ
៣៥ សហគមន៍ដីធ្លីក្បាលហុងទឹក ខេត្តព្រះសីហនុ
៣៦ សហគមន៍ដីធ្លីអូរដំរី ខេត្តព្រះសីហនុ
៣៧ សហគមន៍ដីធ្លីថ្មធំ ខេត្តព្រះសីហនុ
៣៨ សហគមន៍ដីធ្លីអូរខ្សាច់ ខេត្តព្រះសីហនុ
៣៩ សហគមន៍ដីធ្លីកសិករអង្គស្វាយ ខេត្តកំពត
៤០ សហគមន៍កសិករកាពារសិទ្ធិដីធ្លីក្រុម១៧៥ ខេត្តកោះកុង
៤១ សហគមន៍កសិករកាពារសិទ្ធិដីធ្លីក្រុម១៩៧ ខេត្តកោះកុង
៤២ សហគមន៍កសិករកាពារសិទ្ធិដីធ្លីក្រុម៨៤៣ ខេត្តកោះកុង
៤៣ សហគមន៍កសិករកាពារសិទ្ធិដីធ្លីក្រុម១២៩ ខេត្តកោះកុង
៤៤ សហគមន៍កសិករកាពារសិទ្ធិដីធ្លីតានូន ខេត្តកោះកុង
៤៥ សហគមន៍កសិករក្រីក្រក្រុម៧៦៦ ខេត្តកោះកុង
៤៦ សហគមន៍កសិករកាពារសិទ្ធិដីធ្លីរស្មីសាមគ្គី ខេត្តកំពង់ស្ពី
៤៧ សហគមន៍កសិករកាពារសិទ្ធិដីធ្លីចំបក់ត្រាង ខេត្តកំពង់ស្ពី
៤៨ សហគមន៍កសិករកាពារសិទ្ធិដីធ្លីត្រពាំងជោរ ខេត្តកំពង់ស្ពី
៤៩ សហគមន៍កសិករកាពារសិទ្ធិដីធ្លីអមលាំង ខេត្តកំពង់ស្ពី
៥០ សហគមន៍សាមគ្គីរមាសហែក ខេត្តស្វាយរៀង
៥១ សហគមន៍សាមគ្គីមានជ័យ ខេត្តស្វាយរៀង
៥២ សហគមន៍សាមគ្គី ចេសមាស ខេត្តស្វាយរៀង
៥៣ សហគមន៍ដីធ្លីអណ្ដូងត្របែក ខេត្តស្វាយរៀង
៥៤ សហគមន៍អភិរក្សព្រៃឈើកំពង់អំពិល ខេត្តស្វាយរៀង
៥៥ សហគមន៍កសិករប្រស្រែ ខេត្តព្រៃវែង
៥៦ សហគមន៍កសិករកុកតារៀ ខេត្តតាកែវ
៥៧ សហគមន៍កសិករកន្លែងខ្លា ខេត្តតាកែវ
៥៨ សហគមន៍កសិករភូមិកណ្តាល ខេត្តតាកែវ
៥៩ សហគមន៍កសិករត្រពាំងក្រសាំង ខេត្តតាកែវ
៦០ សហគមន៍កសិករសាមគ្គី ខេត្តតាកែវ
៦១ សហគមន៍កសិករដក់ពរ ខេត្តតាកែវ
៦២ សហគមន៍លើកស្ទួយសិទ្ធមនុស្ស និងដីធ្លី ខេត្តកណ្ដាល
៦៣ សហគមន៍តទល់ ខេត្តកណ្ដាល
៦៤ សហគមន៍ត្រើយស្លា ខេត្តកណ្ដាល
៦៥ សហគមន៍ភូមិខ្ញុំ ខេត្តកណ្ដាល
៦៦ សហគមន៍កសិករដីធ្លីសាមគ្គីបុស្ស ខេត្តព្រះវិហ៊ារ
៦៧ សហគមន៍ដីធ្លីសាមគ្គីសង្កែ២មានរិទ្ធ ខេត្តព្រះវិហ៊ារ
៦៨ សហគមន៍កសិករដីធ្លីជោគជ័យ ខេត្តព្រះវិហ៊ារ
៦៩ សហគមន៍ដីធ្លីអូររំដួល ខេត្តព្រះវិហ៊ារ
៧០ សហគមន៍ប្រមេ ខេត្តព្រះវិហ៊ារ
៧១ សហគមន៍ការពារដីធ្លីប្រើសក្អក ខេត្តព្រះវិហ៊ារ
៧២ សហគមន៍ដីធ្លីសំបូរ ខេត្តព្រះវិហ៊ារ
៧៣ សហគមន៍ឬស្សីស្រុក ខេត្តព្រះវិហ៊ារ
៧៤ សហគមន៍កាឡោត ខេត្តព្រះវិហ៊ារ
៧៥ សហគមន៍ព្រៃឈើភ្នំកេរ្តិ៍សាមគ្គី ខេត្តព្រះវិហ៊ារ
៧៦ សហគមន៍កសិករមូលដ្ឋាន ខេត្តត្បូងឃ្មុំ
៧៧ សហគមន៍យើងខ្ញុំ ខេត្តត្បូងឃ្មុំ
៧៨ សហគមន៍ខ្នងក្រពើលិច ខេត្តត្បូងឃ្មុំ
៧៩ សហគមន៍កំប្រើស ខេត្តត្បូងឃ្មុំ
៨០ សហគមន៍ត្រពាំងព្រីង ខេត្តត្បូងឃ្មុំ
៨១ សហគមន៍បុស្សស្នោរ ខេត្តត្បូងឃ្មុំ
៨២ សហគមន៍ប្រឡោះ ខេត្តត្បូងឃ្មុំ
៨៣ សហគមន៍ប្រម៉ា ខេត្តក្រចេះ
៨៤ សហគមន៍សំបុក ខេត្តក្រចេះ
៨៥ បណ្ដាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត