កាលពីថ្ងៃទី១១ ដល់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ សមាគមអាហុកបើកវគ្គសិក្ខាសាលាថ្នាក់តំបន់ ស្តីពី “ពង្រឹងកិច្ចសន្ទនាអ្នកការពារសិទ្ធិមនុស្សដ្ឋាន” ស្ថិតនៅសណ្ឋាគារប្រេស៊ីដង់ (President Hotel)ស្ថិតនៅភួមិរំចេក៤ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង។ ដែលមានអ្នកចូលរួមសរុប ១០៩នាក់ ក្នុងនោះស្ត្រី ៣៨នាក់ មកពីបណ្តាខេត្ត ដូចជា៖ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តព្រះវិហារ។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ពង្រឹងសំឡេង និងសកម្មភាពសហគមន៍មូលដ្ឋាន តាមរយៈផ្នែកច្បាប់ និងការតស៊ូមតិ ដើម្បីទទួលបានយុត្តិធម៌ សម្រាប់ជនរងគ្រោះ ដោយការរំលោភសិទ្ធិមនុស្ស ដើម្បីលើកកម្ពស់ការចូលរួមរបស់សហគមន៍ និងរួមបញ្ចូលការត្រួតពិនិត្យដំណើរការអភិវឌ្ឍសហគមន៍ ក៏ដូចជាការត្រួតពិនិត្យលើការរំលោភសិទ្ធិមនុស្ស នៅក្នុងសហគមន៍ខ្លួន ៕