សិក្ខាសាលាតំបន់ស្តីពី “ការកសាងបណ្តាញក្រុមជនបង្គោល និងអតីតជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងសុវត្ថិភាពទេសន្តរប្រវេសន៍”

កាលពីថ្ងៃទី០៨ ដល់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ គម្រោងសិទិ្ធស្រ្តី និងកុមារ នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក) បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី  “

ការកសាងបណ្តាញក្រុមជនបង្គោល និងអតីតជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងសុវត្ថិភាពទេសន្តរប្រវេសន៍” ទីតាំងស្ថិតនៅ នៅសណ្ឋាគារ ភ្នំប្រុស ខេត្ត កំពង់ចាម ដែលមានអ្នកចូលរួមសរុប ៧៦នាក់ ក្នុងនោះស្ត្រី ៤១នាក់។

គោលបំណង៖

១.ចូលរួមចែករំលែកបទពិសោធន៍ ដែលបានជួបប្រទះកន្លងមក ដើម្បីជាមេរៀន និងបទពិសោធន៍ដល់អ្នកងាយរងគ្រោះ និងមនុស្សដទៃទៀត។

២. អនុវត្តន៍ធ្វើជាគម្រូដ៏ល្អ  និងបង្កើតបណ្តាញក្នុងចំណោមអ្នកចូលរួម ដើម្បីជួយគ្នាក្នុងការតស៊ូមតិ បញ្ហាប្រឈម និងផលលំបាកផ្សេងៗ។

៣. ពង្រឹងសមត្ថភាពលើការសម្របសម្រួល និងជំនាញតស៊ូមតិ ដើម្បីដើរតួនាទីជាអ្នកទំនាក់ទំនងនៅក្នុងសហគមន៍របស់ពួកគេ ដោយធានាថាជនរងគ្រោះ អាចទទួលបានយុត្តិធម៏ និងជំនួយពីក្នុងសហគមន៍៕