គម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា នៅ ខែសីហា ឆ្នាំ២០២៣ កន្លងមកនេះ សមាគមអាដហុកខេត្តរតនគិរី បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី “ផលវិបាកនៃការរៀបការវ័យក្មេង” ចំនួន ២វគ្គ ផ្សេងៗគ្នាស្ថិតក្នុង ខេត្តរតនគិរី ដោយជោគជ័យ។ វគ្គទី១នៅថ្ងៃទី២៩ ស្ថិតនៅ ឃុំតាវែងក្រោម ស្រុកតាវែង ដែលមានអ្នកចូលរួម ២១នាក់ ក្នុងនោះស្ត្រី ១៥នាក់ វគ្គទី២ នៅថ្ងៃទី៣១ ធ្វើឡើងនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ អ្នកចូលរួមសរុបចំនួន ១៨នាក់ ក្នុងនោះស្រ្តី ១០នាក់។ ក្នុងគោលបំណង៖
១. ផ្តល់ចំណេះដឹងពាក់ព័ន្ធនឹងការរៀបការវ័យក្មេង
២.ដើម្បីទប់ស្កាត់ការរៀបអាពាហ៏ពិពាហ៏វ័យក្មេង និងបង្កើនការផ្លាស់ប្តូរអាកប្បកិរិយាលើចំណេះដឹងពាក់ព័ន្ធនឹងការរៀបការវ័យក្មេង
៣. យល់ដឹងពីផលវិបាកនៃការរៀបការវ័យក្មេង