សេចក្តីប្រកាសព័ត៌មាន
សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) សូមជម្រាបជូនសាធារណៈជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សូមជ្រាបថាៈ សាលាឧទ្ធរណ៍ត្បូងឃ្មុំ នឹងបើកសវនការលើករណីលោក ឆន ផល្លា សកម្មជនការពារព្រៃឈើ និងដីធ្លីខេត្តរតនគិរីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅខេត្តត្បូងឃ្មុំ បន្ទាប់ពីដាក់បណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីរកយុត្តិធម៌កាលពីឆ្នាំ២០២២។
សូមបញ្ជាក់ថា លោក ឆន ផល្លា ជាសកម្មជនការពារព្រៃឈើ និងដីធ្លីសកម្មម្នាក់នៅខេត្តរតនគិរីដែលបានចូលរួមចំណែកធ្វើសកម្មភាពការពារព្រៃឈើ ដីសហគមន៍ជនជាតិដើមភាគតិច និងទ្រព្យសម្បត្តិធនធានធម្មជាតិសាធារណៈរបស់រដ្ឋជាច្រើនករណីកន្លងមក ដោយសារតែសកម្មភាពទាំងនេះហើយ ទើបលោក ឆន ផល្លា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីឆ្នាំ២០២១ ចោទប្រកាន់ជាច្រើនករណី និងត្រូវបានតុលាការខេត្តរតនគិរី ផ្តន្ទាទោសចំនួន២ករណី មួយករណីត្រូវបានសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំសម្រេចលើកលែងការចោទប្រកាន់រួចហើយ ប៉ុន្តែមួយករណីទៀតសាលាដំបូងខេត្តរតនគិរី ផ្តន្ទាទោសរូបលោកឲ្យជាប់ទោសចំនួន៦ឆ្នាំ ត្រូវបន្តឃុំខ្លួននៅពន្ធនាគារខេត្តរតនគិរី និងត្រូវបើកសវនការនៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នេះ នៅឡើយ ៕
សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនង៖
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ និងជាអនុប្រធានផ្នែក សិទ្ធិមនុស្ស និងដីធ្លី
លេខ ០៨៦ ៣២៤ ៦៦៦/០៨៩ ៦៦៦ ៣១២