សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(អាដហុក)ក្រោមការគាំទ្រថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ(United States Agency forInternational Development‘’USAID‘’)បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកការពារសិទិ្ធមនុស្ស “វិធីសាស្ត្រ និងយុទ្ធសាស្រ្តតស៊ូមតិ” ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ ដល់ ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសេនជូរី ខេត្តពោសាតិ៍ ចំនួន ០២ថ្ងៃ។ ដែលមានអ្នកចូលរួមសរុប ៤៣នាក់ ស្ត្រី ២២នាក់ ជាយុវជន ១៦នាក់។
គោលបំណងនៃវគ្គបណ្តុះបណ្តាល៖
– ពង្រឹងជំនាញសមត្ថភាពចងក្រងបណ្តាញសហគមន៏មូលដ្ឋាន
– ពង្រឹងជំនាញសមត្ថភាពយុទ្ធសាស្រ្ត វិធីសាស្រ្តតស៊ូមតិ
– ផ្តល់ជំនាញសរសេរព័ត៌មានសម្រាប់អ្នកសរសេរព័ត៌មានមូលដ្ឋាន
– ផ្តល់ចំណេះដឹងជាអ្នកផ្សព្វផ្សាយបន្តអំពីប្រជាធិតេយ្យ សេរីភាពមូលដ្ឋាន សិទិ្ធមនុស្សមូលដ្ឋាន។
– ៦៦០អ្នកការពារសិទិ្ធមនុស្សមូលដ្ឋានក្នុងសហគមន៏គោលដៅស្ថិតទាំង២២ខេត្តបានចូលរួម។