នៅម៉ោង៩ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្រុមយុវជនស្រលាញ់ធនធានធម្មជាតិ ប្រមាណជិត ២០នាក់ បានដើរក្បួនដង្ហែរញត្តិកោះកុងក្រៅពីក្បែរសកលវិទ្យាល័យភូមិន្ទភ្នំពេញទៅ ទីស្តីការក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងខុទ្ទការល័យសម្តេចនាយករដ្ឋមន្រ្តី ដោយមានការសម្រួលចរាចរណ៍ពីអាជ្ញាប្រមាណជាង ៥០នាក់។ ការដាក់ញត្តិនេះក្នុងគោលបំណងស្នើសុំឱ្យ៖
១. ពន្លឿនដំណើរការដាក់កោះកុងក្រៅទាំងមូលជាឧទ្យានជាតិសមុទ្រ
២. ដកសិទ្ធិអភិវឌ្ឍន៍កោះកុងក្រៅទាំមូលពីក្រុមហ៊ុន Koh Kong SEZ របlស់លោកឧកញ៉ា លី យ៉ុងផាត់
៣. ទម្លាក់គ្រប់បទចោទប្រកាន់មកលើ កញ្ញាឡុង គន្ធា កញ្ញភួន កែវរស្មី លោកថុន រដ្ឋា កញ្ញាស៊ុន រដ្ឋា លោកលី ចាន់ដារ៉ាវុត លោកយ៉ីម លាងហ៊ី។ល។ ក្បួនដង្ហែរមកដល់ទីស្តីការក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និង ខុទ្ទការល័យសម្តេចនាយករដ្ឋមន្រ្តីដោយគ្មានការរាំងឡើយ ក្រោយពីរង់ចាំនៅខាងមុខក្រសួងទេសចរណ៍អស់រយៈពេលប្រមាណជិតកន្លះម៉ោង ដំបូងឡើយ ក្រសួងទេសចរណ៍បានបដិសេធមិនទទួលញត្តិ ដោយលើកមូលហេតុថា មិនពាក់ព័ន្ធនឹងក្រសួងទេចរណ៍ឡើយ បន្ទាប់មក ក្រសួងបានអនុញ្ញាតឲ្យដំណាងយុវជន ១រូបចូលជួប គឺ កញ្ញា ភូន កែវរស្មី បន្ទាប់ពីជួបមន្ត្រីក្រសួងនឹងបានទទួលញត្តិរួចជាកាឆ្លើយតប ទីស្តីការក្រសួងទេសចរណ៍ បានដោយបញ្ជាក់ថានឹងបញ្ជូនទៅថ្នាក់លើ រីឯក្រសួងរិស្ថាន និងខុទ្ទការល័យសម្តេចនាយករដ្ឋមន្រ្តី មិនទាន់មានការឆ្លើយតបអ្វីឡើយ៕