កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​នៃក្រុម​ហ៊ុនណាហ្គាវើលដ៍ ចូល​សវនាការ​នៅសាលា​ដំបូង​រាជធានី​ភ្នំពេញ

ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរនៃក្រុម​ហ៊ុនណា​ហ្គាវើលដ៍ បានចូល​សវនា​ការ​នៅសាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល កញ្ញា ស្នើសុំ​នៅក្រៅ​ឃុំ ។
សវនាការ​ថ្ងៃនេះ បញ្ច​ប់នៅម៉ោង​១០និង១៨នាទី​ព្រឹក ជាលទ្ធផល ចៅក្រម​បានសម្រេច​មិនអនុញ្ញាត​ឲ្យ កញ្ញា ឈឹម ស៊ីថរ នៅក្រៅ​ឃុំបណ្តោះ​អាសន្នទេ ។


ថ្ងៃនេះ មានតំណាង​ទូតសហរដ្ឋ​អាមេរិក ទូតអូស្ត្រាលី និងក្រុមអង្គការ​សង្គ​ម​ស៊ីវិល ក្រុមកូដករ​ក្រុមហ៊ុនណាហ្គាវើលដ៍​ប្រមាណ ៧០នាក់ បានមក​ចូលរួម​ឃ្លាំមើល និងលើក​ទឹកចិត្ត​ផងដែរ ។


គួរបញ្ជាក់ថា ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ ត្រូវបាននគរ​បាលអន្តោប្រវេសន៍ ឃាត់ខ្លួន​ក្រោយពីត្រលប់​ពីប្រទេស​អូសស្រ្តាលី​អស់រយៈពេល ១២ថ្ងៃ នៅការិយាល័យ​អន្តោប្រវេសន៍ និង​បានបញ្ចូន​ទៅកាន់​សាលាដំបូងរាជ​ធា​នីភ្នំពេញ ដោយ​មូលហេតុ កញ្ញា ស៊ីថរ បានល្មើសបម្រាម​ដែលតុលាការ​ដាក់ស្ថិតក្រោម​ការត្រួត​ពិនិត្យ ហាមមិនឲ្យ​ចាកចេញ​ក្រៅពីព្រះរាជាណាច​ក្រកម្ពុជា ប៉ុន្តែ​ក្រោយពេល​ដោះលែង កាលពីខែមីនា ឆ្នាំ២០២២ ទាំងកញ្ញា ឈឹម ស៊ីថរ និង​មេធាវីកញ្ញា មិនបានជូន​ដំណឹងពីការដាក់​ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាម​ផ្លូវតុលាការនោះទេ ៕
#ADHOC #NagaWorld #សិទ្ធិការងារ #កូដកម្ម #វិវាទការងារ