កាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមអាដហុក ប្រចាំខេត្តប៉ៃលិន បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី យុទ្ធសាស្រ្ដ និងវិធីសាស្រ្ដតស៊ូមតិ ស្ថិតនៅភូមិបយ៉ាខា សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន អ្នកចូលរួមសរុប ៥១នាក់ ស្រ្ដី ៣២នាក់។
គោលបំណង៖
– ពង្រឹងជំនាញសមត្ថភាពចងក្រងបណ្តាញសហគមន៏មូលដ្ឋាន
– ពង្រឹងជំនាញសមត្ថភាពយុទ្ធសាស្រ្ត វិធីសាស្រ្តតស៊ូមតិ
– ផ្តល់ជំនាញសរសេរព័ត៌មានសម្រាប់អ្នកសរសេរព័ត៌មានមូលដ្ឋាន
– ផ្តល់ចំណេះដឹងជាអ្នកផ្សព្វផ្សាយបន្តអំពីប្រជាធិតេយ្យ សេរីភាពមូលដ្ឋាន សិទិ្ធមនុស្សមូលដ្ឋាន
– ៦៦០អ្នកការពារសិទិ្ធមនុស្សមូលដ្ឋានក្នុងសហគមន៏គោលដៅស្ថិតទាំង២២ខេត្តបានចូលរួម។