វេទិការសាធារណៈស្តីអំពី “ហិង្សាផ្អែកលើយេនឌ័រ និងសុវត្ថិភាពទេសន្តរប្រវេសន៍” ខេត្តព្រៃវែង

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(អាដហុក) ក្រោមការគាំទ្រថវិកាដោយ diakonia បានរៀបចំវេទិការសាធារណៈស្តីអំពី “ហិង្សាផ្អែកលើយេនឌ័រ និងសុវត្ថិភាពទេសន្តរប្រវេសន៍” នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅទីធ្លាសាលាឃុំចាម ភូមិកាធំ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ អ្នកចូលរួមសរុប ៤៣នាក់ ជាប្រជាសហគមន៍ ក្នុងនោះមានស្រ្តី១៧ នាក់ ដែលមានវាគ្មិនសរុប ៣រូប ៖
១. លោកស្រី ស៊ុន ម៉ាលី តួនាទីជាប្រធានផ្នែកស្រ្តី និងកុមារ នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា សមាគមអាដហុក
២. លោកស្រី សោម ឃីម តួនាទីជាមេឃុំចាម
៣. លោក វង្ស សារ៉ុន តួនាទីជានាយប៉ុស្តិ៍រដ្ឋបាលចាម។
វេទិការសាធារណៈនេះធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋសហមគន៍យល់ដឹងពី៖
– សកម្មភាព សេវា និងអាណត្តិការងាររបស់អាដហុក
– ទីភ្នាក់ងារជ្រើសរើសពលករដែលមានចុះបញ្ជីក្នុងក្រសួងការងារ
– សិទ្ធិពលករចំណាកស្រុក
– ផលវិបាកនៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន
– ផលប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារ សមភាពយេនឌ័រ ល្បិចមេខ្យល់ ការជួញដូរមនុស្ស និងការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព។
– ការស្វែងរកសេវាកម្ម អាដហុក ដើម្បីអាចជួយខ្លួនឯង គ្រួសារ និងសហគមន៍ ព្រមទាំងធ្វើការផ្សព្វផ្សាយចំណេះដឹងបន្តទៅបងប្អូន មិត្តភក្តិ នៅក្នុងសហគមន៍របស់ខ្លួន។