ក្រុមយុវជនចលនាមាតាធម្មជាតិ និងយុវជនស្រលាញ់បរិស្ថាន ជួបជុំគ្នាដើម្បីស្ទង់មតិសេរីពលរដ្ឋ និងស្នើដល់រាជរដ្ឋាភិបាលឆ្លើយតបជាមួយបញ្ហាបរិស្ថាន និងធនធានធម្មជាតិ

កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ​ ក្រុមយុវជន​ចលនាមាតា​ធម្មជាតិ និងយុវជន​ស្រលាញ់​បរិស្ថាន​ចំនួន ៧នាក់ បានមកជួប​ជុំគ្នា​នៅខាងមុខ​វិទ្យាល័យ បឹងត្របែក និងសាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដ​សេដ្ឋកិច្ច ជាថ្ងៃទី២នៃ​ការស្ទង់មតិ បន្ទាប់ពីថ្ងៃទី១ ធ្វើនៅខាងមុខទីស្តីការ គណៈរដ្ឋមន្ត្រី កាលពីម្សិ​លមិញ។ ការធ្វើស្ទង់​មតិរបស់​ក្រុមយុវជននេះ តាមរយៈនៃការផ្តល់ជាស្ទីកគ័រ ១សន្លឹក ឱ្យទៅអ្នកដែលកំពុងធ្វើដំណើរតាមផ្លូវ និងសួរសំណួរ បើគាត់ចូលចិត្តរួមចំណែកការពារបរិស្ថាន និងធនធានធម្មជាតិ គឺការពារជីវិត ឲ្យពួកគេបកស្ទីគ័រ មួយសន្លឹកបិទលើក្រដាស់ ស ។ គោលបំណងដើម្បី ទី១. ចង់បង្ហាញចង់ដឹងពីប្រជាពលរដ្ឋអំពីបរិស្ថាន និងធនធានធម្មជាតិ ដែលផ្សារភ្ជាប់នឹងសំណួរដែលបានសួរ ។ ទី២. ស្នើដល់រាជរដ្ឋាភិបាលមានការឆ្លើយតបជាមួយបញ្ហាបរិស្ថាន និងធនធានធម្មជាតិ ព្រោះកន្លងមកមិនទាន់ឃើញមានការប្រតិកម្មណាមួយជាវិជ្ជមាន រកដំណោះស្រាយចំពោះការបាត់បង់ព្រៃឈើនៅឡើយទេ។ ថ្ងៃម្សិលមិញនេះផងដែរ សកម្មភាពរបស់ក្រុមយុវជនស្រលាញ់បរិស្ថានទាំងនេះ ត្រូវបានអាជ្ញាធរខណ្ឌចំការមន រួមទាំងជនស្លៀកពាក់ស៊ីវិល ប្រហែលជាង៤០នាក់ មកសួរនាំពីការសុំអនុញាតច្បាប់ផងដែរ តែយ៉ាងណាត្រូវបានក្រុមយុវជនបញ្ជាក់ថា ការធ្វើសកម្មភាពស្ទង់មតិនេះ មិនចាំបាច់មានច្បាប់អនុញាតនោះទេ ហើយក៏គ្មានច្បាប់ណាចែងថា មិនឲ្យធ្វើសកម្មនោះផងដែរ ៕