ការស្ទង់មតិកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ ធ្វើឡើងស្ថិតនៅសួនច្បារមាត់ទន្លេព្រះបរម្យរាជវាំង ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ហើយនេះជាលើកទី៣ បន្ទាប់ពីការស្ទង់លើកទី១ នៅថ្ងៃទី៧ ស្ថិតនៅខាងមុខទីស្តីការ គណៈរដ្ឋមន្ត្រី និងលើកទី២ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ដដែល ស្ថិតនៅខាងមុខវិទ្យាល័យ បឹងត្របែក និងសកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ការធ្វើស្ទង់មតិរបស់ក្រុមយុវជននេះ តាមរយៈនៃការផ្តល់ជាស្ទីកគ័រ ១សន្លឹក ឱ្យទៅអ្នកដែលកំពុងធ្វើដំណើរតាមផ្លូវ និងសួរសំណួរ បើគាត់ចូលចិត្តរួមចំណែកការពារបរិស្ថាន និងធនធានធម្មជាតិ គឺការពារជីវិត ឲ្យពួកគេបកស្ទីគ័រ មួយសន្លឹកបិទលើក្រដាស់ ស ។ គោលបំណងដើម្បី ទី១. ចង់បង្ហាញចង់ដឹងពីប្រជាពលរដ្ឋអំពីបរិស្ថាន និងធនធានធម្មជាតិ ដែលផ្សារភ្ជាប់នឹងសំណួរដែលបានសួរ ។ ទី២. ស្នើដល់រាជរដ្ឋាភិបាលមានការឆ្លើយតបជាមួយបញ្ហាបរិស្ថាន និងធនធានធម្មជាតិ ព្រោះកន្លងមកមិនទាន់ឃើញមានការប្រតិកម្មណាមួយជាវិជ្ជមាន រកដំណោះស្រាយចំពោះការបាត់បង់ព្រៃឈើនៅឡើយទេ។
ថ្ងៃនោះផងដែរ #សមាគមអាដហុក សង្កេតឃើញថាមានក្រុមជនស៊ីវិល និងប្រជាការពារប្រមាណជាង ២០នាក់ តាមឃ្លាំមើល ថតរូប និងតាមហាមឃាត់ផងដែរ៕