គម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា។
នៅខែមករា ឆ្នាំ២០២២ កន្លងមកនេះ សមាគមអាដហុកខេត្តមណ្ឌលគិរី បានរៀបចំវគ្គផ្សព្វផ្សាយស្តីពី “ផលប៉ះពាល់នៃការរៀបការវ័យក្មេង” ៤វគ្គនៅភូមិផ្សេងៗគ្នាស្ថិតក្នុង ឃុំណងឃីលិក ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ដោយជោគជ័យ។ វគ្គទី១ រៀបចំនៅថ្ងៃទី២៣ នៅភូមិជីមាត បន្ទាប់មកវគ្គទី២ នៅថ្ងៃទី២៤ រៀបចំនៅភូមិណងប៊ួ វគ្គទី៣ នៅថ្ងៃទី២៥ រៀបចំនៅភូមិកោះម្សើលលើ និងវគ្គទី៤ រៀបចំនៅថ្ងៃទី២៦ នៅភូមិកោះម្សើលក្រោម ដែលមានអ្នកចូលរួមសរុបចំនួន ២០៤នាក់ (ស្ត្រី ១៦២នាក់)។
គោលបំណងនៃវគ្គផ្សព្វផ្សាយនេះ គឺដើម្បីឱ្យឪពុកម្តាយ ចាស់ព្រឹទ្ធាចារ្យ យុវជន សហគមន៍ និងបងប្អូនជនជាតិដើមភាគតិច យល់ដឹងអំពីផលប៉ះពាល់នៃការរៀបការវ័យក្មេង ផ្លាស់ប្តូរអាកប្បកិរិយាក្នុងការបង្ខំរៀបការទាំងវ័យក្មេង និងយល់ដឹងពីច្បាប់ដែលពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍។