សហគមន៍ជនជាតិដើមភាគតិចកួយ២រូប មានឈ្មោះ ហេង សាភេន និង ចាន់ ឡាយភាគ ត្រូវបានតុលាការបើកសវនាការ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៩និង១០នាទីព្រឹកម្សិលមិញ ដោយចោទប្រកាន់ពីបទ “ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត” ភាគីដើមចោទ គឺជាតំណាងក្រុមហ៊ុន សម្បត្តិផ្លេធឺនឹម Coltd អវត្តមានក្នុងសវនាការ ។ ករណីនេះ តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ បានបដិសេធ ចំពោះការចោទប្រកាន់នេះក្នុងអង្គសវនាការ និងសុំឲ្យតំណាងក្រុមហ៊ុន ត្រូវចូលខ្លួនតតាំងក្ដីនៅចំពោះមុខតុលាការ នៅសវនាការនាពេលបន្ទាប់ទៀត ។ អង្គសវនាការបានពិភាក្សាដេញដោលតាមនីតិវិធី រហូតដល់ម៉ោង ១១ ព្រឹក ហើយតុលាការបានប្រកាសលើកពេលសវនាការទៅពេលក្រោយ តាមការស្នើសុំរបស់មេធាវីការពារក្តីអ្នកតំណាងសហគមន៍ជនជាតិដើមទាំង២រូប ប៉ុន្តែមិនទាន់កំណត់ពេលវេលានៅឡើយទេ ។ នាព្រឹកម្សិលមិញនេះផងដែរ យើងសង្កេតឃើញថា មានប្រជាសហគមន៍ជនជាតិដើមភាគតិចកួយប្រមាណជាង ៥០នាក់ បានមកលើកទឹកចិត្តតំណាងសហគមន៍ទាំង២រូប នៅខាងក្រៅបរិវេណតុលាការ និងក៏មានការឃ្លាំមើលពីអង្គការសង្គមស៊ីវិលមួយចំនួន និងបណ្ដាញសហគមន៍ជនជាតិដើមភាគតិចផងដែរ ៕