ថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) បានរៀបចំវេទិការសាធារណៈស្ថិតនៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុប ៦១នាក់ ស្រី៤២នាក់ មានសមាសភាពជាយុវជន សមាជិកសហគមន៍ ក្រុមស្ត្រី ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ អគ្គលេខាធិការ និងប្រធានផ្នែកស្រ្តី រួមទាំងកុមារសមាគមន៍។
វេទិការនេះរៀបចំឡើងក្នុងគោលបំណង៖ ១. ដើម្បីផ្តល់ចំណេះដឹងដល់ ប្រជាពលរដ្ឋ សហគមន៍ ឱ្យបានយល់ពី សិទ្ធិស្ត្រី អំពើហិង្សាក្នុងគ្រួសារ និងការលែងលះ សមភាពយេនឌ័រ ការជួញដូរមនុស្ស កេងប្រវ័ញ្ចកម្លាំងពលកម្ម និងធ្វើទេសន្តរប្រវេសន៍ឱ្យមានសុវតិ្ថភាព។
២. ដើម្បីជំរុញ និងលើកទឹកចិត្តឱ្យ ប្រជាពលរដ្ឋ សហគមន៍ សិក្សាស្វែងយល់អំពីផលប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារ សមភាពយេនឌ័រ ល្បិចមេខ្យល់ ការជួញដូរមនុស្ស និងការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព។
៣. ជំរុញការយល់ដឹង ក្នុងការស្វែងរកសេវាកម្ម អាដហុក ដើម្បីអាចជួយខ្លួន គ្រួសារ និង សហគមន៍ ព្រមទាំងធ្វើការផ្សព្វផ្សាយចំណេះដឹងបន្តទៅ បងប្អូន មិត្តភក្តិ នៅក្នុងសហគមន៍របស់ខ្លួន។