សិក្ខាសាលាថ្នាក់តំបន់ស្តីពី “ពង្រឹងកិច្ចសន្ទនាអ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន”

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(អាដហុក) ក្រោមការគាំទ្រថិវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ (United States Agency for International Development ‘’USAID ‘’) កាលពីថ្ងៃទី១០ និងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ពង្រឹងកិច្ចសន្ទនាអ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន” ដែលប្រព្រឹត្តទៅនៅសណ្ឋាគារRoyal Empire ភូមិគ្រួស សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប ចំនួន០២ថ្ងៃ។ ដែលមានអ្នកចូលរួមសរុប ៩៣នាក់ ជាអ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន ក្នុងនោះបុគ្គលិកស្នាក់ការកណ្តាល ០៤នាក់, បុគ្គលិកខេត្តពាក់ព័ន្ធ ០៦នាក់, បុគ្គលិកខេត្តសមី ០៣នាក់ អ្នកចូលរួមដែលជាយុវជន (បុរស ២១នាក់, ស្រី្ត ១២នាក់) មកពីតាមបណ្តាខេត្តចំនួន ០៦ រួមមាន៖ ខេត្តកំពង់ឆ្នាំង, ព្រះសីហនុ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី និងខេត្តក្រចេះ។
គោលបំណង៖
១. លើកកម្ពស់សាមគ្គីភាព ពង្រឹកកិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងគ្នារវាងអ្នកតំណាងសហគមន៍ ក្នុងតំបន់។
២. ផ្តល់ឳកាសអ្នកតំណាងសហគមន៍ជួបប្រជុំគ្នា និងចែករំលែកបទពិសោធន៍ និងរាយការណ៍ពីសមិទ្ធិផល និងបញ្ហាប្រឈម បានកើតមានឡើងកន្លងមក។
៣. ពិនិត្យឡើងវិញ និងតម្រង់ទិស អំពីវិធីសាស្ត្រ និងគោលបំណងវគ្គផ្សព្វផ្សាយប្រជាធិបតេយ្យ ដល់សហគមន៍មូលដ្ឋាន។
៤. កំណត់បញ្ហា កំណត់យុទ្ធសាស្ត្រ និងសកម្មភាពតស៊ូមតិ ជាពិសេសបញ្ហាដីធ្លី-ធនធានធម្មជាតិ សេវាសាធារណៈសិទ្ធិមនុស្ស។