និស្សិតខេត្តព្រៃវែង ចូលរួមវគ្គបណ្តុះបណ្តាល “សិទិ្ធមនុស្ស និងប្រជាធិបតេយ្យ”

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក) នៅថ្ងៃទី១៤ ដល់១៥ ខែកញ្ញា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាលដល់និស្សិតស្តីអំពី “សិទិ្ធមនុស្ស និងប្រជាធិបតេយ្យ” ដែលប្រព្រឹត្តទៅនៅផ្ទះសំណាក់ជំនោរព្រៃវែងស្ថិតនៅ​ភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយមានការចូលរួមពីនិស្សិតតាមសាកលវិទ្យាល័យនានា ដែលកំពុងសិក្សានៅក្នុងខេត្តព្រៃវែង អ្នកចូលរួមសរុប ៣៨នាក់ ក្នុងនោះស្រី្ត ១២នាក់ និងបុព្វជិត ៤អង្គ។

គោលបំណងនៃវគ្គបណ្តុះបណ្តាល៖

  • យល់ដឹងអំពីទ្រឹស្តីសិទិ្ធមនុស្ស ប្រជាធិបតេយ្យ ការឃ្លាំមើលសិទិ្ធមនុស្ស របៀបធ្វើរបាយការណ៍ឃ្លាំមើល និងវិធីសាស្រ្តផ្អែកលើសិទិ្ធមនុស្ស (Human Rights Based Approach)
  • យល់ដឹងអំពីសិទិ្ធមនុស្សតាមរយៈការចែករំលែកពីវាគ្មិនមានបទពិសោធន៍យូរឆ្នាំលើវិស័យសិទិ្ធមនុស្ស ។
  • យល់ដឹងអំពីច្បាប់ជាតិ ច្បាប់អន្តរជាតិ កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទិ្ធពលរដ្ឋ និងសិទ្ធនយោបាយ (ICCPR) និងសេចក្តីថ្លែងការណ៍ជាសាកលស្តីអំពីសិទិ្ធមនុស្សឆ្នាំ ១៩៤៥ និងលិខិតតុបករណ៍សិទ្ធិមនុស្សផ្សេងទៀត។