សមាគមអាដហុក ខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចសន្ទនាជាមួយនិស្សិត ស្តីពី សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ

កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ សមាគមអាដហុក ខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចសន្ទនាជាមួយនិស្សិត ស្តីពី សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ ស្ថិតនៅសាល សាលាគរុកោសល្យ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ដែលមានការចូលរួមមាន លោក នី សុខា ប្រធាន សមាគមអាដហុក លោក ស៊ុំ ចន្ទគា អ្នកសម្របសម្រួល សមាគមអាដហុ ខេត្តបន្ទាយមានជ័យ អ្នកស្រី ប៊ិន សុភ័ណ បុគ្គលិកសមាគមអាដហុក ខេត្តបន្ទាយមានជ័យ រួមទាំងនិស្សិតចំនួន ៥៨នាក់ មកពីសាកលវិទ្យាល័យ ចំនួន ៣ គឺ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា(CUS), សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME), និងសាកលវិទ្យាល័យ បៀលប្រាយ (BBU) ខេត្តបន្ទាយមានជ័យ ។ នៅក្នុងឱកាសនោះ លោក នី សុខា ប្រធានសមាគម អាដហុក បានមានមតិស្វាគមន៍ដល់និស្សិត ដែលបានចូលរួម ហើយជាបន្ត លោកបានលើកអំពីរបបលទ្ធិប្រជាធិបតេយ្យ ដែលធានានូវសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ លោកបានលើកឧទាហរណ៍ជាច្រើន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាកម្ពុជា ដោយបានបង្ហាញដល់និស្សិតនូវមាត្រានីមួយៗដែលមានចែងជាធរមាន ។ ជាបន្តបន្ទាប់លោកបានលើកអំពីសារៈសំខាន់ៗ នៃលទ្ធិប្រជាធិបតេយ្យ ទាំង៩ ចំណុច ដោយបានម្តងមួយចំនុចៗ ដោយបានលើកឧទាហរណ៍មកបង្ហាញ ដើម្បីឱ្យនិស្សិតងាយយល់ ហើយងាយទទួលបានចំណេះដឹង ។ នៅចុងបញ្ចប់លោក បានអនុញ្ញាតិ ឱ្យនិស្សិត ធ្វើការលើកជាសំណួរ និងចម្លើយ រហូតដល់កម្មវិធីបានបញ្ចប់ ៕