វគ្គផ្សព្វផ្សាយស្តីពី “ហិង្សាភេទ អំពើជួញដូរមនុស្ស និងសុវត្តិភាពចំណាកស្រុក”

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ គម្រោងសិទិ្ធស្រ្តី និងកុមារ នៃសមាគមការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា (សមាគមអាដហុក) បានរៀបចំវគ្គផ្សព្វផ្សាយស្តីពី​ “ហិង្សាភេទ អំពើជួញដូរមនុស្ស និងសុវត្តិភាពចំណាកស្រុក” ទីតាំងស្ថិតនៅ ភូមិប្រើសក្អក ឃុំម្លូរព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានអ្នកចូលរួមសរុប ៦២នាក់ ក្នុងនោះស្ត្រី ៤៨នាក់។
គោលបំណងវគ្គផ្សព្វផ្សាយ៖
– ដើម្បីពង្រឹងចំណេះ​ដឹងតំណាង​សហគមន៍​មូលដ្ឋាន និងអាជ្ញាធរមូល​ដ្ឋានអំពីសិទ្ធិស្ត្រី និងកុមារ​ពាក់ព័ន្ធនឹងការ​ផ្តល់ការគាំទ្រករ​ណីអំពើហិង្សាយេនឌ័រ ច្បាប់ប្រឆាំង​ការជួញដូរ​មនុស្ស សុវត្ថិភាព និងអសុវត្ថិភាព​ទេសន្តរប្រវេសន៍​ការងារ របៀបស្វែងរក​ជំនួយ/លើកអំពីបញ្ហា និងការតស៊ូមតិ
– អ្នក​ចូលរួម​អាចចែក​រំលែកចំណេះ​ដឹងដែល​ទទួលបាន​ទៅសហគមន៍​ពួកគេ និងដើរតួ​ជាជនបង្គោល ឬអ្នកការពារ​សិទ្ធិមនុស្សក្នុង​សហគមន៍ពួកគាត់, ធានាបានថា​​ជនរងគ្រោះមាន​​ភាពងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​​សេវាឱ្យ​ស្រប​តាម​តម្រូវការ​​របស់គាត់
– អាជ្ញាធរមូលដ្ឋាន​មានសមត្ថភាព​ផ្តល់ការ​គាំទ្រយ៉ាងល្អ​ដល់ជនរងគ្រោះ ទប់ស្កាត់​អំពើហិង្សា និងធ្វើការដោះ​ស្រាយករណី​ចាំបាច់នានាបាន​ទាន់ពេល​វេលា។