គិតមកដល់ពេលនេះ គឺមានរយៈពេល ១២ឆ្នាំ មកហើយ ដែលលោក ឈុត វុទ្ធី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ។ លោក ត្រូវបានមន្ត្រីកងរាជអាវុធហត្ថម្នាក់ ឈ្មោះ អ៊ិន រតនា បាញ់សម្លាប់ ត្រង់ចំណុចវាលបី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ខណៈពេលដែលលោក និងអ្នកសារព័ត៌មានពីររូបផ្សេងទៀតរបស់ កាសែតឌឹខេមបូឌាដេលី (The Cambodia Daily) ចុះទៅស៊ើបអង្កេតអំពីបទល្មើសព្រៃឈើខុសច្បាប់នៅក្នុងតំបន់ភ្នំក្រវ៉ាញ។ មរណភាពរបស់លោក និងការមិនទាន់ទទួលបានភាពយុត្តិធម៌អំពីឃាតកម្មនេះ បង្កជាការឈឺចាប់ និងសោកស្តាយជាខ្លាំងសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ សកម្មជនបរិស្ថាន អ្នកស្រឡាញ់ព្រៃឈើ ពលរដ្ឋសហគមន៍ព្រៃឈើ ព្រមទាំងអ្នកស្រឡាញ់គាំទ្ររូបលោក។