ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤
យើង, ជាបណ្តាញ អង្គការសង្គមស៊ីវិល សហជីព សហគមន៍ ពិតជាមានការសោកស្តាយ និងព្រួយបារម្មយ៉ាងខ្លាំង ចំពោះការសម្រេចសេចក្តីរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២៤ ដែលបានផ្តន្ទាទោសចំពោះក្រុមយុវជនចលនាមាតាធម្មជាតិ ចំនួន១០រូបរួមមាន៖ លោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុធ កញ្ញា ឡុង គន្ធា កញ្ញា ភួង កែវរស្មី លោក ថុន រដ្ឋា លោក ពក សុខខើយ លោក រ៉ៃ រក្សា កញ្ញា ស៊ុន រដ្ឋា លោក ប៉ិញ ពិសិដ្ឋ និងលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវីតសិន ឱ្យជាប់ពន្ធនាគារម្នាក់ៗចន្លោះពី ៦ឆ្នាំ ទៅ៨ឆ្នាំ និងពិន័យជាថវិកាចូលរដ្ឋ១០លានរៀលពីបទ “ប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់” តាមមាត្រា ៤៥៣ និងមាត្រា៤៣៧ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ព្រមទាំងត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីការប្រកាស់សាលក្រម។
យើងទាំងអស់គ្នាយល់ឃើញថា ភាពសកម្មរបស់ក្រុមយុវជនចលនាមាតាធម្មជាតិក្នុងការចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិកន្លងមក គឺជាការប្រើប្រាស់សិទ្ធិស្របច្បាប់។ មាត្រា៣៥ រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា”ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ…” ហើយដែលភាពសកម្មទាំងនេះមិនគួរត្រូវបានចោទប្រកាន់ និងដាក់ទោសទណ្ឌនោះទេ ផ្ទុយមកវិញ ពួកគេគួរតែត្រូវបានកោតសរសើរ និងលើកទឹកចិត្តពីរដ្ឋាភិបាលទៅវិញទេ ។
យើងទាំងអស់គ្នាយល់ឃើញថា ការសម្រេចផ្តន្ទាទោស និងការចាប់ឃុំខ្លួនទាំងកម្រោលរបស់កងកម្លាំងសមត្ថកិច្ច លើក្រុមយុវជនចលនាមាតាធម្មជាតិ គឺជាការបង្ហាញជាថ្មីទៀតនូវការគំរាមកំហែង និងការរិតត្បឹតសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ពិសេសសកម្មជនសិទ្ធិមនុស្ស ដីធ្លី ព្រៃឈើ បរិស្ថាន និង សកកម្មជនសង្គមឯទៀតៗ ដែលបានធ្វើសកម្មភាពក្នុងបុព្វហេតុលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ចរដល់ការអនុវត្តសិទ្ធិសេរីភាពស្របច្បាប់របស់ពួកគេ ហើយក៏បានបង្ហាញពីការខកខានរបស់រដ្ឋាភិបាលចំពោះកាតព្វកិច្ចសិទ្ធិមនុស្សក្នុងនាមរដ្ឋហត្ថលេខីនៃកតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានាផងដែរ ។
