វគ្គបណ្តុះបណ្តាលស្តីពី សេរីភាពជាមូលដ្ឋាន សិទ្ធិការងារ និងសុវត្ថិភាពបច្ចេកវិទ្យា

កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅទីស្នាក់ការសមាគមអាដហុក ខេត្តព្រះវិហារ ស្ថិតនៅភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ  បានបើវគ្គបណ្តុះបណ្តាល ស្តីអំពី សេរីភាពមូលដ្ឋាន សិទ្ធិការងារ និងសុវត្ថិភាពបច្ចេកវិទ្យា ។ គោលបំណង ដើម្បីពង្រឹងសមត្ថភាពរបស់អ្នកចូលរួមក្នុងការអនុវត្តន៏សិទ្ធិរបស់ពួកគេប្រកបដោយសុវត្ថិភាព ។

វគ្គដែលមានរយៈពេល២ថ្ងៃនេះ គឺរៀបចំឡើងដោយ សមាគមការពាសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅ  កម្ពុជា ”អាដហុក” សហការជាមួយមជ្ឈមណ្ឌលសាមគ្គីភាព ”SC” ក្រោមជំនួយឧបត្ថម្ភរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា ”OHCHR” និងមានអ្នកចូលរួមសរុប ២៥នាក់  (ស្រី ៩នាក់) សុទ្ធសឹងជាអ្នកតំណាង​សហគមន៍    និងសកម្មជនអ្នកការពារ​សិទ្ធិមនុស្ស តាមមូលដ្ឋាន ដូចជាមកពី ឃុំម្លូព្រៃមួយ ឃុំម្លូព្រៃពីរ ឃុំសង្កែមួយ ឃុំសង្កែពីរ ឃុំឆែបមួយ ស្រុកឆែប ឃុំទឹកក្រហម ស្

រុកជាំក្សាន្ត ឃុំភ្នំត្បែងពីរ ស្រុកគូលេន ឃុំភ្នំត្បែងមួយ ឃុំស្តៅ ឃុំចំរើន ស្រុកសង្គមថ្មី  ឃុំរមណីយ ឃុំរហ័ស ឃុំរីករាយ ឃុំរក្សា ស្រុករវៀង ឃុំស្អាង ឃុំច្រាច់ ឃុំធ្មា ស្រុកជ័យសែន  និង ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ។

វគ្គនេះត្រូវបានសម្របសម្រួលដោយលោក នី សុខា ប្រធានផ្នែកសិទ្ធិមនុស្ស  និងសិទ្ធិដីធ្លី  និងលោក ហាក់ លី មន្ត្រីព័ត៌មានវិទ្យា នៃសមាគមអាដហុក  ដែលមានប្រធានបទសំខាន់ៗដូចជាៈ

 

១. អត្ថន័យសេរីភាពមូលដ្ឋាន

២. ក្របខ័ណ្ឌច្បាប់ដែលធានា និងរិតត្បឹតសេរីភាពមូលដ្ឋាន

៣. សិទ្ធិបង្កើតសហជីព ការចរចាររួម និងសិទ្ធិធ្វើកូដកម្ម

៤. ការយល់ដឹងពីសន្តិសុខអ្នកការពារសិទ្ធិមនុស្សរួមមាន សុវត្ថិភាពរាងកាយ និង សុវត្ថិភាពបច្ចេកវិទ្យា ។

អត្ថបទ៖ នី សុខា