នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ ប្រជាពលរដ្ឋប្រមាណជាជាង ២០០នាក់ បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ក្រោមប្រធានបទស្ដីពី «រួមគ្នាលើកកម្ពស់សិទ្ធិស្ត្រីជនបទ » ស្ថិតនៅសហគមន៍ត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានការចូលរួមពីប្រជាពលរដ្ឋមកពីសហគមន៍ចំនួន៥ គឺសហគមន៍ស្រែប្រាំង សហគមន៍បុស្សស្នោរ សហគមន៍កំប្រើស សហគមន៍ប្រឡោះ សហគមន៍ត្រពាំងព្រីង និងមានការចូលរួមពីសង្គការសង្គមស៊ីវិល #សមាគមអាដហុក(ADHOC) អង្គការលីកាដូ(LICADHO) សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)។ ក្នុងគោលបំណងចូលរួមអបអរសាទរទិវាអន្តជាតិនារី ខួបលើកទី១១២ ផ្សព្វផ្សាយពីការចូលរួមរបស់ស្ត្រីដើម្បីឲ្យមានការលើកកម្ពស់សិទ្ធិ និងទទួលបានកិច្ចគាំពារសង្គម បង្កើនការយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធជាពិសេសអាជ្ញាធររដ្ឋចំពោះបញ្ហាប្រឈម និងតម្រូវការរបស់ស្ត្រី៕