ដូច្នេះ យើងទាំងអស់គ្នាជាបណ្តាញ សង្គមស៊ីវិល ស្នើឱ្យតុលាការផ្តល់យុតិធម៌ដល់ក្រុមយុវជនចលនាមាតាធម្មជាតិទាំងអស់ ដោយទម្លាក់ចោលរាល់បទចោទប្រកាន់ និងដោះលែងឱ្យមានសេរីភាព ដោយគ្មានលក្ខខណ្ឌ ដើម្បីពួកគេបានបន្តបេសកកម្មក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិសម្រាប់ជាឧត្តម្ភប្រយោជន៍ប្រទេសជាតិ និងប្រជាជន ហើយក៏សូមស្នើដល់រាជរដ្ឋាភិបាល បើកនូវលំហសេរីភាពដល់ប្រជាពលរដ្ឋ សកម្មជន គ្រប់និន្នាការទាំងអស់ ដើម្បីអាចចូលរួមសកម្មក្នុងបុព្វហេតុសង្គមជាតិដោយសេរី និងគ្មានការភ័យខ្លាច ។
សេចក្តីថ្លែងការបានចូលរួមគាំទ្រដោយ៖
១. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
២. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៍នៅកម្ពុជា (COMFREL)
៣. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៤. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
៥. អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)
៦. អង្គការសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
៧. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព (PDP-CENTRE)
៨. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
៩. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (CENTRAL)
១០. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
១១. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
១២. សហពន្ធ័សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
១៣. អង្គការសមាគមធាងត្នោត (STT)
១៤. សហគមន៍ទួលស្នូល ខេត្តត្បូងឃ្មុំ
១៥. សហគមន៍ទន្លូង
១៦. សហគមន៍ជាំក្រវៀន
១៧. សហគមន៍ចាន់មូល
១៨. សហគមន៍ត្រពាំងព្រីង
១៩. សហគមន៍ស្រែប្រាំង
២០. សហគមន៍កម្រើស
២១. សហគមន៍បុស្សស្នោ
២២. សហគមន៍ប្រឡោះ
២៣. សហគមន៍ជាំ
២៤. សហគមន៍បាក់ដាវ ខេត្តកណ្តាល
២៥. សហគមន៍វិហារសួគ៌ ខេត្តកណ្តាល
២៦. សហគមន៍កោះចិន ខេត្តកណ្តាល
២៧. សមាគមសំឡេងស្ត្រីសហគមន៍ WVC ខេត្តក្រចេះ
២៨. សហគមន៍ដីធ្លីប៉ៃលិន ខេត្តប៉ៃលិន
២៩. សហគមន៍ទួលខ្ពស់ ខេត្តប៉ៃលិន
៣០. សហគមន៍ សិលាខ្មែរ ខេត្តបន្ទាយមានជ័យ
៣១. បណ្តាញសហគមន៍ព្រៃឡង់ PLCN ខេត្តក្រចេះ
៣២. បណ្តាញសហគមន៍ព្រៃឡង់ PLCN ខេត្តស្ទឹងត្រែង
៣៣. បណ្តាញសហគមន៍ព្រៃឡង់ PLCN ខេត្តព្រះវិហារ
៣៤. បណ្តាញសហគមន៍ព្រៃឡង់ PLCN កំពង់ធំ
៣៥. សហគមន៍ព្រៃឈើអូរដារ ខេត្តក្រចេះ
៣៦. សហគមន៍ដីធ្លី សំបុក ខេត្តក្រចេះ
៣៧. សហគមន៍ទួលខ្ពស់ ខេត្តប៉ៃលិន
៣៨. សហគមន៍រក្សជ័យ ខេត្តព្រៃវែង
៣៩. សហគមន៍ឃុំបន្ទាយព្រាល ខេត្តកំពង់ឆ្នាំង
៤០. សហគមន៍ឃុំពេជចង្វារ(ល្អឆើត)
៤១. សហគមន៍ឃុំ អញ្ចាញរូង(ព្រៃឈើស្ទឹងខ្សាច់ស
៤២. សហគមន៍ឃុំត្រពាំងចាន់(១៨៥K)
៤៣. សហគមន៍ឃុំក្រាំងស្គា
៤៤. សហគមន៍ឡពាង
៤៥. សហគមន៍ជនជាតិដ់ើមភាគតិចឃុំងនស្រុកសណ្ដាន់ ខេត្តកំពង់ធំ
៤៦. បណ្ដាញសហគមន៍ព្រៃឡង់ក្បាលខ្លា
៤៧. សហគមន៍ព្រៃឈើក្បាលអូរធ្នង់
៤៨. សហគមន៍ព្រៃឈើអូរតាគង់
៤៩. សហគមន៍ដីធ្លីត្រពាំងព្រីងឃុំក្រយា
៥០. សហគមន៍ព្រៃឈើវាលអូរក្ដី
៥១. សហគមន៍ព្រៃឈើសាលាឆ្ដោរ
៥២. សហគមន៍ព្រៃឈើជាំម្រេច
៥៣. សហគមន៍ ផ្គាំ ខេត្តបន្ទាយមានជ័យ
៥៤. សហគមន៍តាផូ
៥៥. សហគមន៍បន្ទាយឆ្មារ
៥៦. សហគមន៍ បុស្បូវ
៥៧. សហគមន៍ឃុំក្បាលទឹក(ខ្សាច៎ពូន) ខេត្តបន្ទាយមានជ័យ
៥៨. សហគមន៍ 175
៥៩. សហគមន៍ 197
៦០. សហគមន៍ 80
៦១. សហគមន៍ 843
៦២. សហគមន៍ 955
៦៣. សហគមន៍ អារ៉ែង
៦៤. សហគមន៍ ថ្មស
៦៥. សហគមន៍ អូរខ្សាច់ ខេត្តព្រះសីហនុ
៦៦. សហគមន៍ អូរដំរី
៦៧. សហគមន៍ អណ្តូងថ្ម
៦៨. សហគមន៍ រាម
៦៩. សហគមន៍ អូរត្រជាក់ចិត្ត
៧០. សហគមន៍ សំរុង
៧១. សហគមន៍ ទឹកធ្លាក់ថ្មរូង
៧២. សហគមន៍ កំពេញ
៧៣. សហគមន៍ ស្ទឹងឆាយ
៧៤. សហគមន៍ កំពង់សីលា
៧៥. សហគមន៍គោករមៀត ខេត្តបន្ទាយមានជ័យ
៧៦. សហគមន៍គោកឋិន
៧៧. សហគមន៍សារង្គ
៧៨. សហគមន៍ប៉ក់ធំ ខេត្តរតនគីរី
៧៩. សហគមន៍ភ្លឺធំ
៨០. សហគមន៍ត្រាង
៨១. សហគមន៍ឡុំ
៨២. សហគមន៍តាំងលោម
៨៣. សហគមន៍តឺន
៨៤. សហគមន៍គងធំ
៨៥. សហគមន៍ត្រពាំងជោ ខេត្តកំពង់ស្ពឺ
៨៦. សហគមន៍រស្មីសាមគ្គី
៨៧. សហគមន៍អមលាំង
៨៨. សហគមន៍ក្រាំងដីវ៉ាយ
៨៩. សហគមន៍វាលពង់
៩០. សហគមន៍ហេងសំណុំ
៩១. សហគមន៍តាំងសំរោង
៩២. សហគមន៍ព្រះនិព្វាន
៩៣. សហគមន៍ឃុំសូទិព្វ ខេត្តកំពង់ចាម
៩៤. សហគមន៍ឃុំរកាអា
៩៥. សហគមន៍ឃុំព្រែកកុយ
៩៦. សហគមន៍ឃុំសំបូរ
៩៧. សហគមន៍ឃុំត្រប់
៩៨. សហគមន៍ឃុំតាំងក្រាំង
៩៩. សហគមន៍ឃុំត្បែងពីរ
១០០. សហគមន៍បរិបូរណ៍
១០១. អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍ (PAD)
១០២. អង្គកាសកម្មភាពសង្គមដើម្បីសហគមន៍និងការអភិវឌ្ឍ (SACD)
១០៣. សមាគមមណ្ឌលព័ត៌មានកម្មករ (WIC)
១០៤. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
១០៥. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ (CCIM)
១០៦. សហគមន៍ជីផុច ខេត្តព្រៃវែង
១០៧. សហគមន៍ចុងអំពិល
១០៨. សហគមន៍រោងដំរី
១០៩. សហគមន៍ធាយ
១១០. សហគមន៍កញ្ចំ
១១១. សហគមន៍កំពង់ឬស្សី
១១២. សហគមន៍ថ្មពួន
១១៣. សហគមន៍រក្សជ័យ
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក យិន ម៉េងលី អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លីនៃសមាគមអាដហុក 086 408 666 (signal)