សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក) នៅថ្ងៃទី២៤ ដល់២៥ ខែសីហា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាលដល់និស្សិតស្តីអំពី “សិទិ្ធមនុស្ស និងប្រជាធិបតេយ្យ” ដែលប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំប្រុស ភូមិ៣ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានការចូលរួមពីនិស្សិតតាមសាកលវិទ្យាល័យនានារួមមាន៖ ពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន (ព ស ហ ស), សកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME), សកលវិទ្យាល័យ វេស្ទើន( WU)។ កំពុងសិក្សានៅឆ្នាំទី០២ ដល់ ឆ្នាំទី០៤ នៅក្នុងខេត្តកំពង់ចាម ដែលមានអ្នកចូលរួមសរុប ៣៣នាក់ ក្នុងនោះស្រី្ត ១៨នាក់ និងបុព្វជិត ៧អង្គ។
គោលបំណងនៃវគ្គបណ្តុះបណ្តាល៖
• យល់ដឹងអំពីទ្រឹស្តីសិទិ្ធមនុស្ស ប្រជាធិបតេយ្យ ការឃ្លាំមើលសិទិ្ធមនុស្ស របៀបធ្វើរបាយការណ៍ឃ្លាំមើល និងវិធីសាស្រ្តផ្អែកលើសិទិ្ធមនុស្ស (Human Rights Based Approach)
• យល់ដឹងអំពីសិទិ្ធមនុស្ស តាមរយៈការចែករំលែកពីវាគ្មិនមានបទពិសោធន៍យូរឆ្នាំលើវិស័យសិទិ្ធមនុស្ស ។
• យល់ដឹងអំពីច្បាប់ជាតិ ច្បាប់អន្តរជាតិ កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទិ្ធពលរដ្ឋ និងសិទ្ធនយោបាយ (ICCPR) និងសេចក្តីថ្លែងការណ៍ជាសាកលស្តីអំពីសិទិ្ធមនុស្សឆ្នាំ ១៩៤៥ និងលិខិតតុបករណ៍សិទ្ធិមនុស្សផ្សេងទៀត។