សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា គម្រោងសិទិ្ធស្រ្តី និងកុមារបានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពចំណាកស្រុក និងអំពើជួញដូរមនុស្ស” កាលពីថ្ងៃទី១៤ និងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន និងភូមិកំពត់ ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ ដោយមានអ្នកចូលរួមសរុប ៦០នាក់។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីផ្តល់ចំណេះដឹងសម្រាប់សហគមន៍ស្វែងយល់ពីកិច្ចការពារអំពើជួញដូរមនុស្ស កេងប្រវ័ញ្ជកំម្លាំងពលកម្ម និងសុវត្ថិភាពចំណាកស្រុក នៅកម្ពុជា និងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខសុវត្ថិភាព។ ដើម្បីជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋសិក្សាស្វែងយល់អំពីច្បាប់ជួញដូរ ល្បិចមេខ្យល់ ការជួញដូរមនុស្ស និងការធ្វើចំណាកស្រុកយល់ដឹង និងស្វែងរកសេវាឱ្យជួយគាំទ្រ និងអាចជួយដល់ខ្លួន ដល់គ្រួសាររងគ្រោៈ និងសហគមន៍ផងដែរ៕