គម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា។ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ កន្លងមកនេះ សមាគមអាដហុកខេត្តរតនគិរី បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង”
នៅការិយាល័យអាដហុកប្រចាំខេត្តរតនគិរី ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដែលមានអ្នកចូលរួមសរុបចំនួន ១៥នាក់ ក្នុងនោះ(ស្ត្រី ៧នាក់)និង(ជនជាតិភាគតិច ១៣នាក់)។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាល៖
១. ផ្តល់ចំណេះដឹងពាក់ព័ន្ធនឹងការរៀបការវ័យក្មេង
២.ដើម្បីទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងបង្កើនការផ្លាស់ប្តូរអាកប្បកិរិយាលើចំណេះដឹងពាក់ព័ន្ធនឹងការរៀបការវ័យក្មេង
៣. យល់ដឹងពីផលវិបាកនៃការរៀបការវ័យក្មេង។