សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក) នៅថ្ងៃទី១០ ដល់១១ ខែសីហា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាលដល់និស្សិតស្តីអំពី “សិទិ្ធមនុស្ស និងប្រជាធិបតេយ្យ” ដែលប្រព្រឹត្តទៅស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ មានការចូលរួមពីនិស្សិតតាមសាកលវិទ្យាល័យនានារួមមាន៖ សាលកវិទ្យាល័យឯកទេសនៃកម្ពុជា(CUS), សាកលវិទ្យាល័យ ជាតិមានជ័យ(NMU), សាលលវិទ្យាល័យបៀលប្រាយ(BBU), សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)។ កំពុងសិក្សានៅឆ្នាំទី០២ ដល់ ឆ្នាំទី០៤ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមសរុប ២៧នាក់ ក្នុងនោះស្រី្ត ១១នាក់។
គោលបំណងនៃវគ្គបណ្តុះបណ្តាល៖
- យល់ដឹងអំពីទ្រឹស្តីសិទិ្ធមនុស្ស ប្រជាធិបតេយ្យ ការឃ្លាំមើលសិទិ្ធមនុស្ស របៀបធ្វើរបាយការណ៍ឃ្លាំមើល និងវិធីសាស្រ្តផ្អែកលើសិទិ្ធមនុស្ស (Human Rights Based Approach)
- យល់ដឹងអំពីសិទិ្ធមនុស្ស តាមរយៈការចែករំលែកពីវាគ្មិនមានបទពិសោធន៍យូរឆ្នាំលើវិស័យសិទិ្ធមនុស្ស ។
- យល់ដឹងអំពីច្បាប់ជាតិ ច្បាប់អន្តរជាតិ កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទិ្ធពលរដ្ឋ និងសិទ្ធនយោបាយ (ICCPR) និងសេចក្តីថ្លែងការណ៍ជាសាកលស្តីអំពីសិទិ្ធមនុស្សឆ្នាំ ១៩៤៥ និងលិខិតតុបករណ៍សិទ្ធិមនុស្សផ្សេងទៀត។