សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(អាដហុក)ក្រោមការគាំទ្រថិវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ (United States Agency for International Development ‘’USAID ‘’) កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ពង្រឹងកិច្ចសន្ទនាអ្នកការពារសិទ្ធិមនុស្សមូលដ្ឋាន” ដែលប្រព្រឹត្តទៅភោជនីយដ្ឋានពេជ្រដា ភូមិមានលាភ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ចំនួន០២ថ្ងៃ។ ដែលមានអ្នកចូលរួមសរុប៧៣នាក់ ស្រ្តី ២៥នាក់ អ្នកចូលរួមដែលជាយុវជន(ប្រុស ៧នាក់ស្រ្តី ៣នាក់)ជាអ្នកការពារសិទ្ធិមនុស្សមូលដ្ឋានក្នុងនោះបុគ្គលិកស្នាក់ការកណ្តាល ០៥នាក់ បុគ្គលិកខេត្តពាក់ព័ន្ធ ០៤នាក់ មកពីតាមបណ្តាខេត្តចំនួន ០៥រួមមាន៖ ខេត្តត្បូងឃ្មុំ បាត់ដំបង សៀមរាប បន្ទាយមានជ័យនិងឧត្តរមានជ័យ។
គោលបំណង៖
១.លើកកម្ពស់សាមគ្គីភាពពង្រឹកកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទងគ្នារវាងអ្នកតំណាងសហគមន៍ ក្នុងតំបន់។
២.ផ្តល់ឳកាសអ្នកតំណាងសហគមន៍ជួបប្រជុំគ្នានិងចែករំលែកបទពិសោធន៍ និងរាយការណ៍ពីសមិទ្ធិផល និងបញ្ហាប្រឈមបានកើតមានឡើងកន្លងមក។
៣.ពិនិត្យឡើងវិញនិងតម្រង់ទិសអំពីវិធីសាស្ត្រនិងគោលបំណងវគ្គផ្សព្វផ្សាយប្រជាធិបតេយ្យ ដល់សហគមន៍មូលដ្ឋាន។
៤.កំណត់បញ្ហាកំណត់យុទ្ធសាស្ត្រនិងសកម្មភាពតស៊ូមតិជាពិសេសបញ្ហាដីធ្លី-ធនធានធម្មជាតិ សេវាសាធារណៈសិទ្ធិមនុស្ស។