គម្រោងការ ការពារ និងទប់ស្កាត់ ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា។ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ កន្លងមកនេះ សមាគមអាដហុកខេត្តរតនគិរី បានរៀបចំ “កិច្ចប្រជុំបណ្ដាញយុវជន” នៅការិយាល័យអាដហុកប្រចាំខេត្តរតនគិរី ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដែលមានអ្នកចូលរួមជាជនជាតិភាគតិចសរុបចំនួន ១៥នាក់ ក្នុងនោះ(ស្ត្រី ៨នាក់) ។ គោលបំណងនៃកិច្ចប្រជុំបណ្ដាញយុវជន៖
១. ចង់ក្រងយុវជនជាបណ្តាញ និងបង្កើតក្រុម Social Media ដែលមានបុគ្គលិកសមាគមអាដហុកជាសមាជិកក្នុងក្រុមផងដែរ។
២. ចែករំលែកបទពិសោធន៍ និងពិភាក្សាអំពីវិធីសាស្រ្ត ឬសកម្មភាពតស៊ូមតិដើម្បីពង្រឹងភាពខ្លាំងរបស់យុវជន និងដើម្បីឲ្យមានការយល់ដឹងពីផលប៉ះពាល់នៃការរៀបការវ័យក្មេង។
៣. តាមដាន និងផ្តល់ព័ត៌មានអំពីការរៀបការវ័យក្មេងដល់សមាគមអាដហុក ក៏ដូចជាអាជ្ញាធរផងដែរ។