កញ្ញា ឈឹម ស៊ីថរ ត្រូវបានដោះលែង

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិការងារ​កម្មករខ្មែរ(LRSU) នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញាឈឹម ស៊ីថរ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៤នឹង៣០នាទីព្រឹក ត្រូវបានតុលា​ការដោះលែងឱ្យមានសេរីភាពវិញ បន្ទាប់ពីអនុវត្តន៍​ទោសចប់។ កញ្ញា ត្រូវបាននគរបាលអន្តោប្រវេសន៍ឃាត់ បញ្ជូនទៅកាន់សាលាដំបូងរាជ​ធានីភ្នំពេញ និងឃុំខ្លួនកាល​ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពី កញ្ញា បានវិលត្រលប់​ពីប្រទេសអូស្ត្រាលី ដោយមូលហេតុបានល្មើសបម្រាមដែល​តុលាការដាក់ឱ្យស្ថិត​ក្រោមការត្រួតពិនិត្យ​ដោយហាមមិនឱ្យចាកចេញពីព្រះរាជាណាចក្រកម្ពុជា។ កញ្ញាត្រូវបានចោទប្រកាន់ពីបទ “ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ ឱ្យជាប់ពន្ធនាគារ២ឆ្នាំ អំឡុងពេល កញ្ញា ទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ គោរពសិទ្ធិសហជីព ដោះស្រាយវិវាទការងារ