ការថ្លែងនេះធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ ដែលតំណាងសមាគម សហគមន៍ សហព័ន្ធសហជីព និងអង្គការមិនមែនរដ្ឋាភិបាល បានប្រារព្ធពីធីអបអរសាទរខួបលើកទី ៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣តុលា ក្រោមប្រធានបទ៖«លើកកម្ពស់ស្មារតី និងកាតព្វកិច្ចរបស់ភាគីហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុកប៉ារីស៍» ស្ថិតនៅក្នុងបរិវេនទីលានប្រជាធិបតេយ្យថ្មីក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណ១០០០នាក់ ។
លោក លោកបន្តថា [………ពិតណាស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ គឺពិតជាកកើតឡើងដោយសារតែញើសឈាមប្រជាពលរដ្ឋខែ្មរ ដែលហូររាប់លាននាក់ ក្នុងសម័យទសវត្សរ៍កន្លងមកនេះ ។ ពិតណាស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ គឺពិតជាកើតឡើងដោយសារតែស្មារតីនៃការបង្រួបបង្រួមជាតិ ស្មារតីនៃការឯកភាពរបស់មេដឹកនាំខ្មែរគ្រប់ៗជំនាន់នៅក្នុងសម័យអតីតកាល ដែលមិនចង់ឃើញកម្ពុជាធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមបន្តទៅទៀតនោះទេ ។ ពិតណាស់ស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ គឺពិតជាការកើតឡើងដោយសារការខិតខំ ជួយជ្រោមជ្រែងពូនផ្តុំរបស់បណ្តារប្រទេសសមាជិកហត្ថលេខីពិសេសគឺចំនួន១៨ប្រទេសដែលបានជួយជ្រោមជ្រែង! ពិតណាស់ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពនៅក្រុងប៉ារីស៍ គឺពិតជាបានកើតឡើងពីការខិតខំរបស់អង្គការសហប្រជាជាតិដែលជួយខិតខំ ក្នុងការជួយសម្រុះសម្រួល ក្នុងការឱ្យកម្ពុជា ធ្វើការផ្សះផ្សា និងបង្រួបបង្រួមជាតិ…..!]។
ថ្ងៃនេះផងដែរ ក្រុមអ្នកចូលរួមបានដង្ហែរក្បួនជុំវិញទីលានប្រជាធិតេយ្យ ហើយក៏មានការថ្លែងសារថា ពីតំណាងប្រទេស ភាគីហត្ថលេខីដែលចាប់អារម្មណ៍មួយចំនួន រួមមាន៖ស្ថានទូតអាមេរិក ស្ថានទូតអូស្ត្រាលី និងស្ថានទូតផ្សេងៗទៀតផងដែរ និងសេចក្តីស្នើរបស់ប្រជាពលរដ្ឋ តំណាងកម្មករ ក្រុមនិស្សិត តំណាងយុវជន តំណាងប្រជាពលរដ្ឋ និងសហជីពផងដែរ៕