ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៨ព្រឹក តុលាការកំពូលបានប្រកាសសាលដីការសុំនៅក្រៅឃុំរបស់ កញ្ញា ឈឹម ស៊ីថរ ដែលបានបើកសវនាការកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ តុលាការកំពូលប្រកាសទុកជាអត់បានការបណ្តឹងសារទុក្ខសុំនៅក្រៅឃុំរបស់មេធាវី ដោយមូលហេតុជនជាប់ចោទ មិនបានផ្ទេរសិទ្ធិឲ្យមេធាវី។ ថ្ងៃនេះផងដែរ មានអ្នកមកគាំទ្រប្រហែលជា ៣០នាក់ ក៏មានការចូលរួមឃ្លាំពីសមាគមអាដហុក អង្គការលីការដូរ ការង្គការសង់ត្រាល់ និងក្រុមស្លៀកពាក់ស៊ីវិលប្រមាណជា ១០នាក់បានថតរូបអ្នកគាំទ្រផងដែរ។
គួរបញ្ជាក់ថា កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបាននគរបាលអន្តោប្រវេសន៍ ឃាត់ខ្លួនក្រោយពីត្រលប់ពីប្រទេសអូសស្រ្តាលីអស់រយៈពេល ១២ថ្ងៃ នៅការិយាល័យអន្តោប្រវេសន៍ និងបានបញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ដោយមូលហេតុ កញ្ញា បានល្មើសបម្រាមដែលតុលាការដាក់ស្ថិតក្រោមការត្រួតពិនិត្យ ហាមមិនឲ្យចាកចេញក្រៅពីព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែក្រោយពេលដោះលែង កាលពីខែមីនា ឆ្នាំ២០២២ ទាំងកញ្ញា ឈឹម ស៊ីថរ និងមេធាវីកញ្ញា មិនបានជូនដំណឹងពីការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនោះទេ ៕